kalib9

នារីម្នាក់សុខចិត្តលែងលះប្តី ព្រោះប្តីចង់អោយនាងឈប់លេង PUBG

មានករណីប្លែកៗច្រើនណាស់កើតឡើងចំពោះមនុស្សដែលចូលចិត្តលេង PUBG Mobile ហើយករណីចុងក្រោយគឺស្រ្តីម្នាក់បានស្នើសុំលែងលះប្តី ព្រោះប្តីបានឲ្យនាងឈប់លេង Pubg Mobile។ ការញៀន PUBG បានកើនឡើងយ៉ាងខ្លាំងក្នុងចំណោមនុស្សទូទៅជាពិសេសក្នុងចំណោមក្មេងជំទង់។

Woman Files Divorce After Husband Asks Her To Stop Playing PUBG Mobile

បុរសម្នាក់ត្រូវបានឡើងតុលាការដោយសារតែគាត់បានឲ្យប្រពន្ធរបស់គាត់ឈប់លេង PUBG។ ប្រធានក្រុម Wafa Khalil Al Hosani ដែលជានាយកមជ្ឈមណ្ឌលសង្គមនៅឯប៉ូលិស Ajman ថាវាជាករណីដ៏កម្រដែលស្ត្រីម្នាក់ដែលមានអាយុប្រហែល ២០ឆ្នាំបានដាក់ពាក្យលែងលះ ព្រោះប្តីនាងឈប់លេងហ្គេម។

Woman Files Divorce After Husband Asks Her To Stop Playing PUBG Mobile

Loading...

ស្ត្រីរូបនេះបាននិយាយថាវាមិនមានអ្វីខុសទេ វាគ្រាន់ជាការញៀនហ្គេម ព្រោះនាងត្រូវការអារម្មណ៍រីករាយពីការលេងហ្គេម។ ស្ត្រីជាភរិយានោះបាននិយាយថាប្តីរបស់នាងគឺជាអ្នកខុសពីព្រោះវាជាសិទ្ធិរបស់នាង ក្នុងការជ្រើសរើសមធ្យោបាយនៃការកំសាន្តដែលនាងចង់បាន ហើយគាត់មិនគួររករឿងនាងឡើយ។

Woman Files Divorce After Husband Asks Her To Stop Playing PUBG Mobile

បុរសជាប្តីបានសុំឱ្យប្រពន្ធឈប់លេងហ្គេមដោយសារតែនាងពិតជាញៀននឹងវា ហើយគាត់ចង់ឱ្យនាងយល់និងបំពេញទំនួលខុសត្រូវរបស់នាងចំពោះគ្រួសារ។

Woman Files Divorce After Husband Asks Her To Stop Playing PUBG Mobile

Loading...