kalib9

Hot News: ភ្លើងឆេះវិហារ ​Notre Dame cathedral អាយុកាល ៩០០ឆ្នាំ នៅក្រុងប៉ារីស (មានវីដេអូ)

បារាំង: ភ្លើងឆេះ វិហារ ណូត្រដាំ Notre Dame cathedral នៅក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១៥ខែមេសានេះ ។ វិសាលវិហារ នេះបានកសាងនៅក្នុងសតវត្សទី១៣ និងបានទទួលភ្ញៀវទេសចរណ៍មកទស្សនា ប្រមាណ ១៣លាននាក់ ក្នុងមួយឆ្នាំៗ។

អគ្កីភ័យនេះ បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ពន្យារ​ពេល​ការ​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​របស់​លោក​ទៅ​កាន់​ប្រជាពលរដ្ឋ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ Twitter ថា៖

"វា​ជា​រឿង​ដ៏​គួរ​ឲ្យ​រន្ធត់​ហួសប្រមាណ​មួយ​ នៅ​ពេល​មើល​ឃើញ​អគ្គីភ័យ​ដ៏​សន្ធោសន្ធៅ​លេប​ត្របាក់​ព្រះវិហារ​បុរាណ Notre Dame ក្នុង​ទីក្រុង​ប៉ារីស។ តាម​មើល​ទៅ ការ​ប្រើ​ប្រាស់​ស៊ីទែន​​​ទឹក​តាម​អាកាស​​ប្រហែល​ជា​អាច​ពន្លត់​​អគ្គីភ័យ​នេះ​បាន"។

Pray for France!!!

 

 

 

Loading...

 

 

 

 

សូមទស្សនាវីដេអូនៃការឆេះនេះ៖

 

Loading...