kalib9

យើងល្អណាស់ យើងល្អពេក ដូច្នេះត្រឹមមិត្តភក្តិបានហើយ ទើបបានជាគេមិនព្រមជ្រើសយកយើង!

ធ្លាប់ទេ បានជួបមនុស្សដែលយើងស្រឡាញ់ពេញចិត្ត យើងតែងនឹកគិតដល់គេគ្រប់ពេលគ្រប់វេលា  សូម្បីតែគេក៏ដឹងដែរថាយើងល្អនឹងគេប៉ុនណា គេតែងប្រាប់ថាយើងជាមនុស្សល្អ ហើយល្អនឹងគេបំផុត សម្រាប់គេ យើងល្អជាងអ្នកណាៗទាំងអស់ ក៏មិនដែលមានអ្នកណា មកលះបង់ដើម្បីគេដូចយើងដែរ … ក៏ប៉ុន្តែ … មនុស្សល្អដូចយើង ក៏បានត្រឹមតែស្ដាប់ពាក្យថា មនុស្សល្អ ហើយក៏មកខូចចិត្តតែម្នាក់ឯង។

គេថាយើងល្អណាស់ តែគេក៏មិនព្រមជ្រើសយកមនុស្សល្អដូចយើងដែរ គេបែរជាទៅទាក់ទងអ្នកផ្សេង ស្រឡាញ់អ្នកផ្សេង ចំណែកយើង គេថា មិនអាចជាសង្សារទេ តែយើងស្ថិតក្នុងតំណែងដែលលើសពីពាក្យថាមិត្តទៅទៀត។

E3d00b4962ec6fd65fb3b17c5b1a9261

Loading...

គេក៏ធ្លាប់ប្រាប់ថា ធ្វើជាមិត្តនឹងគ្នា គឺល្អហើយ មិនបាច់ខូចចិត្ត មិនបាច់ឈឺចាប់ ក៏មិនបាច់បែកគ្នា គេខ្លាចបាត់បង់មនុស្សល្អដូចយើង ទើបមិនហ៊ានស្រឡាញ់ ខ្លាចថា ពេលឈ្លោះគ្នាទៅ មិនអាចជាមិត្តដូចដើមវិញ។

អារម្មណ៍ពិត គឺសប្បាយចិត្តពេលឮគេនិយាយថា យើងជាមនុស្សល្អបំផុតសម្រាប់គេ តែវាលើសពីឈឺ នៅពេលគេថា គេមិនអាចជ្រើសយកមនុស្សល្អដាចយើងជាគូបាន។ ពាក្យថា មិនមែនសង្សារ វាក៏ឈឺមិនស្មើនឹងពាក្យថា យើងលើសពីមិត្តដែរ។ មិនដឹងទេថា នឹងព្រមទ្រាំនៅក្នុងតំណែងមួយនេះយូរដល់ពេលណា គ្រាន់តែដឹងថា វាឈឺចាប់ខ្លាំងណាស់ ពីមនុស្សល្អបំផុតរបស់អ្នក៕

ផ្តល់សិទ្ធដោយ៖ knongsrok.com

Loading...