kalib9

ក្រសួងធនធានទឹក ប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ រន្ទះបាញ់ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៨-២៤ មេសានេះ!

ភ្នំពេញ ៖ ក្រសួងធ​នធាន​​​ទឹក និងឧតុ​​​​​​​​និយមបានអំពាវ​​​​​​​​​នាវដល់​​​​​​​​​​​​​​​​​​​​​ប្រជាពលរដ្ឋឲ្យបន្តប្រុង​​​​​​​​​​​​​​​ប្រយ័ត្នខ្ពស់​​​​​​​​ចំពោះ​​​​​​​​​​​​​​​​បាតុភូតផ្គររន្ទះ​​​​​​​​​ និ​​​​​​​​​​​​​​​​​​​​​​ងខ្យល់កន្ត្រាក់ ​​​​​​​​​ព្រោះ​​​​​​​​រយៈ​​​​​​​​​​​ពេលអន្តរកា​​​​​​​​លមិន​​​​​​​​​ទា​​​​​​​​​ន់ឆ្លងផុត​​​​​​​​​​ទៅ​​​​​​​​​​​​​​​រកប្រក្រតីភា​​​​​​​​​​​​​ពឡើង​​​​​​​​​​វិញ​​​​​នោះទេ។

យោង​តាម សេចក្តីជូនដំណឹង ស្តីពីស្ថានភាព​​​​​​​​អាកាស​​​​​​​​​​​​ធាតុ របស់ ក្រសួង​​​​​​​​ធនធាន​​​​​​​​​​​​​​​​​​​​​​ទឹក និងឧតុនិយម ​​​​​​​​​​​​​​​​​​​​​ចេញផ្សាយ នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩​​​​​​​​​​​ បានឲ្យដឹ​​​​​​​​​​ងថា​​​​​​​​​​​​​​​​​​​​​ ចាប់ពីថ្ងៃទី ១៨​​​​​​​​-២៤ ​​​​​​​​​​​​​ខែ មេសា ឆ្នាំ ២០១​​​​​​​​​៩ នឹងមា​​​​​​​​​​​​​​​នភ្លៀងធ្លាក់​​​​​​​​ស្ទើរទូទាំងប្រទេស ក្នុងកម្រិតពី​​​​​​ខ្សោយទៅបង្គួរ ដោ​​​​​​​​​យសារ​​​​​​​​​​តែឥទ្ធិពល​​​​​​​​​នៃជ្រលង​​​​​​​​​​សម្ពាធទា​​​​​​​​បបាន​​​​​​​​​​​អូស​​​​​​​​​​​​បន្លាយលើ​​​​​កម្ពុជា ។

សេចក្តីជូនដំណឹ​ងបា​​​​នបញ្ជាក់ទៀតថា ​​​​​​​​​ចាប់ពីថ្ងៃ​​​​​​​​​​​​​​​​​​​​ទី ១៩ ខែ មេសា ទៅ​​​​​​​​​​ឥទ្ធិពលនៃ​​​​​​​​​ជ្រលងស​​​​​​​​​​​​​​​​​​ម្ពាធទាបនឹ​​​​​​​​​​ងចុះ​​​​​​​​​​​​​​​​​​​​​ខ្សោយ ។ ចាប់ពីថ្ងៃទី ១៩-២៤ ខែមេ​​​​​​​​សា បណ្តារាជ​​​​​​​​ធានី-ខេ​​​​​​​​​ត្តមួយ​​​​​​​​​​​ចំនួន ភ្លៀងកក់​​​​​​​​​ខែចុះ​​​​​​​​​ខ្សោយ អាច​​​​​​​​​នឹងមាន​​​​​​​​​​​​​​​​​​​​​​​​​​កន្លែងខ្លះស្ទើរតែគ្មានទាំងស្រុង ។

ចំណែក​​​​​​​​​សីតុណ្ហភាព​​​​​​​អតិបរិ​​​​​​​​​មានឹង​​​​​​​​បន្តកើ​​​​​​​​​​​​​​​​​​​​នឡើង ក្នុងចន្លោះពី ៣​​​​​​​​៧-៤០ អ​​​​​​​​​​ង្សាសេ ។​​​​​​​​ ជាមួយគ្នានេះ ក្រសួងធន​ធានទឹក និងឧតុនិយម​​​​​​​​ក៏បានអំ​​​​​​​​​​ពាវនាវដល់បងប្អូនបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបា​​​​​​​​​​តុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ព្រោះរយៈ​​​​​​​​​​ពេលអន្តរកា​​​​​​​​​លមិនទា​​​​​​​​​​​ន់ឆ្លងផុត​​​​​​​​​​​​​​ទៅរកប្រក្រតីភា​​​​​​​​​​​​​ពឡើងវិញ​​​​​​​​​នោះ​​​ទេ ៕

Loading...

 

Loading...