ពេលខ្លះ ចំណងដែលយើងសាងឡើងជាមួយសត្វមានភាពរឹងមាំខ្លាំងណាស់ យើងមិនដែលរំពឹងថាវានឹងដល់កម្រិតនេះទេ។ នោះគឺជាអ្វីដែលបានកើតឡើងចំពោះបុរសដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាអ្នកស្រឡាញ់សត្វដំរី elephant whisperer ឈ្មោះ Lawrence Anthony ។
Anthony គឺជាអ្នកបរិស្ថានមកពីអាហ្វ្រិកខាងត្បូង។ គាត់ស្រឡាញ់ធម្មជាតិតាំងពីគាត់នៅជាកុមារ គាត់បានលះបង់ជីវិតរបស់គាត់ដើម្បីការពារបរិស្ថាន។
នៅដើមឆ្នាំ 1990 លោកបានទិញដីទំហំ 5000 ហិកតានៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងហើយបានបង្កើតកន្លែងមួយឈ្មោះថា Thula Thula : កន្លែងអភិរក្សឯកជននិងជាសួនសត្វ Safari Lodge ។
នៅពេលនោះឧទ្យានជាតិនៅអាហ្វ្រិកខាងត្បូងត្រូវបានវាយប្រហារដោយអ្នកបរបាញ់ហើយសត្វដំរីប្រាំបីក្បាលបានរត់ចេញ។
ដំរីបានបង្កឱ្យមានការភ័យខ្លាចចំពោះអ្នកភូមិពីភូមិក្បែរនោះ។ ដូច្នេះលោក Anthony បានសម្រេចចិត្តថាគាត់នឹងយកដំរីនោះមកដាក់ក្នុងឧទ្យានមុនពេលអ្នកភូមិអាចធ្វើបាបដល់សត្វដំរី។
វាមិនមែនជាចេតនារបស់គាត់ក្នុងការរក្សាសត្វដំរីនៅក្នុង Thula Thula នោះទេប៉ុន្តែគាត់ដឹងថាហ្វូងដំរីនឹងអាចត្រូវសម្លាប់បើគាត់មិនទទួលយកដំរីទាំងនោះ។
Thula Thula ដែលមានន័យថាសន្តិភាពនិងភាពស្ងប់ស្ងាត់ដែលមានទីតាំងនៅ Zululand ខេត្ត KwaZulu-Natal ប្រទេសអាហ្វ្រិកខាងត្បូង។
បើទោះបីជាគាត់មានចំណេះដឹងតិចតួចអំពីសត្វក៏ដោយលោក Anthony បានប្រមូលភាពក្លាហានរបស់គាត់ហើយបានទៅជិតសត្វដំរីទាំងនោះ។
គាត់ដើរឆ្ពោះទៅរកសត្វដំរីបាននិយាយយ៉ាងទន់ភ្លន់ទៅពួកគេហើយថែមទាំងបានច្រៀងឱ្យពួកវាស្តាប់។ ដោយមិននឹកស្មានដល់ដំរីបានស្ងប់ស្ងាត់ហើយបានស្តាប់ពាក្យរបស់គាត់គួរឱ្យភ្ញាក់ផ្អើល។
ចាប់តាំងពីពេលនោះមកលោក Anthony ត្រូវបានគេស្គាល់ថាជា elephant whisperer ដោយមនុស្សគ្រប់គ្នានៅទីនោះ។
នៅព្រឹកមួយ មេហ្វូងដំរីឈ្មោះ Nana បានកព្យាយាមមកជិតឡានដល់ Anthony ។ នោះជាពេលដែលលោក Anthony មានបានគិតថាវាជាចំណុចរបត់នៃសត្វដំរីដែលបានចាប់ផ្តើមជឿទុកចិត្តលើគាត់។
View this post on InstagramLoading...
Anthony និយាយអំពីដំរីរបស់គាត់ថា "ពួកវាប្រហែលជាមិនជឿលើមនុស្សទេប៉ុន្តែខ្ញុំសង្ឃឹមថាយ៉ាងហោចណាស់ពួកវាអាចជឿជាក់លើខ្ញុំបាន" ។
ជារឿងអកុសល់, Anthony បានស្លាប់ដោយសារជំងឺគាំងបេះដូងកាលពីខែមីនាឆ្នាំ 2012 ។ ខណៈដែលប្រពន្ធរបស់លោក Anthony បានកាន់ទុក្ខចំពោះការស្លាប់របស់ប្តីរបស់នាងបុគ្គលិកបានប្រាប់នាងថាហ្វូងដំរីកំពុងធ្វើដំណើរកាន់ខាងមុខការិយាល័យ Thula Thula ។
ហ្វូងដំរីទី១បានទៅដល់នៅពេលព្រលឹមហើយមួយហ្វូងទៀតបានមកដល់នៅថ្ងៃបន្ទាប់។
ដំរីចំនួន 21 ក្បាលបានតម្រង់ជួរនៅពីមុខរថយន្តហើយបានស្រែកបញ្ចេញសំលេងប្រហែលជាការកាន់ទុក្ខចំពោះការស្លាប់របស់ Anthony។ យោងតាមកូនប្រុសរបស់គាត់ Dylan ដំរីបានរស់នៅយ៉ាងឆ្ងាយ។
ទោះបីជាយ៉ាងណាក៏ដោយ Dylan បានពន្យល់បន្ថែមទៀតថាពួកគេច្បាស់ជាបានដឹងថាជាឪពុករបស់គាត់បានស្លាប់ហើយបានធ្វើដំណើររយៈពេល 12 ម៉ោងដើម្បីទួញសោកកាន់ទុកចំពោះគាត់។
មួយឆ្នាំក្រោយមកមេហ្វូង Nana បាននាំហ្វូងដំរីរបស់វាមកម្តងទៀតហើយបានលេចមុខនៅមុខការិយាល័យ Thula Thula ដោយចងចាំពីមរណភាពរបស់អ្នកជួយសង្គ្រោះជាទីស្រឡាញ់របស់ពួកវា។
នេះគឺជាភស្តុតាងដ៏អស្ចារ្យមួយទៀតនៃភាពប្រែប្រួលសត្វនិងការយល់ដឹងនៅពេលមេដឹកនាំរបស់ពួកគេបានទទួលមរណភាពហើយក្នុងករណីនេះទំនាក់ទំនងដ៏ស្រស់ស្អាតត្រូវបានចាប់យកនៅពេលមេហ្វូងដំរី Nana និងហ្វូងដំរីកាន់ទុក្ខចំពោះលោក Anthony៕