kalib9

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងម៉ត់ ដោយសារម្ចាស់ផ្ទះ ប្រើទូរទឹកកកចាស់ពេក

សៀមរា​ប​ ៖ លំនៅដ្ឋាន​​​​​​មួយ​ខ្នង មាន​ពី​​​​​​​​​​រ​គ្រួសារ​រស់​​​​​​​​​​​​​​នៅ​​ ត្រូវបា​​​​​​​ន​អគ្គិភ័យ​ឆា​​​​​ប​​​​​​​​​ឆេះ​ទាំ​​​​​​​​​​​ងស្រុង បើ​​​​​​​​​​ទោះ​​​​​​​​​​​​​​​​បីជា​​​​​​​​​​កម្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស​​​​​​​​​​​​​​​​​​​​​​​​មត្ថកិច្ច​ខិត​​​​​​​​​​​​​​​​​​​​​​​ខំ​ជួយ​​​​​​​​​​អន្តរា​​​​​​​​គមន៍​យ៉ា​​​​​​​​​​ង​ណា​​​​​​​​​​​​​​​​​​ក្តី​។​

​ហេតុការណ៍​នេះ​​​​​​​​​​​ បាន​កើត​​​​​​​​​ឡើង​នៅ​វេ​​​​​​លា​​​​​​​​​​​ម៉ោង​១​​​​​​​​​និ​​​​​​​​​ង​៣​​​​​​​​​​​​០​​​​​​​​​​​​នា​​​​​​​​​​​​​​​​ទី​រសៀល​ថ្ងៃទី​១៧ ខែ​​​​​​​​​​​​​​​​​​​​​​​​មេ​​​​​​​​​​​សា ឆ្នាំ​២០១៩​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ភូមិ​តា​​​​​​​វៀន សង្កាត់​សា​លា​កំ​​​​​​​​​​រើ​​​​​​​​​​​​​​​​​​​​​​​​ក ក្រុង​​​​​​​​​​​​សៀមរា​​​​ប​។

លោក​ស តារា​ មេ​ភូមិ​​​​​​​​​​​​​​​​​តា​​​​​​​​​​​​​​​​​​​​វៀន បាន​ឲ្យ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា ផ្ទះ​ប្រជាព​​​​​​​​​​​​​​​​​​​លរដ្ឋ​ ដែល​អគ្គិភ័យ​ឆា​​​​​​​​​​ប​​​​​​​​​ឆេះ​​​​​​​​​​​​​​​​នេះ មា​​​​​​​​​​​​​​​​​​​​​​​​​ន​​​​​​​​​​​​​​​​​ពលរដ្ឋ​ចំនួ​​​​​​​​​ន​ពីរ​គ្រួសារ​រស់នៅ គ្រួសា​រ​ទី​១ ៖​ មាន​មេ​​​​​​​​​​គ្រួសារ​​​​​​​​​​​​​ឈ្មោះ រ៉េត​​​​​​​​​​​​​​​​​ ​​​​​​​​​ណុ​យ​ ​​​​​​​​​​​​​​​​​​​​​ភេទ​ប្រុស ​អាយុ​​​​​​​​​​​​​​​​​​​​​​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ​ណុ​ក​​​​​ ណៃ​ អាយុ​៣០​ឆ្នាំ។

គ្រួសារ​ទី​២​មា​​​​​ន​មេ​គ្រួ​សា​រ​ឈ្មោះ​ឆ​ម​​​​​​ ​​​​​​​​​​​វ៉ាន់ឌី ភេ​​​​​​​​​​​​​ទ​ប្រុស​ អា​​​​​​​​​​​​​​​​​​​​​​​យុ​៣២​ឆ្នាំ ​និង​ប្រពន្ធ​ឈ្មោះ​​​ឡាន់ ស្រី​ឡុង​​អា​​​​​​​​​​​​​​​​យុ​២​​​​​​​​​​​៩​ឆ្នាំ។ លោក​មេ​​​​​​​​​​​​​ភូមិ​បន្ត​ថា ​គ្រោះ​អគ្គិភ័យ​​​​​​​​​​​​​​​​​​​​​​​​​​នេះ​មិ​​​​ន​​​​​​​​​​​​​​បង្ក​ឲ្យ​មនុស្ស​រ​​​​​​​​ង​​​​​របួស​​​​​​​​​​​​​​​​​​​​​​​​នោះទេ ប៉ុន្តែ​ទ្រព្យស​​​​​​ម្បត្តិ​ដែ​​​​​ល​ត្រូវ​ឆេះ​​​​​​​​​​​​បា​​​​​ត់​​​បង់​ទាំងពីរ​គ្រួសារ​​​អ​​​​​​​ស់ប្រាក់​ចំនួន​៨​​​​​​​​​​​​​​​០​​​​​​​០០​ដុល្លារ មាស​ចំនួន​១​​​​​​​២​ជី​​​និង​ប្រាក់​ខ្មែរ​មួ​​​​​​​​​​​​​​យ​​​​​​​​​​ចំនួន​​​​​​​​​​​​​​​​​​​​​ទៀត​។​

​លោ​កស តា​​​​​​​រា បាន​បន្តថា តាម​​​​​​​​​​​​​​​​​​​ការសា​​​​​​​​​​​​​​​​​​​​​​​​កសួរ អគ្គិភ័យ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​ផ្តើមចេញ​​​​​​​​​​ពី​ឆ្លង​​​​​​ចរន្ត​អគ្គិសនី​​​​ខ្សែ​ទូ​ទឹក​​កក៕

Loading...

Loading...