kalib9

មនុស្សកាន់តែមានធ្វើជីវិតកាន់តែសមញ្ញ! មហាសេដ្ឋីពិភពលោក បីល ហ្គេត ឈរតម្រង់ជួរចូលញ៉ាំអាហារ ដូចមនុស្សសាមញ្ញធម្មតា

វាត្រូវតែជាការពិតនៅពេលមនុស្សនិយាយថាមហាសេដ្ឋីពិតជាមិនធ្វើឬចំណាយលុយដូចទៅនឹងមនុស្សធម្មតានោះទេ។ ប៉ុន្តែចូរក្រលេកមើលរូបភាពរបស់លោក Bill Gates ដែលជាបុរសម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោកដែលបានឈរតម្រង់ជួរដើម្បីចូលទទួលទានអាហារក្នុងហាង Burgers មួយដែលធ្វើឱ្យយើងដឹងថាមហាសេដ្ឋីគឺដូចយើងទាំងអស់គ្នាដែរ!

គាត់អាចជាអ្នកមានប៉ុន្តែនៅពេលនិយាយអំពីប៊ឺហ្គ័រវាជាការរង់ចាំ! កាលពីចុងសប្ដាហ៍មហាសេដ្ឋីដែលចូលចិត្តញ៉ាំប៊ឺហ្គឺ ត្រូវបានប្រទះឃើញនៅឈរតម្រង់ជួររង់ចាំមុខហាងប៊ឺហ្គឺឈ្មោះ Dick’s Drive-In នៅទីក្រុងស៊ីថល។ ដោយមានទ្រព្យសម្បត្តិសរុបចំនួន 95,5 ពាន់លានដុល្លារអាមេរិកគ្មាននរណាម្នាក់គិតថាលោក Bill Gates នឹងមកឈរតម្រង់ជួររង់ចាំជាប្រចាំដើម្បីទិញប៊ឺហ្គ័រនៅក្នុងឈុតអាវយឺតពណ៌ក្រហមខោខៀវនិងស្បែកជើងពណ៌ខ្មៅរបស់គាត់នោះទេ។

លោក Gates អត់ធ្មត់រង់ចាំសម្រាប់ប៊ឺហ្គ័រដែលគាត់ចូលចិត្ត។

Dicks Burger Bill Gates Line Up Fav

នៅពេលដែលយើងសន្មត់ថាមហាសេដ្ឋីគាត់គ្រាន់តែចូលចិត្តមកញ៉ាំអាហារពេលល្ងាចដ៏សាមញ្ញដោយចំណាយត្រឹមតែ 7,68 ដុល្លារប៉ុណ្ណោះ! ប៊ឺហ្គ័រសាច់មានតម្លៃ 3,40 ដុល្លារ, ដំឡូងចៀន តម្លៃ 1,90 ដុល្លារ និង 2,38 ដុល្លារសម្រាប់កូឡាមួយកំប៉ុង។

Dicks Burger

រូបថតនេះត្រូវបានគេថតនៅសង្កាត់ Wallingford នៃទីក្រុង Seattle កាលពីល្ងាចថ្ងៃអាទិត្យហើយត្រូវបានបង្ហោះដោយអតីតបុគ្គលិក Microsoft គឺលោក Mike Galos ។

លោក Galos បានសរសេរថា: «នៅពេលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិប្រហែល 100.000.000.000 ដុល្លារអាមេរិកចូរធ្វើការបរិច្ចាគធំជាងគេនៅក្នុងប្រវត្តិសាស្រ្តពិភពលោកហើយឈរតម្រង់ជួរដើម្បីរង់ចាំទិញប៊ឺហ្គ័រនិងកូកាកូឡានៅហាង Dick’s ដូចជាមនុស្សផ្សេងទៀតដែរ»។

Galos បានបង្ហោះរូបភាពនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់។

Loading...

លោក Galos បានបន្ថែមទៀតថា “នេះជារបៀបដែលអ្នកមានពិតប្រាកដមានឥរិយាបទមិនដូចទៅនឹងមហាសេដ្ឋីខ្លះទាល់តែប្រើកៅអី ឬបង្គន់មាសដែលមាននៅលើសេតវិមានរបស់ខ្លួននោះទេ” ។

លោក Bill Gates ត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រនៃខ្សែសង្វាក់ប៊ឺហ្គ័ររបស់ហាងប៊ឺហ្គឺ Dick’s នៅទីក្រុង Seattle រដ្ឋ Washington និង Burgermaster ធម្មតានៅ Bellevue ។

Dicks Burger Ddir Seattle Bill Gates Fav

“ខ្ញុំអាចយល់បានថាចង់មានលុយរាប់លានដុល្លារ មានសេរីភាពពិតប្រាកដ សេរីភាពមានអត្ថន័យដែលភ្ជាប់មកជាមួយនោះ។ ប៉ុន្តែនៅពេលដែលអ្នកទទួលបានវាច្រើនហួសពីនេះ ខ្ញុំត្រូវប្រាប់អ្នកថាវាជាហាំប៊ឺហ្គឺដូចគ្នា។ លោក Bill Gates បាននិយាយថានៅឆ្នាំ 2011  ហាងប៊ឺហ្គឺ Dick មិនបានដំឡើងថ្លៃទំនិញរបស់ខ្លួននោះទេ។

នេះគឺជារូបភាពមួយទៀតហាងប៊ឺហ្គ័រដែលគាត់ចូលចិត្តបំផុតគឺ Burgermaster ។

8656552 6603399 Image A 9_1547742217214

 

ដោយ៖ វីរៈ | ប្រភព៖ Daily Mail UK

Loading...