kalib9

សូមប្រុងប្រយ័ត្ន! អាកាសធាតុកាន់តែក្តៅផង ហើយស្រាប់តែប្រើកង្ហារសុខៗ ក៏ផ្ទុះកង្ហារបណ្តាលឲ្យមានការរងរបួស!

មួយរយៈនេះដោយសារតែអាកាសធាតុក្តៅខ្លាំង ដែលហក់ដល់ទៅជាង ៤០ អង្សារសេ កុំថាឡើយតែសត្វ សូម្បីតែមនុស្សក៏មិនអាចទ្រាំបានដែរ ដូច្នេះហើយទើបយើងត្រូវការ ម៉ាស៊ីនត្រជាក់ កង្ហារដើម្បីបន្ថយកម្តៅ។ ប៉ុន្តែការប្រើប្រាស់កង្ហារគឺជារឿងមួយដែលត្រូវប្រយ័ត្ន ត្រូវជ្រើសរើសយកកង្ហារដែលមានម៉ាក និងមានគុណភាព។

ជាក់ស្តែងបើតាមគណនីហ្វេសប៊ុកឈ្មោះ Chhoeurn Sasa បានបង្ហោះនៅលើហ្វេសប៊ុកថាមានការផ្ទុះកូនកង្ហារមួយដែលធ្វើឲ្យមានការរងរបួសផងដែរ យើងសាកគិតបន្តិចមើលថា នេះកង្ហារតូចផង ចុះបើកង្ហារធំវិញនឹងទៅជាយ៉ាងណា។

សូមប្រុងប្រយ័ត្នចំពោះប្រភេទកង្ហាសាកថ្ម នៅពេលដែលថ្មវាឡើងកំដៅខ្លាំងវានឹងអាចផ្ទុះបាន ជួយshareផង

ដូច្នេះហើយសូមបងប្អូនទាំងអស់សូមមានការប្រុងប្រយ័ត្នទាំងអស់គ្នា៕

Loading...

Loading...