kalib9

ជួយស៊ែររកសាច់ញាតិបានឃើញផង! បុរសម្នាក់ស្លាប់ និងព្រះសង្ឃ ២ អង្គសុគត ដោយសារបុកគោ ដួលចូលឡានដឹកសាំង!

ថ្ងៃនេះជាថ្ងៃដែលបងប្អូនខ្មែរយើងត្រូវធ្វើដំណើរត្រលប់ទៅកាន់ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

យោងទៅតាមទំព័រហ្វេសប៊ុក អ្នកប្រម៉ាញ់ព័ត៌មាន បានឲ្យដឹងថាមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្នុងនោះមាន ព្រះសង្ឃ ០២អង្គ បានសុគត និងយុវជន ០១នាក់ទៀត បានស្លាប់បាត់បង់ជីវិត ព្រមទាំង សត្វគោ ០១ក្បាល ក្នុងឧបទ្ទេវហេតុ គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់ នៅស្រុកសំរោងទង !

១៣/០៤/២០១៩ មុននេះបន្តិច វេលាម៉ោង ១៦:២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់ យុវជន ០១នាក់ ជិះម៉ូតូឌុប ព្រះសង្ឃ ០២ អង្គ មិនប្រយ័ត្ន បានបុកសត្វគោ ដែលកំពុងឆ្លងផ្លូវ បណ្តាឲ្យដួលម៉ូតូ ស្របពេលនោះ ក៍មានរថយន្តដឹកប្រេងមកដល់ ក៍បានកិនជនរងគ្រោះ ទាំង០៣នាក់ បណ្តាលឲ្យព្រះសង្ឃ ០២អង្គ សុគត និងយុវជន ០១នាក់ទៀត បានស្លាប់បាត់បង់ជីវិត ព្រមទាំងគោ ០១ក្បាល នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៨-៣៩ ស្ថិតក្នុងភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

+យុវជនរងគ្រោះទី១ មានឈ្មោះ ទូច កុយ អាយុ១៨ឆ្នាំ រស់នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ស្លាប់)

+ព្រះសង្ឃរងគ្រោះទី២ មានឈ្មោះ អៀង បញ្ញា អាយុ១៧ឆ្នាំ គង់នៅវត្តអង្គទន្លាប់ (សុគត)

+ព្រះសង្ឃរងគ្រោះទី៣ មានឈ្មោះ ម៉ៅ រិទ្ធិកា អាយុ១៦ឆ្នាំ គង់នៅវត្តអង្គទន្លាប់ (សុគត)

 

 

 

Loading...

 

 

 

 

 

Loading...