kalib9

តែគល់ស្លឹកគ្រៃជាមួយក្រូចឆ្មារ ជួយលាងសម្អាតផ្លូវពោះវៀន តម្រងនោម និងធ្វើឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំ ប្រឆាំងពីជំងឺឆ្លង!

តែស្លឹកគ្រៃលាយជាមួយនិងក្រូចឆ្មារ វាមានប្រសិទ្ធភាពជួយលាងសម្អាតផ្លូវពោះវៀន លាងតម្រងនោមនិងធ្វើឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំ ព្រមទាំងប្រឆាំងពីជំងឺឆ្លងដទៃទៀតផងដែរ។

+គ្រឿងផ្សំ

– ក្រូចឆ្មារ ២ផ្លែ

- ស្លឹក និងដើមស្លឹកគ្រៃ ៣ដើម

- តែ ១កញ្ចប់ (តែអ្វីក៏បាន)

- ទឹកស្អាត ៥កែវ

Loading...

+វិធីធ្វើ

- ជាដំបូងលាងស្លឹកគ្រៃ និងក្រូចឆ្មារឱ្យបានស្អាតល្អ រួចហាន់ស្លឹកគ្រៃឱ្យរាងតូចល្អិតៗ ហើយកាត់ក្រូចឆ្មារជាដុំៗក៏បានជាចំណិតក៏បានដោយមិនបាច់ចិតសម្បកចេញ។

- បន្ទាប់មកដាក់ទឹក បង់ស្លឹកគ្រៃ ក្រូចឆ្មារ និងកញ្ចប់តែចូល ដាំឱ្យពុះរហូតដល់ហួតសល់ទឹកត្រឹមតែ ២កែវចាំបិទភ្លើង។

- អ្នកអាចទទួលទានទឹកតែនេះយ៉ាងហោច១ថ្ងៃ ២កែវទាំងនៅក្តៅឧណ្ហៗទើបជាការប្រសើរចំពោះសុខភាព។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។

វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

Loading...