kalib9

២២រឿងរ៉ាងសាមញ្ញដែលនឹងធ្វើឱ្យជីវិតរបស់អ្នកកាន់តែស្រស់បំព្រង

ដំណើរជីវិតរបស់មនុស្សគ្រប់គ្នាគឺមិនដូចគ្នាទេ។ ជួនកាលអ្នកឆ្លងកាត់ស្ថានភាពតានតឹង ឬភាពធុញទ្រាន់ដែលរំខានដល់សន្ដិភាពផ្លូវចិត្តរបស់អ្នក។ ប៉ុន្តែមានរឿងមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឱ្យចិត្តរបស់អ្នកចេញពីភាពតានតឹង និងរីករាយជាមួយដំណាក់កាលដ៏ស្រស់ស្អាតនៃជីវិតរបស់អ្នក។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដ៏សាមញ្ញដើម្បីធ្វើឲ្យជីវិតស្រស់បំព្រង៖

1. ដើរលេងនៅខាងក្រៅ

ការដើរលេងនៅទីសាធារណៈ ឬសួនច្បារ នឹងមិនត្រឹមតែជួយអ្នកទេ ប៉ុន្តែវាក៏នឹងធ្វើឱ្យអ្នកមានអារម្មណ៍សេរីផងដែរ។ គ្រាន់តែដើរត្រឹមរយៈពេលខ្លីនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុន។

2. រីករាយជាមួយភាពស្ងៀមស្ងាត់

ចំណាយពេលនៅជាមួយភាពស្ងាត់ស្ងៀម ភាពសុខសាន្ដវានឹងចូលមករកអ្នក។ នេះគឺជាវិធីដ៏មានប្រសិទ្ធភាព និងសាមញ្ញបំផុតសម្រាប់ភាពជោគជ័យ ការសញ្ជឹងគិតនៅក្នុងភាពស្ងៀមស្ងាត់ផ្តល់ឱ្យអ្នកនូវភាពច្បាស់លាស់ក្នុងគំនិត។

Simple life is beautiful

3. មានរបបអាហារល្អសំរាប់សុខភាព

កាត់បន្ថយអាហារដែលមិនល្អសំរាប់សុខភាព ជំនួសមកវិញនូវផ្លែឈើស្រស់ និងបន្លែដែលសំខាន់បំផុតសំរាប់សុខភាប។ រក្សារាងកាយរបស់អ្នកឱ្យមានសុខភាពល្អ ក៏ជាវិធីល្អបំផុតដើម្បីរក្សាសុខភាពផ្លូវចិត្តឲ្យល្អផងដែរ។

4. ធ្វើឲ្យមនុស្សជុំវិញខ្លួនរីករាយ

នៅពេលអ្នកឃើញមនុស្សដទៃញញឹមនិងរីករាយ វានឹងធ្វើឱ្យអ្នកសប្បាយចិត្តផងដែរ។ នៅពេលអ្នកដឹងថាអ្នកបានធ្វើឱ្យអ្នកណាម្នាក់សប្បាយចិត្តជាមួយនឹងអំពើល្អរបស់អ្នក វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អផងដែរ។

Simple life is beautiful

ជៀសវាងការធ្វើអ្វីដែលមិនមានភាពវិជ្ជមាន ដូចជានិយាយដើមគេ ឬនិយាយអំពីអតីតកាល។ វានឹងបណ្តាលឱ្យបាត់បង់ថាមពលដ៏មានតំលៃរបស់អ្នកនៅលើអ្វីដែលមិនត្រូវការ។

នេះជាមធ្យោបាយល្អបំផុតដើម្បីថែរក្សានូវជីវភាពសង្គមល្អក៏ដូចជាសន្តិភាពផ្លូវចិត្តរបស់អ្នក។ ញ៉ាំអាហារពេលព្រឹកដោយខ្លួនឯង ញ៉ាំអាហារថ្ងៃត្រង់ជាមួយមិត្តភក្តិ និងញ៉ាំអាហារពេលល្ងាចជាមួយសត្រូវរបស់អ្នក។

Simple life is beautiful

ភាពស្អប់គឺជាការខ្ជះខ្ជាយពេលវេលា ការបំបាត់កំហឹងជាលទ្ធផលវិជ្ជមានសំរាប់ផ្លូវចិត្ត។ វាមិនត្រឹមតែនាំមកនូវសេចក្តីអំណរដល់អ្នកទេ ប៉ុន្តែវានឹងធ្វើឱ្យអ្នកដឹងថា ការកិច្ចខិតខំធ្វើរឿងរ៉ាវមិនចាំបាច់គឺមិនផ្តល់ផលប្រយោជន៍ដល់អ្នកឡើយ។

Loading...

ដំណើរជីវិតមនុស្សគ្រប់គ្នាគឺមិនល្អឥតខ្ចោះទេ។ យើងត្រូវទទួលយកវាដោយមានកម្រិតខ្ពស់ និងទាប។ នៅពេលអ្នកមានគំនិតចាស់ទុំគ្រប់គ្រាន់ក្នុងការយល់ដឹង នោះអ្នកនឹងឃើញថាខ្លួនអ្នកល្អ ទោះក្នុងពេលលំបាក ព្រោះអ្នកមានទំនោររៀនពីវា ហើយមិនធ្វើកំហុសដដែល។

Simple life is beautiful

ពីគ្រប់សកម្មភាពស្មុគស្មាញនៅថ្ងៃនេះត្រូវចំណាយពេលវេលាដើម្បីសម្រាក វានិងធ្វើឱ្យខ្លួនអ្នករីករាយឡើងវិញ។ អ្នកមិនចាំបាច់បន្តធ្វើអ្វីៗដែលរាងកាយ និងបញ្ញាស្មារតីមានបញ្ហានោះទេ។

អ្នកមិនអាចឈ្នះគ្រប់យ៉ាងបានទេ ប្រសិនបើអ្នកមិនដែលបរាជ័យ។ យករាល់បរាជ័យជាការរៀនសូត្រដើម្បីជោគជ័យទៅថ្ងៃក្រោយ។

Simple life is beautiful

ដំណើរជីវិតរបស់មនុស្សគ្រប់រូបគឺខុសគ្នា អ្នកមិនអាចប្រៀបធៀបភាពបរាជ័យ ឬជ័យជំនះជាមួយអ្នកដទៃបានទេ។ ប្រសិនបើអ្នកធ្វើដូច្នេះអ្នកនឹងមិនសប្បាយចិត្តជាមួយនឹងអ្វីដែលអ្នកមាន និងអ្វីដែលអ្នកបានសម្រេចបានឡើយ។

អ្នកមិនអាចផ្លាស់ប្តូរអ្វីៗដែលបានកើតឡើងឡើយ ដូច្នេះល្អបំផុតគឺត្រូវរៀនសូត្រពីវា។ សូមកុំឱ្យវាបំផ្លាញអនាគតរបស់អ្នក។

Simple life is beautiful

ពេលខ្លះអ្នកត្រូវយល់អំពីការបរាជ័យ ហើយបញ្ឈប់ការបន្ទោសអ្នកដទៃ បើវាជាកំហុសរបស់អ្នក។

ពេលវេលាកន្លងផុតទៅអ្នកនឹងភ្លេចពីគ្រាលំបាក ហើយថ្ងៃណាមួយវានឹងប្រសើរជាងមុន។ សូមឱ្យពេលវេលាធ្វើរឿងរបស់វា ហើយអ្នកគ្រាន់តែអង្គុយធ្វើរឿងរបស់អ្នក។

Simple life is beautiful

នៅពេលដែលអ្នកយល់ពីតម្រូវការ សូមព្យាយាមគាំទ្រដល់មនុស្សជាទីស្រលាញ់របស់អ្នកពីព្រោះវាគឺជាគោលបំណងពិតនៃការរស់នៅ។ ការជួយដល់មនុស្សជាទីស្រលាញ់របស់អ្នក នឹងមិនត្រឹមតែធ្វើឱ្យជីវិតរបស់គេប្រសើរជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យអ្នកនូវភាពសប្បាយចិត្តក្នុងការជួយនៅពេលដែលពួកគេត្រូវការអ្នក។ ថ្ងៃណាមួយមនុស្សនោះនឹងមិនស្ទាក់ស្ទើរក្នុងការជួយអ្នកវិញទេ នៅពេលអ្នកជួបទុក្ខលំបាក។

Simple life is beautiful

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ

រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ sne9

Loading...