kalib9

វិធីធ្វើទឹកក្រូចឆ្មារ និងទឹកឃ្មុំ សម្រកខ្លាញ់ក្បាលពោះ មានប្រសិទ្ធភាពខ្ពស់!

វិធីធ្វើទឹកក្រូចឆ្មារ និងទឹកឃ្មុំ សម្រកខ្លាញ់ក្បាលពោះ វាល្អវិសេសវិសាលណាស់សម្រាប់សុភាពនារីដែលមានការងារមមាញឹក ដែលមិនមានពេលគ្រប់គ្រាន់ដើម្បីហាត់កីឡា។ ១- យកក្រូចឆ្មាលុញជាមួយអំបិលទុករយៈពេល២០នាទី រួចជូតអំបិលនោះចេញ   ២- ហាន់ក្រូចជាចំណិតស្តើងៗហើយឆ្កឹះយកគ្រាប់វាចេញ   ៣- ដាក់ចូលទៅក្នុងក្រឡកែវ (មើលរូបភាព) ៤- រៀបចំចាក់ទឹកឃ្មុំចូលទៅក្នុងក្រឡកែវ   ៥- ចាក់ទឹកឃ្មុំចូលឲ្យពេញស្មើនឹងក្រូចឆ្មារ ៦-បិទគម្រប រួចរក្សាទុកក្នុងទូរទឹកកករយៈពេលបីថ្ងៃ រួចអាចចាក់ចេញយកមកលាយជាមួយទឹកក្តៅឧណ្ហៗ ឬជាមួយទឹកស្អាតធម្មតាក៏បានដែរ។ ៧- វិធីញ៉ាំ ៖ ពេលហូបម្តងយកទឹក១កែវលាយជាមួយក្រូច២-៣ចំណិត មុនចូលគេង និងមុនទទួលទានអាហារពេលព្រឹក១០នាទីរៀងរាល់ថ្ងៃ។ រយៈពេលពីរសប្តាហ៍ អាចនឹងឃើញលទ្ធផលថាវាពិតជាត្រឹមត្រូវ ឬយ៉ាងណា?
Loading...