kalib9

ស្រ្តីជាសន្តិសុខ និងកូន ឆេះរបួសធ្ងន់ ក្នុងហេតុការណ៍ឆេះអាគារ ដូមីណូ ភីស្សា

ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៣:១៥នាទី មានករណីអគ្គីភ័យ បានកើតឡើងនៅចំណុចមីក្រូហិរញ្ញវត្ថុ Asia Pacific Finance PLC ដែលមានទីតាំងអាគារលេខC1.C2 ផ្លូវលេខ៥១៦ ក្រុមទី៣ ភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឆះរាលដាលដល់ហាងភីហ្សាDonino ។ អគ្គីភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង ១៣:៤៥ នាទី ដោយពត៌មានជាបឋមមានការខូចអាគារ ទាំងពីរខាងលើ និងមនុស្សពីរនាក់ ( ស្រី០១ និងក្មេងប្រុសអាយុ ៦ឆ្នាំ ) ដែលស្នាក់នៅក្នុងអាគារមីក្រូហិរញ្ញវត្ថុ មានការរងរបួស បញ្ជូនទៅ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ​ ។ បើតាមប្រជា​ពលរដ្ឋ បានអោយ​​​​ដឹងថា នៅមុនពេ​​​​​​​​​​​​​​​​​​​​លកើតហេតុគេឃើញមា​​​​​​​​​​នផ្សែងចេញពី​​​​​​​​​ធនា គា​​​​​ អេស៊ា ផេស៉ីហ្វិក ហ្វាយនែន​ ភីអិលស៉ី រួចរា​លដាលដ​​​​​​​​​​​ល់ហាងpizza ​​​​​​​​​​​​​​​​​​​​​​​និងបន្តឆេះ​​​​​​​​​​​​​​​​​​​​បង្គោលភ្លើងបន្ថែម​ទៀត។ នៅ​​​​​​​​​​​​​ក្នុងប្រតិបត្តិការនេះផ​​​​​​​​​ងដែរ កម្លាំងនគរបា​​​​​​​​​លបាន​​​​​​​​​​​ចុះជួយអន្តរាគម​​​​​​​​​ន៍ភ្លាមៗ និង​​​​​​​​​ទាក់ទង​​​​​​​​​រថយន្តពន្លត់​​​​​​​​អគ្គិភ័យជាច្រើនគ្រឿង មកជួយ​​​​​​​​​​​បាញ់ពន្លត់រល​​​​​​​​​​​​​​ត់វិញភ្លាមៗ។​​​ តែក្នុងហេតុការ​នេះផងដែរ បង្កអោយមាន​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្សរងរបួសពីនាក់ម្ដាយ​​​​​​​​​​​​​និងកូន ដែ​​​​​​​​​លម្ដាយគឺជា​​​​​​​​​​​​​​​​សន្តិសុខប្រចាំ​​​​នៅធនាគា ជាប់នៅក្នុងប​ន្ទប់ប្រចាំ​​​​​​​ការ ត្រូវបានកម្លាំងនគ​​​​​​​​​របាលជំ​​​​​​​​​​​​​​​​នាញជួយ​​​​​​​​​​​​​​សង្គ្រោះបានភ្លាម​​​​​​​​​​​​រួចបញ្ជូនតា​​​​​​​​​​​​​​​​​​​​​​​មរយៈម៉ូតូទៅមន្ទីរពេ​​​​​​​​​​​​​​​​​​​​​ទ្យតែម្ដង។ ក្នុងប្រតិបត្តិកា​​​​​​​​រនេះ រថយន្តពន្លត់អគ្គិភ័យ បានមក​ដល់កន្លែងកើតហេ​​​​​​​តុចំនួន១​​​​​​​​៨គ្រឿង រួមមាន​រថយ​​​​​​​​​​​​​​ន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរ​​​​​​​​​បាលរាជធា​​​​​​​​​​​នីភ្នំពេញចំនួ​​​​​​​​​​​​​​​​​​​​ន១២គ្រឿង ក្រុមហ៊ុន​​​​​​​​​​ OCIC​​​​​​​​​​​ចំនួន៥​​​​​​​​​​​​​​គ្រឿង និ​​​​​​​​​​​​​​​​​​​​​​​​​ងក្រុមហ៊ុនCambodia ១គ្រឿង ប្រើប្រាស់បា​​​​​​​​​ញ់ពន្លត់អ​​​​​​​​​​​​​​​​​​​​​​​ស់រថយន្ត ៨គ្រឿង។ហើយ​​​​​​​​​​​​​​​​​​​​​ក្រុមហ៊ុននិងហា​​​​​​​​​​​ងខូច​​​​​​​​ខាតតែគ្រឿងតុបតែ​ងខាងក្រៅនិង​​​​​ម៉ាស៉ី​​​​​​​​​​​​នត្រជាក់​​​​​​​​​​​បន្តិចបន្តួចប៉ុណ្ណោះ មិនបង្កអោយខូ​ចខាតដល់ខា​ងក្នុងធ​​​​​​​​​នាគា​​​​​​នៅះទេ៕ 58381967_2386597798284172_20597181387898880_n 58381097_2386597894950829_8547376834805760000_n 57936016_2386597774950841_8606374532808179712_n 57703201_2386597851617500_2283494709529673728_n 57504084_2386597871617498_2721681025552875520_n 57503210_2386597944950824_3006754982994116608_n
Loading...