kalib9

អាណិតណាស់! លោកតាវ័យ ៧៦ឆ្នាំ លក់ផ្លែឈើម្នាក់ ត្រូវមនុស្សបោកប្រាស់ ទិញឲ្យលុយក្លែងក្លាយ តែចុងក្រោយ…!

ហ្វីលីពីន ៖ អ្នកលក់ផ្លែឈើទាំឈ្មោះ Solomon Alfanta រកស៊ីដោយស្មោះត្រង់ដោយលក់ផ្លែឈើនៅផ្សារថ្មីនៅទីក្រុង Cebu ។ ជាអកុសលមិនមែនមនុស្សទាំងអស់សុទ្ធតែស្មោះត្រង់ដូចគាត់នោះទេ។

ជាធម្មតាលោកតា Alfanta បានបើកតូបរបស់គាត់នៅឯទីផ្សារដើម្បីលក់ផ្លែឈើ។ ជារៀងរាល់ថ្ងៃគាត់លក់ផ្លែឈើជាច្រើនដូចជាចេក ។

មិនយូរប៉ុន្មានក្រោយពីគាត់បានរៀបចំដាក់ចេកលក់ ក៏មានបុរសមិនស្គាល់ម្នាក់បានចូលទៅតូបរបស់គាត់និងបានទិញចេក PHP100 (ប្រហែល 1,92 ដុល្លារ) ដែលបុរសនោះបានហុចប្រាក់ PHP1,000 ។

នៅពេលនោះអ្នកលក់ផ្លែឈើអាយុ 76 ឆ្នាំរូបនេះមិនបានរំពឹងថាលុយនោះជាលុយក្លែងក្លាយនោះទេហើយបានបន្តលក់ បន្ទាប់ពីបុរសរូបនោះបានចាកចេញ។

ក្រោយមកនៅថ្ងៃនោះគាត់បានទៅទិញសាច់មួយចំនួនដោយប្រើលុយ PHP1000 ដែលគាត់បានទទួលពីអតិថិជនដែលមិនស្គាល់។

ជាក់ស្តែងក្រោយពីគាត់បានឲ្យលុយនោះសម្រាប់ថ្លៃសាច់ ក៏ត្រូវបានគេប្រាប់ថាលុយនេះគឺជាលុយក្លែងក្លាយ។

សូមស្រមៃគិតអំពីអារម្មណ៍របស់លោកតា Alfanta ថានៅពេលដែលគាត់ដឹងថាគាត់ត្រូវបានគេបោកប្រាស់។

Loading...

លោកតា Alfanta បាននិយាយថា "ភរិយារបស់ខ្ញុំចង់ទៅផ្ទះ។ យើងមានគម្រោងទិញសាច់មានតម្លៃ P200 និងប្រើវាដើម្បីចម្អិនម្ហូបអាហារនៅផ្ទះប៉ុន្តែអ្នកលក់សាច់មិនទទួលយកលុយ P1, 000 នេះទេ ដោយសារតែលុយនេះជាលុយក្លែងក្លាយ"។

បន្ទាប់មក Cebu បានយករឿងរ៉ាវទាំងនេះទៅបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកដើម្បីចែករំលែករឿងរបស់គាត់ ហើយរឿងរបស់គាត់បានក្លាយទៅរឿងផ្ទុះពេញហ្វេសប៊ុក។

Mabanta ក៏បាន Live នៅលើហ្វេសប៊ុកហើយអង្វរសុំជំនួយពីសាធារណជនដើម្បីផ្តល់អំណោយដល់លោកតាលក់ចេក។ "មនុស្សជាច្រើនបានជួយលោកតា។ ខ្ញុំមិននឹកស្មានថាមានមនុស្សជាច្រើនចូលរួមជួយពួកគាត់ទេ និងស្ថានភាពរបស់លោកតា "។

សូមអរគុណចំពោះការបង្ហោះពីលោកតានៅលើហ្វេសប៊ុក, លោកតា Alfanta បានទទួលការបរិច្ចាគថវិកាពី Mabanta និងពីប្រជាជនហ្វីលីពីនដែលធ្វើការនៅសហរដ្ឋអាមេរិក៕

 

Credit: Facebook/An Ge Lie | Rappler 

Loading...