kalib9

មានផ្សែងហុយចេញពីជាន់ទី ៣០ នៃអាគារខ្ពស់គឺជាសណ្ឋាគារហៃណាក់ធាន នៅជិតឆ្នេរឯករាជ្យក្រុងព្រះសីហនុ សង្ស័យជាអគ្គិភ័យ!

ក្រុងព្រះសីហនុ ៖ (ដំណឹងបឋម) មានផ្សែងហុយចេញពីជាន់ទី ៣០ នៃអាគារខ្ពស់គឺជាសណ្ឋាគារហៃណាក់ធាន នៅជិតឆ្នេរឯករាជ្យក្រុងព្រះសីហនុ វេលាម៉ោងជាង ១២:៣០ ថ្ងៃត្រង់ថ្ងៃ ២៤ មេសា ២០១៩ នេះ នាំអោយមានការភ្ញាក់ផ្អើលថាជាអគ្គីភយ័ឆេះដំបូលអាគារខ្ពស់ ហើយភ្លាមៗសមត្ថកិច្ចក៏បានបញ្ជូនរថយន្តពន្លត់អគ្គីភយ័ទៅអន្តរាគមន៌ ប៉ុន្តែបើតាមការអះអាងពីបុគ្គលិកសណ្ឋាគារថាជាផ្សែងចេញពីម៉ាសុីនភ្លើងមិនមានគ្រោះអគ្គីភយ័ទេ ។ ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងអន្តរាគមន៌ពិនិត្យពីហេតុផលពិតប្រាកដ។ នេះបើយោងទៅតាមទំព័រផ្លូវការរបស់លោក Huy Bunleng ៕

Loading...

Loading...