kalib9

អ្នកដំណើរភ័យស្លន់ស្លោ យន្តហោះ Boeing 737 បានចុះចតរត់ខុសផ្លូវធ្លាក់ចូលទន្លេរតែសំណាងល្អ…

អាមេរិច៖ ក្រុមមន្ត្រីបាននិយាយថាយន្តហោះដឹងអ្នកដំណើរមួយគ្រឿងបានធ្វើដំណើរពីប្រទេសគុយបាទៅកាន់ភាគខាងជើងរដ្ឋផ្លរីដាបានចុះចតរអិលធ្លាក់ផ្លូវចូលទៅក្នុងទន្លេរ។

ស្ថានីយវិទ្យុ Naval Air Station បាននិយាយថាយន្តហោះប៊ូអ៊ីង 737 ដែលមកដល់ពីឈូងសមុទ្រ Guantanamo នៃប្រទេសគុយបាបានរអិលរត់ហួសផ្លូវធ្លាក់ចូលទៅក្នុងទន្លេ St. Johns កាលពីយប់មិញ។

យោងតាមការិយាល័យប៉ូលីស Jacksonville បានបង្ហោះនៅលើ Twitter ថាអង្គភាពកងនាវាចរមួយបានធ្វើការសង្គ្រោះភ្លាមៗ។ យន្តហោះនេះស្ថិតនៅក្នុងទឹករាក់ហើយមិនបានលិចចូលទៅក្នុងទឹកទេ។ ក្រុមមន្រ្តីបាននិយាយថាមនុស្សគ្រប់គ្នានៅលើយន្ដហោះគឺនៅមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។

រូបថតដែលត្រូវបានបង្ហោះបានរបង្ហាញថាគឺជាយន្តហោះរបស់អាកាសចរណ៍ Miami Air International នៅលើយន្តហោះ។ ក្រុមហ៊ុននេះមិនបានឆ្លើយតបភ្លាមៗពីសារព័ត៌មាន Associated Press នោះទេ។

Loading...

ចៅហ្វាយក្រុង Jacksonville លោក Lenny Curry បានបង្ហោះនៅលើបណ្តាញ Twitter ថាក្រុមការងារកំពុងធ្វើការដើម្បីគ្រប់គ្រងប្រេងឥន្ធនៈនៅក្នុងយន្តហោះកុំឲ្យហូរចូលទៅក្នុងទន្លេរ។

មន្រ្តីប៉ូលីសមិនបានប្រាប់អំពីមូលហេតុដែលបណ្តាលឱ្យយន្តហោះរត់រអិលចេញពីផ្លូវនៅឡើយទេ៕

 

Loading...