kalib9

ពលរដ្ឋខ្មែរ ត្រូវបានទាហានថៃបាញ់ស្លាប់ និងរបួស ដោយសារលួចឆ្លងដែន ចូលកាប់ឈើគ្រញូង ក្នុងទឹកដីថៃ !

ពោធិ៍សាត់ ៖ នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៥:០០ នាទី នៅចំណុចជាប់ផ្លូវកៅស៊ូ (ច្រកតាសេន) ចំងាយប្រហែលជាង ១គីឡូម៉ែត្រ ពីវត្តតាសេន ស្ថិតក្នុងភូមិសាស្រ្តខេត្តត្រាត ប្រទេសថៃ និងចំងាយប្រហែល ៣គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ ទល់មុខច្រកផ្លូវ ៥៦ ក្នុងភូមិសាស្រ្តភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង មានករណីប្រជាពលរដ្ឋខ្មែរ មានគ្នាប្រហែល ២ក្រុម មនុស្សប្រហែល ៨នាក់ បានលួចចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ហើយត្រូវបានទាហានថៃ បាញ់ឲ្យស្លាប់នៅនិងកន្លែង ១នាក់ និងបាញ់ឲ្យរបួសធ្ងន់ ១នាក់ មានឈ្មោះដូចខាងក្រោម :

១-ឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ស្លាប់

២-ឈ្មោះ អាន់ វិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ រងរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ។

***ចំពោះអ្នករត់រួច ត្រូវបានកំលាំងនគរបាលវរ:សេនាតូចការពារព្រំដែនគោកលេខ ៨២៥ ឃាត់ខ្លួនបានចំនួន ៥នាក់ នៅថ្ងៃទី២៥/០៤/២០១៩ វេលាម៉ោង ០៨:៥០នាទី ដើម្បីធ្វើការសួរនាំ មានឈ្មោះដូចខាងក្រោម:

១-ឈ្មោះ ប៉ិច ម៉េន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ

២-ឈ្មោះ ព្រីង ភារិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ

៣-ឈ្មោះ ស៊ុយ ស៉ឹម ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ

៤-ឈ្មោះ ចាន់ លីវិចិត្រ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ

Loading...

៥-ឈ្មោះ ធី គន្ធា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ

***សពជនរងគ្រោះ សមត្ថកិច្ចកំពុងទំនាក់ទំនងជាមួយភាគីថៃ ដើម្បីធ្វើការដោះស្រាយ យកសពមកទឹកដីកម្ពុជា ៕

ប្រភពៈ អ្នកប្រម៉ាញ់ព័ត៌មាន

Loading...