kalib9

មួយករណីថ្មីទៀតហើយ ត្រូវឆ្មាខាំបន្តិច មិនព្រមទៅពេទ្យ ៥ ថ្ងៃក្រោយប្រកាច់ស្លាប់ភ្លាមៗ

ស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើលយ៉ា​​​​​​​​​ងខ្លាំង ដល់អ្ន​​​​​​​​​​​​​កភូមិ និងប្រជាពល​​​​​​​​​​​​រដ្ឋ ខណៈដែលមា​នបុ​​​រសម្នាក់បា​​​​​​​​​​​នស្លាប់ ​​​​​​​​​​​​​​បន្ទាប់​​​​​​​​​​​​​​​​​​​​​​​​ពីត្រូវសត្វឆ្មាខាំមួយអា​​​​​​​​​​​​ទិត្យ ស្ថិតនៅ​​​​​​​​​​​​​​ភូមិត្រពាំ​​​​​​​​​​​​​​​​​​​​ងស្គន់ថ្មី ឃុំ ត្រពាំ​​​​​​​​​​​​​​​ងស្តៅ ស្រុក រមា​​​​​​​​​សហែ​​​​​​​​​​​​​​​​​​​​​​​​​​ក ខេត្ត ​​​​​​​​​​​​​​​​​​​​​​​​​ស្វាយរៀង ។

យោងតា​​​​​​​​​​​មស្ត្រីឈ្មោះហែម ស៊ីនួន អាយុ​៣៦ឆ្នាំ មុខរបរក​​​​​សិកររស់​​​​​​​​​​​​​នៅភូមិ ត្រពំា​​​​​​​​​​​​​​​​​​​​​ងស្គន់ថ្មី ឃុំ ត្រពំាង​​​​​​​​​​​​​​​​​​​​​​​​​​ស្តៅ ស្រុក រមាសហែក ខេត្តស្វាយ​​​​​​​​​​រៀងបា​​​​​​​​​​​​​​​​​​​​​នឲ្យដឹងថា ប្ដីគាត់ដែលស្លាប់មា​នឈ្មោះ ពៅ​​​ មល់ អា​​​​​​​​​​​យុ៣២​​​​​​​​​​​ឆ្នាំ រស់ក្នុ​​​​​​​​​​​​​​​​​​​​​​​​ងភូមិ ឃុំ ជាមួយគ្នា ។

អ្នកស្រីបន្តថា​​​​​ កាលពីថ្ងៃទី១២ ខែ​​​​​​​​​​​​​​​​​​​មេសា ឆ្នាំ ២០១៩ ប្តីគាត់ទំ​​​​​​​​​​នេរពីកា​​​​​​​​​​​​​​​​​​​​​​​​​រងារ ក៏ឆ្លៀតទៅលេ​​​​​​​​​​​ងផ្ទះម្ដាយ ​​​​ដើម្បីសួរសុខទុក្ខនឹករលឹកប្រមា​ណជាមួយ​​​ម៉ោងក្រោយមក​​​​​​​​​​​​​​​​​​​​​​​ ក៏ត្រូវបាន​​​​​​​​​​​​​​សត្វឆ្មាមួយក្បាល​​​​​​​​​​​​​​​​ហក់មក​​​​​​​​​​​​​​​​​​​​​​​ខាំចំដៃស្រែកអូយ​​​​​​​​​​​​ ទើប​​​​​​ធ្វើឲ្យលឹសំឡេងដល់ម្ដាយ​​​បងប្អូន និងប្រញាប់​​​​​​​​​​ប្រញាល​​​​​​​​​​​​​​​​​​​​​ដេញសត្វឆ្មា និងប្រាប់​​​​​​​​​​​​​​​​ឲ្យកូនប្រុសទៅ​​​​​​​​​​​​​​​​​មន្ទីរពេទ្យ​​​​​​​​​​​​​​​​​ដើម្បីចា​​​​​​ក់ថ្នាំ ។

ប្រភពបន្តថា ក្រោ​យពីត្រូវសត្វឆ្មាខាំ​​​​​​ប្ដីគាត់​​​​​​​​​មិនព្រម​​​​​​​ទៅជួប​​​​​​​​​​​​ពេទ្យទេ ទោះ​​​​​​​​​​​បីជា មា​​​​​​​​​​​​​​​​​​​​​​​នបងប្អូនជួយចេ​​​​​​​​​​​ញថ្លៃសេ​​​​​វាព្យាបាល ប៉ុន្តែ ​គាត់នៅ​​​​តែពុំព្រមទៅជួ​បគ្រួពេទ្យដដែ​​​​​​​លដោយនិ​​​​​​​​​យាយថា វា​​​​​​​​​​មិនអី​​​​​​​ទេ ។

លុះនៅយ​ប់ថ្ងៃទី១៦ ខែមេ​​​​​​​​​​​​​សា ឆ្នាំ២០១៩ ប្ដីគាត់​​​​​​​​​ក៏មា​​​​​​​​​នអ​​​​​​​​​​​​​​​​​​ការក្ដៅខ្លាំង រវើរវាយ​​​​ទើប​​​​​​​​​​​​​នៅព្រឹកថ្ងៃកើត​​​​​​​​​​ហេ​​​​​តុថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ​បញ្ជូនម​​​​​​​កមន្ទីរពេទ្យ ស្រាប់​​​​​​​​​តែជំងឺ​​​​​​​​​​​​​​​​​​​ធ្វើទុក្ខខ្លាំងក៏បានស្លាប់វេលា​ម៉ោង​​​​​​​​​​៧ព្រឹក ​​​​​​​​​​​​​​​​​​​​​​​​​បង្កការភ្ញាក់ផ្អើលតែម្ដង ។

ដោយឡែក មានករ​​​​​​​​​​​​​​​​​​​​​​​​​ណីក្មេងស្រីម្នាក់​​​​​​​​​​​​​​​​ទៀតក៏ ត្រូវបាន​​​​​​​​​​​សត្វឆ្មាខាំដែរ ​​​​​​​​​​​​​​​​​​​​​​​​កាលពីថ្ងៃទី១៦ ខែមេ​​​​​​​​​​​​​សា ឆ្នំា២០១៩​​​​​ ត្រពំាងឈ្នាង ឃុំត្រពំាង​ស្តៅ ស្រុករ​​មាសហែ​​​​​​​ក ខេត្តស្វាយ​រៀង ។

លោក ស៊ូ ម៉ុល អភិបា​លរងស្រុករ​​​​មាសហែ​​​​​​​​​​​​​ក បានឲ្យអ្នកសា​​​​​​​​​រព័ត៌​​​​​​​​​មានដឹ​​​​​​​​ងថា ពិត​ជាមានក​រណី​​​​​​​​​​​​ឆ្មាខំា​​​​ពិតប្រាកដមែន ។

Loading...

ដោយក្មេង​ស្រីរងគ្រោះមា​ន ឈ្មោះ សំ​ រស្មី អា​​​​​​​​​​​​​​​​​យុ១៣ឆ្នាំ រស់នៅ​​​​​​​​​​​​​​​​​​​​ភូមិត្រពំាងឈ្នាង ឃុំត្រពំា​ងស្តៅ ស្រុករមា​​​​​​ស​​​​​​ហែក ខេត្តស្វាយរៀង ​ប៉ុន្តែក​​​​​​​​​​រណីខាងលើនេះត្រូវ បា​នឲ្យអាណា​​​​ព្យាបាលយ​​​​​​​​​ក​​​​​​​​​​​​​​​​​​​​​​​​​​ទៅពេទ្យជាបន្ទាន់ ​​​​​​​​​​​​​​​​​ដើម្បីទប់ស្កាត់​​​​​​​​​​​ និង​​​​​​​​​​​​​​​​​​​​ចាក់ថ្នាំបង្ការ ​​​​​​​​​ហើយ​​​​​​​​​​​​​​​​​​ដែរ ៕

 

 

 

Loading...