kalib9

ព្យុះស៊ីក្លូន Fani បានតម្រង់ទៅកាន់ឥណ្ឌា ហើយក៏មានការជម្លៀសប្រជាជនទ្រង់ទ្រាយធំ រហូតដល់ចំនួនជាង ៨០ ម៉ឺននាក់

ឥណ្ឌា ៖ នេះជាលេីកទីមួយហើយដែលឥណ្ឌាធ្វេីការជម្លៀសប្រជាជនទ្រង់ទ្រាយធំចំនួន ជិត ៨០ ម៉ឺននាក់​ ក្រោយពីមានការព្រមានថានឹងមានព្យុះស៊ីក្លូន Fani ​ដែលកំពុងស្ថិតនៅក្នុងកំរិត ៣ ជាមួយល្បឿនអាចឡេីងដល់ជិតទៅដល់ 200គម/ម៉ោង ក្នុងស្ថានភាពនៅថ្ងៃសុក្រស្អែកនេះ​។

ល្បឿនរបស់ព្យុះដ៏ខ្លាំងនេះអាចធ្វើឲ្យរលំអាគា ដេីមឈេី បានយ៉ាងងាយផងដែរ។ ទូក​ ឡានក្រុង​ រថភ្លេីងត្រូវបានប្រេីដេីម្បីជម្លៀសប្រជាជនបន្ទាន់ពី ១៤​ តំបន់ទៅកាន់សាលារៀន​ វិហារ​ និងអាគាសកលវិទ្យាល័យនានា​ ដែលគេព្យាករណ៏ថានឹងមានការរអិលបាក់ដី​ ខ្យល់ខ្លាំង​ លាយជាមួយភ្លៀងខ្លាំងផងដែរ​ ​នៅពេលមុនពេលព្យុះនេះឡេីងដល់លើគោ​ក​ អ្នកទេសចរបានត្រូវអំពាវនាវអោយចាកចេញពីតំបន់ឆ្នេរនៃតំបន់ Bengal និង Odisha​ ។

ក្រុមសង្គ្រោះនិងក្រុមពិសេសជាច្រេីនត្រូវបានត្រៀមដេីម្បីរងចាំសង្គ្រោះបន្ទាន់ពីហេតុការណ៍អាក្រក់នានាដេលអាចកើតឡើយក្នុងពេលមានព្យុះ និងក្រោយពេលព្យុះ៕

 

Loading...