kalib9

កើតហឺតរ៉ាំរៃ ពេទ្យខ្មែរ ពេទ្យបារាំង មើលមិនជា បែរជាមកជាត្រឹមក្រូចសើច ម្រេច ស្រាសទៅវិញ

ជំងឺហឺត ជាជងឺសួតមួយបែប ដែលតែងតែបង្កឲ្យមានផលលំបាកខ្លាំងក្នុងការដកដង្ហើម។ ជំងឺហឺត ក៏ត្រូវបានគេចាត់ទុកជាជម្ងឺរុំារ៉ៃផងដែរ ព្រោះវាធ្វើឲ្យរាំងស្ទះផ្លូវដង្ហើម និងមិនបានបញ្ចូលអុកស៊ីសែនគ្រប់គ្រាន់ទៅឲ្យសួត។

តើជំងឺហឺតជាអ្វី? ឆ្លងតាមរយៈអ្វីខ្លះ ហើយមានរោគសញ្ញានិងវិធីព្យាបាលដូចម្ដេច?

ជំងឺហឺត ជាជំងឺក្អក ហត់ ពិបាកដកដង្ហេីម និងដកដង្ហេីមលឺសូរដូចសំលេងហួច និងជាជំងឺរុាំរៃ ដែលបណ្តាលមកការត្បៀតផ្លូវដង្ហេីម ដេាយសារ សារធាតុបង្កអ្វីមួយ ហេីយមានការឆ្លេីយតបធូរស្រាលវិញនៅទទួលការព្យាបាល។

ធាតុបង្កអេាយផ្លូវដង្ហេីមរួមតូច មានដូចជា៖

-អាកាសធាតុ

-ធូលីដីហ៊ុយ

-ផ្សែងបារី ផ្សែងឡាន ផ្សែងចង្រ្កានបាយ

-ផ្តាស់សាយ

-រេាមសត្វ រេាមឆ្កែ ឆ្មា រេាមតុកត្តា ជាដេីម។

តេីក្មេងណាខ្លះ ដែលងាយប្រឈមមុខកេីតជំងឺហឺត (Asthma)?

១. ក្មេងដែលឧស្សាររលាកទងសួត

២. ក្មេងដែលមានការប៉ះពាល និងបរិស្ថានដែលមានជាតិពុលរាល់ថ្ងៃ

៣. ក្មេងដែលមានគ្រួសារ ឬប្រវត្តិគ្រួសារកេីតជំងឺហឺត

៤. ក្មេងដែលមានបញ្ហា stress ដេាយសារបញ្ហាគ្រួសារ

៥. ក្មេងដែលធ្លាប់មានប្រវត្តិអាឡាក់ស្សុីស្បែក រឺជំងឺតាអក(eczema)

ក្មេងមួយចំនួនទោះបី មិនធ្លាប់មានបញ្ហាដូចរៀបរាប់ខាងលេីក៏ មានកេីតជំងឺហឺតដែល។

តេីរេាគសញ្ញា ជំងឺហឺត (Asthma)មានអ្វីខ្លះ?

១. ក្អក ជាលក្ខណៈក្អកស្ងួត និងខ្លាំង

២. ដកដង្ហេីមចេញ លឺសូរងឺតៗ ហេីយទៅហត់ និងពិបាលដកដង្ហេីម

៣. ការចាប់ផ្តេីមនៃរកសញ្ញាទាំងនេះ ជាទូទៅភ្លាមៗក្រេាយពីប៉ះពាល់ ជាមួយសារធាតុបង្កជំងឺហឺតដែលមានរៀបរាប់ខាងលេី។

Loading...

វិធីព្យាបាលមានដូចខាងក្រោម៖

– វិធីទី១៖

* គ្រឿងផ្សំមានដូចជា​៖

​    ​- ក្រូចសើច​ ធម្មជាតិ

​    ​- ម្រេចខ្មៅ (ម្រេចគ្រាប់)​

​    ​- ស្រាស ​២៥០ មិ​ល្លី​លីត្រ។​

* របៀប​ធ្វើ ដូចខាងក្រោម​៖

​- យើងចិត​យក​តែសំបក​ខៀវខាងក្រៅ​របស់​ក្រូចសើចយកមកប្រើតែ​ប៉ុណ្ណោះ ចំនួនប្រមាណ៤ផ្លែ ហើយ​ចិញ្ច្រាំវា​ឱ្យ​ល្អិតៗ​ កុំ​យក​ដោយសា​ច់ស​អី

– យកម្រេចខ្មៅប្រមាណ២ស្លាបព្រាបាយ​ មក​បុក​ឱ្យ​ម៉ដ្ឋ​

– យើងលាយ​ម្រេច​ ជាមួយ​សំបក​ក្រូចសើច​ឲ្យ​ស្មើរ​សាច់​គ្នា (​មូល​ប៉ុន​ក្រូចឆ្មារ​) ហើយ​រុំ​ក្នុង​ស្បៃសស្អាត​មួយ​ឱ្យ​តឹង ហើយ​ដាក់ចូល​មួយ​កែវ​ដែលមាន​គម្រប ​ រួច​ចាក់​ស្រាស២៥០ មិ​ល្លី​លីត្រ ​ចូល​កែវ​នោះ​កុំឱ្យ​ពេញ​ពេក ហើយ​គ្របវាទុករយៈពេល ៧ថ្ងៃ​។

​* របៀប​ប្រើ​៖

​    ​បន្ទាប់ពីទុកវាបាន ៧ថ្ងៃ​កន្លងផុតទៅ ត្រូវ​ផឹកទឹកនេះ ១ ទៅ ២ ស្លាបព្រា​បាយ​មុន​អាហារ​ពេលព្រឹក​រាល់ថ្ងៃ ឱ្យបាន​រយៈពេល ២ សប្តាហ៍ ជំងឺហឺត​នឹងត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​។​

​    ​ចំណាំ​៖ ដោយសារ​គ្រឿងផ្សំ​ទាំងនេះ​មាន​ជាតិ​ក្រ​ហុ​ល​ក្រហាយ ដូច្នេះ​មុននឹង​ផឹក​ត្រូវ​ងូតទឹក​ឱ្យ​ត្រជាក់​ខ្លួន​សិន​។ អ្នក​ដែល​លើសឈាម និង​មាន​ជំងឺ​បេះដូង​ហាម​ផឹក​ជាដាច់ខាត​៕

– វិធីទី២៖ យកស្លឹកជីត្រចៀកជ្រូក បុក ឬច្របាច់យកទឹកពី ៣ស្លាបព្រាកាហ្វេមកហូប សំរាប់ព្យាបាលក្អកហឺត ពិសា១ថ្ងៃ២ដង ព្រឹកល្ងាច។ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

– វិធីទី៣៖ យកពោតបារំាងស្រស់ ២ផ្លែកាត់ក្បាល នឹងកន្ទុយចេញ រួចកាត់ជា ២ ឬ៣កង់ ដាក់នៅក្នុងទឹកស្អាតមួយកែវ ទុកវាចោលមួយយប់ ហើយផឹកមុនបរិភោគអាហារពេលព្រឹកកន្លះម៉ោង (ផឹងទាំងអស់)។

អនុវត្តរូបមន្តមួយនេះឲ្យបានទៀងទាត់ រហូតទាល់តែជំងឺរបស់អ្នកជាសះស្បើយ។

*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង៕

Loading...