kalib9

បើកបង្ហាញ ដាយណូស័រមួយប្រភេទ មានអាយុកាលរាប់រយលានឆ្នាំ ដែលមានទម្ងន់ស្ទើរតែដូចកាលពីវានៅរស់ (មានវីដេអូ)

អ្នកវិទ្យាសាស្រ្តបានសរសើរដាយណូស័របុរេប្រវត្តិសាស្ត្រនេះថាជា “ដាយណូស័រដែលរក្សារាងកាយបានល្អបំផុតនៅលើផែនដី” ។ ការពិតវាត្រូវបានគេថែរក្សាយ៉ាងល្អិតល្អន់ដែលមិនអាចកំណត់ថាជាហ្វូស៊ីល។ ដាយណូស័របុរាណមួយនេះមានប្រវែង ១៨ ហ្វីតត្រូវបានគេហៅថា “មីម៉ាសដាយណូស័រ”។

លោក Caleb Brown ជាអ្នកស្រាវជ្រាវម្នាក់នៅសារមន្ទីរ National Geographic បាននិយាយថាសារមន្ទីរព្យែររ៉េល សារមន្ទីរ Palaeontology នៅ Alberta(អាប៊ើតា) ប្រទេសកាណាដាបានបង្ហាញការតាំងពិព័រណ៍ដាយណូស័រថា “យើងមិនត្រឹមតែមានគ្រោងឆ្អឹងទេ” ។ “យើងមានដាយណូស័រទាំងមូលតែម្ដង” ។

ចាប់តាំងពីវាត្រូវបានរកឃើញវាបានរក្សារូបរាងរបស់វា។ ហើយយើងក៏មិនអាចមើលឆ្អឹងរបស់វាបានដែរដោយសារតែស្បែករបស់វានៅដូចដើមមិនមានការបាត់បង់ឡើយ។

ក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរាងកាយរបស់វាដែលគ្មានការ​ផ្លាស់ប្ដូរ។

លោកចាកូបវីនធឺរ (Jakob Vinther) អ្នកឯកទេសខាងជីវវិទូមកពីសាកលវិទ្យាល័យប៊្រិសតូលបាននិយាយថាដាយណូស័រត្រូវបានថែរក្សាយ៉ាងល្អដែលមើលទៅដូចជាវាទើបតែស្លាប់ពីរបីសប្ដាហ៍មុនប៉ុណ្ណោះ។ “ខ្ញុំមិនដែលឃើញអ្វីដូចនេះទេ” ។

សត្វនេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ ២០១១ នៅពេលដែលបុគ្គលិករ៉ែម្នាក់ឈ្មោះ Shawn Funk បានរកឃើញគំរូដោយចៃដន្យនៅពេលកំពុងធ្វើការ។

ចាប់តាំងពីពេលនោះមកវាបាននាំឲ្យមានអ្នកស្រាវជ្រាវអស់រយៈពេល ៦ ឆ្នាំនិងប្រហែល ៧០០០ ម៉ោងដើម្បីធ្វើតេស្តលើភស្តុតាងដែលប្រមូលបាននិងរៀបចំសំណល់ដែលត្រូវបង្ហាញនៅសារមន្ទីរ។

ជាង ១០០ លានឆ្នាំមុននៅពេលដែលសត្វបុរេប្រវត្តិសាស្ត្របុរាណនេះបានផ្លាស់ប្តូរផែនដី វាគឺជាសមាជិកនៃប្រភេទសត្វដែលបានរកឃើញថ្មីៗនិងពូជដែលមានឈ្មោះថាណូកូស័រ។

Loading...

វាជាសត្វដែលមានជើងបួនដ៏ធំសម្បើមហើយរាងកាយរបស់វាត្រូវបានការពារដោយស្បែកដ៏ក្រាស់និងមុតស្រួច ហើយវាស៊ីរុក្ខជាតិជាចំណីអាហារ។ វាមានទម្ងន់ប្រហែល ១៣៦១ គីឡូក្រាម នៅពេលដែលវានៅរស់។ ហើយនៅពេលដែលគេរកឃើញវានេះគឺវានៅសល់ទម្ងន់រហូតដល់ទៅ ១១៣៤គីឡូក្រាម។

ពិតជាខ្លាំងណាស់អស្ចារ្យណាស់!

សំណួរសួរថាតើសត្វដាយណូស័រមួយនេះអាចរក្សារាងកាយដោយរបៀបណានៅពេលដែលផែនដីបានបាត់បង់ ប៉ុន្តែបើតាមអ្នកស្រាវជ្រាវរបស់ National Geographic បានបង្ហាញថាសត្វមួយក្បាលនេះអាចត្រូវបានបោកបកទៅតាមសមុទ្រដោយទឹកជំនន់។

ដោយសារតែវាមានស្បែកក្រាស់ខ្លាំងដូចនេះហើយទើបវាអាចរក្សាបានរាប់លានឆ្នាំបែននេះ។

ហើយវាបានធ្វើឱ្យការតាំងពិព័រកាន់តែមានភាពទាក់ទាញ។

នៅក្នុងការតាំងពិពណ៌នៅសារមន្ទីររាជភឺររេលភ្ញៀវទេសចរឥឡូវនេះមានឱកាសដើម្បីសង្កេតមើលជិតបំផុតចំពោះដាយណូស័រ។ នៅពេលឃើញគំរូដ៏អស្ចារ្យនេះអ្នកទេសចរអាចមើលឃើញពីជីវិតនិងពេលវេលានៃដាយណូស័ររាប់លានឆ្នាំមុន។

ទស្សនាវីដេអូនៅទីនេះ

អត្ថបទដោយ៖ វីរៈ

Loading...