kalib9

បន្ទាប់ពីក្រសួងប្រកាស មិនបានប៉ុន្មានថ្ងៃផង មានករណីរន្ទះបាញ់មនុស្សស្លាប់ និងរលំផ្ទះរាប់សិបខ្នង ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសជាសាធារណៈពីឥទ្ធិពលនៃភ្លៀងលាយលំនិងផ្គររន្ទះ និងខ្យល់កន្ត្រាក់មក ស្រាប់តែនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៩ មានបាតុភូតធម្មជាតិ រន្ទះ និងខ្យល់កន្ត្រាក់បន្តធ្វើអោយខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ រន្ទះបាញ់ស្លាប់មនុស្សចំនួន ២ នាក់ និងរលំផ្ទះជាច្រើនខ្នងបង្កអោយមានការរងរបួសដែលហេតុការណ៍នេះស្ថិតនៅក្នុង ស្រុក និងក្រុងសរុបចំនួន ៦ ក្នុងខេត្តបន្ទាយមានជ័យ ខូចខាតផ្ទះសរុប ១៥៦ ខ្នង ក្រុងប៉ោយប៉ែត ៤ ខ្នង ស្រុកថ្មពួក ៤៣ ខ្នង ស្រុកភ្នំស្រុក ៣៧ ខ្នង ស្រុកព្រះនេត្រព្រះ ២៧ ខ្នង ស្រុកស្វាយចេក ៤ ខ្នង និង ស្រុកមង្គលបូរី ៤០ ខ្នង៕          
Loading...