kalib9

ស៊ែរឲ្យគ្រប់គ្នាដឹងផង! ក្មេងស្រីអាយុ២២ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារទម្លាប់ម្យ៉ាងរបស់នាង បានក្លាយជាជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ!

បរទេស ៖ ក្មេងស្រីដែលមានពោះធំដូចជាស្ត្រីមានផ្ទៃពោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជាអកុសលបន្ទាប់ពីនាងបានមកដល់មន្ទីរពេទ្យគ្រូពេទ្យបានមានប្រសាសន៍ថា “យើងមិនអាចជួយសង្គ្រោះនាងបានទេ” ។ នេះក៏ជាការព្រមានសម្រាប់មនុស្សគ្រប់គ្នាផងដែរ។

នៅម៉ោង 7 ល្ងាចគ្រូពេទ្យបានទទួលទូរស័ព្ទហើយភ្លាមៗគាត់បានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ដើម្បីនាំយកក្មេងស្រីនោះមកកាន់មន្ទីរពេទ្យ។

នេះគឺជាសញ្ញារបស់មនុស្សដែលមានហានិភ័យខ្ពស់នៃការបាត់បង់ជីវិត។ ក្មេងស្រីនោះនៅតែកំពុងរង់ចាំគ្រូពេទ្យជួយ។ ថ្វីបើគ្រូពេទ្យព្យាយាមអស់ពីសមត្ថភាពក៏ដោយក៏ពួកគេមិនអាចសង្គ្រោះជីវិតរបស់នាងបានដែរ។

15128698596225

កាលពី 3 ខែមុនក្មេងស្រីអាយុ 22 ឆ្នាំនេះបានដើរចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ហើយក្មេងស្រីនោះបាននិយាយទៅកាន់គ្រូពេទ្យថាពោះរបស់នាងឡើងធំមិនធម្មតា។ ក្មេងស្រីដែលមានក្បាលពោះធំមើលទៅដូចជានាងមានផ្ទៃពោះ។

ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីការធ្វើតេស្តរបស់វេជ្ជបណ្ឌិតបានបង្ហាញថាក្មេងស្រីនេះមិនមានផ្ទៃពោះទេ។  មូលហេតុនៃការធ្វើឲ្យពោះរបស់នាងរីកធំនេះគឺព្រោះតែជំងឺមហារីកថ្លើម!

4aec0000b680403078de

ក្មេងស្រីអាយុ 22 ឆ្នាំគឺជានិស្សិតមហាវិទ្យាល័យម្នាក់។ ថ្វីត្បិតតែនាងកើតនៅទីជនបទក៏ដោយនាងមានចិត្តតស៊ូដើម្បីរៀនសូត្រឱ្យមានចំនេះដឹងដើម្បីជីវិតកាន់តែប្រសើរ។

Loading...

នៅមហាវិទ្យាល័យនាងបានឈ្នះអាហារូបករណ៍ដោយសារតែការសិក្សាជារៀងរាល់យប់និងក្លាយជា “កញ្ចក់” ឆ្លុះបញ្ចាំងសម្រាប់សិស្សដទៃទៀត។

ថ្មីៗនេះក្មេងស្រីនេះមានការឈឺចាប់នៅក្នុងពោះនិងមានការគ្រុនក្តៅផងដែរ។ ទោះជាយ៉ាងណាក៏ដោយនាងមិនគិតថានេះជាគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះទេ។ តែនៅពេលក្បាលពោះរបស់នាងកាន់តែធំដូចស្ត្រីមានផ្ទៃពោះ 6 ខែ។

ដោយមិននឹកស្មាន! នាងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការសន្និដ្ឋានរបស់វេជ្ជបណ្ឌិតដែលបានធ្វើរោគវិនិច្ឆ័យឃើញថានាងបានទទួលរងពីជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ។ 3 ខែក្រោយមកជំងឺនេះកាន់តែធ្ងន់ធ្ងរហើយជាអកុសលនាងបានទៅកន្លែងសម្រាក សម្រាប់ពេលវេលាចុងក្រោយរបស់នាង។

បន្ទាប់ពីស្ថានភាពនេះគ្រូពេទ្យបានពន្យល់ថាអាចមានមូលហេតុពីរយ៉ាងចំពោះជំងឺមហារីកថ្លើមរបស់នាង។

4aed00009a400dad1b3f

***ទីមួយ ៖ នាងមានទម្លាប់ចូលគេងយប់ជ្រៅព្រោះតែការប្រឹងប្រែងសិក្សានិងធ្វើការ។ ទម្លាប់នេះត្រូវបានសន្មតថាមិនល្អសម្រាប់សុខភាពទូទៅនិងថ្លើមជាពិសេស។

***ទីពីរ ៖ ការធ្លាក់ទឹកចិត្តឬសម្ពាធខ្ពស់រួមចំណែកដល់មហារីកថ្លើម។ តាមការពិតថ្លើមមានតួនាទីនៃការបោសសំអាតដូច្នេះរយៈពេលយូរនៃជំងឺធ្លាក់ទឹកចិត្តឬសម្ពាធផ្លូវចិត្តខ្ពស់នឹងធ្វើឱ្យថ្លើមមានបញ្ហាធ្ងន់ធ្ងរ និងឈាមដើរមិនស្រួល។

ដោយ៖ វីរៈ | ប្រភព៖ DailyMail

Loading...