kalib9

អាថ៌កំបាំងនៃគ្រោងឆ្អឹង Hasanlu Lovers ដែលបង្ហាញពីកាយវិកាថើបមានអាយុកាល 2800 ឆ្នាំ

សេចក្ដីស្រឡាញ់ដ៏អស់កល្បជានិច្ចដែលជាដំណើរស្វែងរកស្នេហាដ៏ល្អឥតខ្ចោះពីអតីតកាលដែលបានថែរក្សាដោយកាយវិកាថើប។

អ្នកប្រហែលជាចង់យល់ពីឃ្លា Hasanlu Lovers ។ កាយវិការស្នេហារបស់ពួកគេគឺជាការថើបដ៏អស់កល្បដែលបានស្ថិតថេរអស់រយៈពេលជាង 2.800 ឆ្នាំមកហើយ ហើយពួកគេបន្តធ្វើឱ្យអ្នកបុរាណវិទូនិងអ្នកធ្វើកំណាយនិងអ្នកសារមន្ទីរជួបជុំគ្នារកចំងល់នេះរហូតមកដល់សព្វថ្ងៃ។

គ្រោងឆ្អឹងត្រូវបានគេរកឃើញនៅក្នុងឆ្នាំ 1972 នៅក្នុងកន្លែងកំណាយនៅ Hasanlu, Solduz Valley ខេត្ត West Azerbaijan ប្រទេសអ៊ីរ៉ង់។

Loading...

ចាប់តាំងពីពេលនោះមកមានការបកស្រាយផ្សេងៗជាច្រើនអំពីកាយវិការផ្អែមល្ហែមនៃការថើបរួមគ្នារបស់ពួកគេនិងអ្វីដែលបានកើតឡើងពិតប្រាកដ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Pennsylvania បានរកឃើញថា Hasanlu Lovers បានស្លាប់នៅប្រហែលឆ្នាំ 800 មុនគ.ស ពួកគេបានប៉ាន់ស្មានថាគ្រោងឆ្អឹងនោះមានអាយុ 2800 ឆ្នាំ។ គ្រោងឆ្អឹងខាងឆ្វេងគឺជានារីហើយខាងស្តាំគឺជាបុរស។ ពួកគេទាំងពីរនាក់មានកម្ពស់ប្រហែល 5 ហ្វីត។

ការប៉ាន់ស្មានអំពីបុព្វហេតុនៃការស្លាប់របស់គេទាំងពីរនាក់នៅតែជាអាថ៌កំបាំង។ ការសំគាល់គឺរន្ធនៅក្នុងលលាដ៍ក្បាល។ គ្មាននរណាម្នាក់ដឹងពីរឿងពិតរបស់ពួកគេទេ។ មានតែពួកគេទេ។ ប្រហែលថ្ងៃណាមួយយើងនឹងរកឃើញពីមូលហេតុដែលពួកគេត្រូវបានរក្សាទុកដើម្បីឱ្យយើងមើលនិងអត្ថន័យនៃការថើបដ៏អាថ៌កំបាំងរបស់ពួកគេ។

យើងគ្រាន់តែដឹងថាពួកគេធ្លាប់រស់នៅហើយស្រឡាញ់គ្នាទៅវិញទៅមកហើយសូម្បីតែសេចក្ដីស្លាប់ក៏មិនអាចឱ្យពួកគេនៅដាច់ពីគ្នាបានដែរ៕

Loading...