ហ្វីលីពីន ៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការបំពុលបរិស្ថានដោយសំនល់ប្លាស្ទិក ម្ចាស់ហាងកាហ្វេមួយនៅកោះ Siargao ក្នុងប្រទេសហ្វីលីពីន បានខិតខំប្រឹងប្រែងដើម្បីបង្កើតទុយោធ្វើពី "lukay" ជំនួសឥ្យទុយោប្លាស្ទិកទាំងអស់ ។
"Lukay" គឺជាពាក្យក្នុងស្រុកដែលបកប្រែមកខេមរៈភាសាថា ស្លឹកដូង។
ការបំពុលដោយផ្លាស្ទិចបានធ្វើឱ្យប៉ះពាល់ដល់បរិស្ថានទូទាំងពិភពលោកដែលបញ្ហានេះបានប៉ះពាល់ដល់សមុទ្រនិងជីវិតនៅក្នុងសមុទ្រ។
ហេតុដូច្នេះហើយម្ចាស់ហាងកាហ្វេបាននេះ បានប្តូរទៅប្រើប្រាស់ស្លឹកដូងដែលអាចជួយដល់បរិស្ថានធម្មជាតិយកជំនួសឱ្យផ្លាស្ទិចវិញ។
ម្ចាស់ហាងកាហ្វេលោក Sarah Tiu នៃហាងកាហ្វេ Editha នៅ Dapa។ នាង Surigao del Norte បានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយប្រើ ទុយោ ស្លឹកដូង ពីការធ្វើដំណើររបស់នាងទៅកោះ Corregidor ក្នុងក្រុង Siargao ។
"យើងបានទិញស្លឹងដូងស្រស់ហើយកាត់វាឲ្យទៅជាទុយោបឺតជំនួសឲ្យទុយោប្លាស្ទិច។ ដូច្នេះយើងបានស្នើសុំឱ្យពួកគេបង្រៀនយើងពីព្រោះយើងមានការចាប់អារម្មណ៍ខ្លាំងចំពោះគំនិតនេះ។
ម្ចាស់ហាងកាហ្វេអាយុ 37 ឆ្នាំរូបនេះបានព្យាយាមប្រើប្រាស់ទុយោស្លឹកដូងប្រភេទផ្សេងគ្នារួមទាំងទុយោដែកអ៊ីណុកដើម្បីជំនួសទុយោប្លាស្ទិចផងដែរ។
ទោះជាយ៉ាងណាជម្រើសផ្សេងទៀតមិនទទួលបានការឆ្លើយតបជាវិជ្ជមានពីអតិថិជនរបស់នាងទេ។
Tiu បន្តថា: "យើងបានព្យាយាមប្រើទុយោអ៊ីណុក និងទុយោក្រដាសដែរប៉ុន្តែអតិថិជនរបស់យើងមិនចង់ប្រើវាទេ"។
បន្ទាប់មកនាងបានចាប់ផ្តើមប្រើទុយោស្លឹកដូងដែលហ្វីលីពីនហៅថា Lukay ជំនួសវិញហើយវាងាយស្រួលក្នុងការផលិត និងចោល។
គំនិតផ្តួចផ្តើមសម្រាប់បរិស្ថានរបស់នាងក្រោយមកបានទទួលការកោតសរសើរពីអ្នកលេងអ៊ិនធឺរណែតដែលមានការចាប់អារម្មណ៍ពីការច្នៃប្រឌិតរបស់នាងក្នុងការជំនួសឲ្យទុយោប្លាស្ទិច។
ការបង្ហោះរបស់នាងនៅលើហ្វេសប៊ុក អំពីទុយោ Lukay បានប្រមូលអ្នកចូលចិត្តរាប់ពាន់នាក់ពីអ្នកលេងអ៊ិនធឺរណែតហើយត្រូវបានគេចែករំលែកជាង 26.000 ដងនៃបញ្ចេញមតិ។
នាងក៏បានចែករំលែកវីដេអូបង្រៀនអំពីរបៀបធ្វើទុយោ Lukay ផងដែរ។
សូមទស្សនាវីដេអូនៅទីនេះ ៖