kalib9

កូនតិរច្ឆាន! ទាញពូថៅកាប់ឪពុកបង្កើតស្លាប់ភ្លាមៗ ដោយសារជំលោះពាក្យសម្តី ក្នុងពេលផឹកស្រា

ព្រៃវែងៈ ហេតុការណ៍នេះបានកើតឡើងកាលពី​​យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុង​ភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ឃាតករជាកូនបង្កើតមាន ឈ្មោះ ឡេង ហន ភេទប្រុស អាយុ២៣ឆ្នាំ។ ចំណែកជនរងគ្រោះជាឪពុកមានឈ្នោះ ឡេង សៅ អាយុ៥០ឆ្នាំ អ្នកទាំងពីររស់​នៅភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅយប់កើតហេតុ ឪពុក និងកូនបានទិញស្រាមកផឹកជុំគ្នា បន្ទាប់ពីផឹកស្រវឹង កូនក៍លើកបើកកកាយ រឿងឪពុកធ្លាប់ ធ្វើបាបប្រពន្ឋកូនរបស់ខ្លួន ក៍ក្លាយជាជំលោះពាក្យសំដី ក៍ទាញយកពូថៅកាប់ឪពុកចំនួន៦ពូថៅ បណ្ដាលឲ្យដេកស្លាប់ភ្លាមៗនៅខាង​ក្រោយផ្ទះយ៉ាងអាណោចអាធ័ម។ ក្រោយកើតហេតុ កម្លាំង​នគរបាល​ស្រុកស្វាយអន្ទរ សហការជាមួយនគរបាល​ប៉ុស្តិ៍ ធ្វើការ ឡោមព័ទ្ឋ ជនសង្ស័យរហូតដល់ម៉ោង៤៖៣៥នាទីទៀបភ្លឺកាលពី​​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ទើប​ចាប់ឃាត់ខ្លួន៕              
Loading...