kalib9

សួនកម្សាន្ត Star Wars ម្លៃ 1 ពាន់លានដុល្លារ របស់ក្រុមហ៊ុន Disney World សាងសង់ជិតរួចហើយ វាមើលទៅពិតជាស្អាតអស្ចារ្យណាស់!

អាគារកម្សាន្ត Star Wars របស់ Disney World កំពុងសាងសង់ថ្មីដែលចំណាយប្រាក់ចំនួន 1 ពាន់លានដុល្លាររបស់ Disney World ដែលមើលទៅហាក់បីដូចជាវាស្ថិតនៅក្រៅខ្សែភាពយន្តរឿង Star Wars ដូច្នេះដែរ។

ការបើកសម្ភោធថ្មីដ៏គួរឱ្យចាប់អារម្មណ៍ដែលមានឈ្មោះថា Star Wars: Galaxy's Edge នឹងត្រូវសាងសង់នៅលើផ្ទៃដី 14 ហិចតានិងគ្រោងនឹងបញ្ចប់នៅថ្ងៃទី 29 ខែសីហាខាងមុខនេះ។

ចាប់តាំងពីមានរយៈពេលជាងបួនខែរហូតដល់ថ្ងៃបញ្ចប់ដែលត្រូវរង់ចាំយូរនោះរូបថតពីលើអាកាសនៃឧទ្យាននេះបានចាប់ផ្តើមលេចឡើងនៅលើបណ្តាញសង្គម។

រូបភាពនេះបែកធ្លាយដើម្បីទាក់ទាញចំណាប់អារម្មណ៍! យើងធានាថាអ្នកគាំទ្រ Star Wars នឹងមិនខកចិត្តជាមួយនឹងការបន្ថែមថ្មីនេះនៅ Disney World ទេព្រោះវាមើលទៅដូចនៅក្នុងរឿងពិតៗមែនទែន!

ការផ្តិតយករូបភាពតាមរយៈការថតពីលើអាកាសនៅឯ Disney World ក្នុងក្រុង Orlando រដ្ឋ Florida។

Star Wars: Galaxy's Edge ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការសាងសង់ហើយពួកយើងមានការរំភើបចិត្តខ្លាំងណាស់!

សូមពិនិត្យមើល Millennium Falcon នៅក្រោមសំណង់ - អ្នកគាំទ្រនៃខ្សែភាពយន្តប្រាកដណាស់នឹងមានការចាប់អារម្មណ៍ជាក់ជាមិនខាន។

ប្រសិនបើអ្នកប្រៀបធៀបទំហំនៃកន្លែងចតឡាននៅទីនេះជាមួយឧទ្យានកម្សាន្តនោះហើយជាពេលដែលអ្នកដឹងពីរឿងធ្ងន់ធ្ងរ។

ប្រសិនបើអ្នកឃ្លានក្នុងពេលកម្សាន្តនៅទីនេះ មានភោជនីយដ្ឋានជាច្រើននៅទីនេះសម្រាប់អ្នកដើម្បីទទួលបានថាមពលឡើងវិញមានលក់រួមទាំង Oga's Cantina និង Ronto Roasters ។

Loading...

Oga's Cantina នឹងជាកន្លែងដំបូងរបស់ Disney ក្នុងការលក់ភេសជ្ជៈមានជាតិអាល់កុល។

អ្នកគួរតែរៀបចំថវិការត្រៀមទុកឲ្យហើយទៅ ទោះយ៉ាងណាខណៈដែលក្រុមហ៊ុន Disney World បានបង្កើនតម្លៃសំបុត្ររបស់ពួកគេនៅក្នុងខែមករា។

ការទៅកម្សាន្តអំឡុងពេលថ្ងៃឈប់សម្រាកឬថ្ងៃចុងសប្តាហ៍នឹងកំណត់ឱ្យអ្នកបង់ $ 149 សម្រាប់មួយថ្ងៃ, ខណៈពេលថ្ងៃសម្រាកដូចជាថ្ងៃចុងសប្តាហ៍ ឬក្នុងខែដែលមិនសូវមានថ្ងៃសម្រាកនឹងចំណាយអស់ 104 ដុល្លារក្នុងមួយថ្ងៃ។

ប្រសិនបើ Orlando theme park ស្ថិតនៅឆ្ងាយបន្តិចពីអ្នកសូមកុំភ័យខ្លាចព្រោះ Star Wars Land ដែលស្ទើរតែដូចគ្នាត្រូវបានបើកនៅ Anaheim  Disneyland រដ្ឋកាលីហ្វ័រនីញ៉ានៅខែក្រោយ។

តើអ្នកនឹងទៅទស្សនាទេ?

សូមក្រឡេកមើលរូបភាពគួរឱ្យរំភើបនៅពីក្រោយខ្សែភាពយន្តរឿង Disney Parks:

 

ដោយៈ វីរៈ | ប្រភព: Daily Mail

Loading...