kalib9

តាមការសិក្សាបង្ហាញថាស្ត្រីនៅ Single ហើយមិនទាន់អាចរកស្នេហ៍ពិតបាន គឺមកពីនាងពិតជាមនុស្សស្រីឆ្លាតបំផុត

នៅក្នុងវប្បធម៌ខ្លះក្នុងពិភពលោក ជាពិសេសនៅក្នុងទ្វីបអាស៊ី ស្ត្រីតែងតែត្រូវបានគេឲ្យឈ្មោះថា "មេផ្ទះ" ឬ "ក្រមុំចាស់" នៅពេលដែលស្រ្តីទាំងនោះមិនទាន់រៀបការចាប់ពីអាយុ 30 ឆ្នាំឡើងទៅ។ ទម្រង់បែបបទនៃការរើសអើងសង្គមបែបនេះត្រូវតែបញ្ចប់ជាពិសេស បើតាមការសិក្សាបានរកឃើញថាស្ត្រីនៅលីវគឺជាស្រ្តីដែលឆ្លាតជាងគេ!

IQ របស់អ្នកនិងស្ថានភាពទំនាក់ទំនងរបស់អ្នកមានទំនាក់ទំនងគ្នាដូច្នេះអ្នកនៅលីវគឺមានន័យថាអ្នកពិតជា "ឆ្លាត" ដើម្បីទាក់ទាញចំពោះមនុស្សមានភេទផ្ទុយគ្នា។

ការស្រាវជ្រាវនៅសាកលវិទ្យាល័យ Yale University បានផ្តោតទៅលើសមាមាត្រនៃការអប់រំខ្ពស់ក្នុងចំនោមបុរសនិងស្ត្រី។ ឥឡូវនេះស្ត្រីបានកើនលើសបុរសក្នុងចំនួននិស្សិតបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា។

ដូច្នេះមានន័យថាឥឡូវនេះស្ត្រីរកឃើញថាវាពិបាកក្នុងការស្វែងរកបុរសដែលមានសញ្ញាបត្រប្រហាក់ប្រហែលដូចគ្នា។

ស្ត្រីឆ្លាតមានរាងកាយស្រស់ស្អាត និងអារម្មណ៍ឯករាជ្យ

ការមានភាពវៃឆ្លាតមានន័យថា ស្ត្រីមានឥរិយាបថសមស្របជាមួយនឹងការគិតដោយប្រុងប្រយ័ត្ន ជាអ្នកដោះស្រាយបញ្ហាមានប្រសិទ្ធភាព និងវិភាគគ្រប់ជ្រុងជ្រោយ។ វានឹងមិនមានភាពសមហេតុសមផលនៃក្តីស្រឡាញ់នៅការមើលឃើញជាលើកដំបូង ឬមួយយប់។

ស្ត្រីឆ្លាតដឹងពីរបៀបរីករាយជាមួយពេលវេលារបស់ពួកគេជាមួយនឹងសកម្មភាពនិងគំនិតជាលក្ខណៈបុគ្គល។

Loading...

ចាប់តាំងពីស្ត្រីនៅលីវ, ពួកគេតែងតែបើកទូលាយចំពោះខ្លួនឯង យកចិត្តទុកដាក់ធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ទោះបីជាអង្គុយញ៉ាំបាយតែឯង មើលភាពយន្តនៅក្នុងរោងភាពយន្តម្នាក់ឯង និងអាចធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសតែម្នាក់ឯងបាន!

ផ្តោតសំខាន់លើការកែលម្អខ្លួនឯងនិងការសំរេចក្តីសុបិន្ត

គ្មានមនុស្សប្រុសដែលនាំឲ្យស្រ្តីមានបន្ទុក ដូច្នេះស្ត្រីយកចិត្តទុកដាក់ក្នុងការសំរេចបានក្តីសុបិន្តពីអាជីពផ្ទាល់ខ្លួនរបស់ពួកគេ ពេញចិត្តនូវជីវិតនេះ និងជាច្រើនទៀត។ ស្ត្រីឆ្លាតមានពេលវេលាច្រើនសម្រាប់ខ្លួនឯងដើម្បីស្វែងរកសារៈសំខាន់ផ្ទាល់ខ្លួននៅក្នុងជីវិត។

ជាមួយនឹងហេតុផលទាំងអស់ខាងលើ វាពិតជាគ្មានអ្វីត្រូវខ្មាស់អៀនក្នុងការរស់នៅដោយឯករាជ ឬមិនជាប់ចំណងជាមួយមនុស្សប្រុសទេ! ស្នេហាគឺជាបទពិសោធន៍ជីវិតសម្រាប់មនុស្សភាគច្រើន ដូច្នេះគ្មានអ្នកណាគិតដូចគ្នា ហើយនិងមានអារម្មណ៍ដូចគ្នានោះទេ៕

 

អត្ថបទដោយ៖ វីរៈ

Loading...