យោងតាមស្ថិតិបានអោយដឹងថាមនុស្សពី ៥ ទៅ ៦០% នៅក្នុងពិភពលោក មានក្លិនមាត់មិនល្អហើយមិនដឹងពីដំណោះស្រាយ។ ទោះបីជាអ្នកបានដុសធ្មេញជារៀងរាល់ថ្ងៃហើយអ្នកមិនញ៉ាំខ្ទឹមក៏ដោយ។ ហើយពេលខ្លះក្លិនមាត់មិនល្អ អាចបំផ្លាញការណាត់ជួបជាមួយសង្សា ឬការប្រជុំផ្សេងៗរបស់អ្នកផងដែរ។ ប៉ុន្តែតើអ្នកនឹងធ្វើបែបណានៅពេលដែលអ្នកដល់ពេលអាសន្ន ហើយអ្នកមិនមានស្ករកៅស៊ូ?
នេះជាដំណោះស្រាយទាំង ៥ងាយៗហើយថែមទាំងមានឥតទ្ធិពលផងដែរ៖
នេះជាមូលហេតុដែលពួកយើងមានក្លិនខ្យល់ដង្ហើមមិនល្អ
ក្លិនមិនល្អកើតឡើងដោយសារពពួកបាក់តេរីដែលបណ្ដាលមកពីទម្លាប់អាក្រក់របស់អ្នក។ ប្រសិនបើអ្នកមានបញ្ហានេះអ្នកគួរគិតអំពីអនាម័យល្អសម្រាប់មាត់និងអណ្តាតរបស់អ្នកហើយជាការពិតអំពីទម្លាប់នៃការញ៉ាំល្អជាងមុន។ នេះជាហេតុផលទូទៅមួយចំនួនដែលយើងមានដង្ហើមអាក្រក់:
១. ញ៉ាំអាហារសំបូរជាខ្លាញ់ច្រើនពេក
២. ការជក់បារីនិងផឹកស្រា
៣. ជំងឺអញ្ចាញឆ្មេញ
៤. ភាពតានតឹងនិងការថប់អារម្មណ៍
៥. ធ្មេញពុក
ប្រសិនបើអ្នកត្រូវការបំបាត់ក្លិនមិនល្អភ្លាមៗហើយអ្នកមិនមានច្រាសដុសធ្មេញឬស្ករកៅស៊ូជាមួយអ្នកនោះមានវិធីមួយចំនួនដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយក្លិនមាត់របស់អ្នក។
១. ផឹកទឹក
បាក់តេរីនៅក្នុងមាត់របស់យើងបញ្ចេញឧស្ម័នបំពុលនិងទឹកមាត់។ អ្នកមានជាតិសំណើមតិចអ្នកមានដង្ហើមមិនល្អ។ ដូច្នេះប្រសិនបើអ្នកមានមាត់ស្ងួតគ្រាន់តែផឹកទឹកមួយកែវ។
២. ទំពារជីម៉ងតុល
Loading...
ប្រសិនបើអ្នកស្ថិតនៅក្នុងពិធីជប់លៀងមួយគ្រាន់តែទំពារវាជំនួសស្ករកៅស៊ូ។ វាពិតជានឹងមិនសម្អាតធ្មេញរបស់អ្នកទេប៉ុន្តែវានឹងជួយកាត់បន្ថយក្លិនស្អុយខ្លាំង។ វាមានប្រសិទ្ធភាពណាស់ប៉ុន្តែត្រឹមតែរយៈពេលខ្លីនោះទេ។
៣. ញ៉ាំផ្កែប៉ោមមួយផ្លែ
ដាក់ផ្លែប៉ោមមួយផ្លែនៅពេលដែលអ្នកចេញទៅក្រៅ។ ផ្លែប៉ោមមានសារធាតុម្យ៉ាងដែលអាចជួយកាត់បន្ថយក្លិនស្អុយក្នុងមាត់របស់អ្នកបាន។ ហើយវាក៏អាចជួយសម្អាតមាត់របស់អ្នកបានផងដែរ។
៤. បឺតសាច់ក្រូចឆ្មា
ក្រូចឆ្មាមិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អនោះទេប៉ុន្តែវាមានប្រសិទ្ធភាពប្រឆាំងនឹងក្លិនមាត់អាក្រក់ពីព្រោះវាសម្លាប់បាក់តេរីដែលមិនល្អ។ គ្រាន់តែបឺតសាចក្រូចឬច្របាច់វាក្នុងកែវទឹក។ វាក៏មានប្រសិទ្ធភាពផងដែរបន្ទាប់ពីញ៉ាំខ្ទឹមសឬខ្ទឹមបារាំង។
៥. ហើយនេះគឺជាវិធីសាស្រ្តចុងក្រោយ
ប្រែសម្រួលដោយ៖ Kalib9
ប្រភព៖ BrightSide