កំពង់ឆ្នាំង ៖ នគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នេះ បានឃាត់ខ្លួនអ្នកក្លាហានកាប់ចាក់គ្នានៅវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង ហើយ ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាចករណីហិង្សាដោយចេតនា នៅចំណុចខ្លាកូនភូមិផ្សារត្រាចឃុំលង្វែក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥៖៤០នាទីល្ងាច ។
សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះ បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំណុចផ្លូវចូលវត្ត ត្រឡែង កែង ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ជនសង្ស័យដទៃទៀត ៕