kalib9

ខ្យល់កន្ត្រាក់កាលពីយប់ម្សិលមិញ បានខូចខាតផ្ទះប្រជាពលរដ្ឋចំនួន​ 339 ខ្នង និងសាលារៀន 3 ខ្នង ប៉ះស្រុកចំនួន ៤ នៅខេត្តបាត់ដំបង

ខ្យល់កន្ត្រាក់ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន339ខ្នងនិងសាលារៀន3ខ្នង ប៉ះស្រុកចំនួន៤នៅខេត្តបាត់ដំបង កាលពីម្សិលមិញនេះ

បាត់ដំបង ៖ នៅថ្ងៃទី 22 ខែ មេសា ឆ្នាំ 2019 ស្ថិតនៅក្នុងស្រុកថ្មគោល ស្រុករុក្ខគិរី ក្រុងបាត់ដំបង និងស្រុកសង្កែ ខេត្តបាត់ដំបង មានករណីភ្លៀង លាយខ្យល់កន្ត្រាក់ កើតឡើងចំនួន 01 លើក បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន 339 ខ្នង ក្នុងនោះមានសាលារៀន 03 ខ្នង និងវត្ត 01 ខ្នង លើ 03 ស្រុក និងក្រុង 01 ៖

1-ស្រុកថ្មគោល លើ 03 ឃុំ

-ឃុំជ្រៃ

ខូចខាតផ្ទះចំនួន 129ខ្នង

-ឃុំជ្រោយស្តៅ : ខូចខាតផ្ទះចំនួន  87 ខ្នង

-ឃុំជ្រោយស្តៅ : ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន 02ខ្នង និងរបួសមនុស្ស 06នាក់ ស្រី 05នាក់។

2-ស្រុករុក្ខគិរី លើ 02 ឃុំ

-ឃុំស្តុកប្រវឹក និងឃុំព្រៃត្រឡាច: ខូចខាតចំនួន 03ខ្នង(ដួលរលំ 01ខ្នង និងរបើកដំបូល 02ខ្នង)។

3-ក្រុងបាត់ដំបង លើ 04 សង្កាត់ សរុប 78 ខ្នង (របើកដំបូល 61ខ្នង និងរលំ 17ខ្នង)

-សង្កាត់អូរចារ : ខូចខាតផ្ទះ 06 ខ្នង (របើក 04ខ្នង រលំ 02 ខ្នង)។

-សង្កាត់វត្តគរ : ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន 24 ខ្នង (របើក 21ខ្នង រលំ 03ខ្នង)។

-សង្កាត់អូរម៉ាល់ : ខូចខាតផ្ទះ 44 ខ្នង (របើក 32ខ្នង រលំ 12ខ្នង)។

-សង្កាត់ព្រែកព្រះស្តេច : ខូចខាតផ្ទះ 04 ខ្នង ។

4-ស្រុកសង្កែ លើ 06 ឃុំ សរុបអស់ 40​ ខ្នង (ធ្លាក់ពីលើជើងតាង 02ខ្នង រលំទាំងស្រុង 04ខ្នង របើកដំបូល 34 ខ្នង និងរបួសមនុស្ស 03នាក់ ស្រី 01នាក់ ធ្ងន់)។

-ឃុំរាំងកេសី : របើកដំបូលចំនួន 07ខ្នង

-ឃុំអន្លង់វិល : របើកដំបូល 07ខ្នង

-ឃុំកំពង់ព្រៀង : របើកដំបូល 05ខ្នង

-ឃុំអូរដំបង២ : ខូចខាត 02ខ្នង(របើកដំបូល 01ខ្នង រលំទាំងស្រុង 01ខ្នង)

-ឃុំអូរដំបង១ : លោតពីលើជើងតាង 01ខ្នង

-ឃុំវត្តតាមិម : ខូចខាត 18ខ្នង (លោតពីលើជើងតាង 01ខ្នង រលំ 03ខ្នង របើកដំបូល 14ខ្នង ) និងរងរបួសមនុស្ស 03នាក់ ធ្ងន់ 01នាក់ស្រី) ៕

 

Loading...

 

 

 

 

 

 

 

 

 

 

 

Loading...