kalib9

ជួយស៊ែរឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា! អុជធូបទទួលទេវតាឆ្នាំថ្មី មិនប្រយ័ត្នបង្កជាអគ្គីភ័យឆេះផ្ទះខ្លួនឯងស្ទើរទាំងស្រុង

កោះកុង : វេលាម៉ោង ៤.០០ នាទីល្ងាច នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃទី ១ នៃទិវាបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អគ្គីភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងសង់ពីឈើ នៅចំណុចក្រោយហាង អៀង អាយ ចាស់ ស្ថិតក្នុងភូមិ ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយកើតហេតុកម្លាំងអគ្គីភ័យបានចុះទៅអន្តរាគមន៍ និង ទប់ស្កាត់ មិនអោយមានការរាលដាលទៅផ្ទះពលរដ្ឋដែលនៅក្បែរនោះទេ ដោយបានប្រើប្រាស់អស់ទឹកចំនួន១០ឡាន ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង ។

ចំពោះករណីនេះ ម្ចាស់ផ្ទះឈ្មោះ កែន គឹមហាន ភេទប្រុស អាយុ៤៧ឆ្នាំ បានលើកឡើងថា ករណីដែលបង្កអោយមានអគ្គីភ័យឆាបឆេះបែបនេះ គឺបណ្តាលមកពីគាត់អុជធូកនៅជាន់លើ ហើយនាំគ្នាមកអង្គុយលែងនៅជាន់ក្រោម ។

សូមបញ្ជាក់ថាករណីនេះមិនបង្កអោយមានគ្រោះថ្នាក់ឬបាត់បង់អាយុជីវិតមនុស្សនោះទេ ៕

 

 

 

 

Loading...

 

 

 

 

 

 

Loading...