kalib9

ស្លាប់ និងរបួសទៀតហើយ ដោយសាររន្ទះបាញ់ សូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្ន នៅពេលមានភ្លៀងនិងរន្ទះ!

នៅថ្ងៃទី២៥ ខែមេសារ ឆ្នាំ​ ២០១៩ នេះនៅវេលាម៉ោង ១៣:២០នាទី មានភ្លៀងធ្លាក់ លាយលំនិងខ្យល់កន្ត្រាក់ ផ្គររន្ទះ ក៏បណ្តាលឲ្យមានករណីរន្ទះបាញ់ បណ្តាលអោយត្រូវមនុស្ស ចំនួន ០១ នាក់ និង ០១ នាក់ទៀតរងរបួសធ្ងន់។

១.ឈ្មោះបឿន ទ្រី ភេទប្រុស អាយុ៣៨ឆ្នាំ នៅក្រុមទី៤៨ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល

មូលហេតុ: ជនរងគ្រោះកំពុងឈរមើលគេភ្ជួរស្រែ ក៍រន្ទះបាញ់បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុតែម្តង។

២.ឈ្មោះជិន ណារ៉ា ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល

មូលហេតុ: រន្ទះបាញ់ទូរទស្សន៌ ក៏បណ្តាលអោយត្រូវជនរងគ្រោះ កំពុងអង្គុយជិតទូរទស្សន៏ រងរបួសធ្ងន់ (សំរាកនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល) ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីមានភ្លៀងធ្លាក់ ព្រោះករណីមានខ្យល់កន្ត្រាក់រលំផ្ទះ និងករណីរន្ទះបាញ់មនុស្សស្លាប់មានច្រើនករណីមកហើយ៕

Loading...

Loading...