kalib9

អស្ចារ្យណាស់! ត្រីសេក “Parrot Fish” មិនត្រឹមតែមានពណ៌ស្រស់ស្អាតទេ ថែមទាំងអាចបង្កើតខ្សាច់ពណ៌ស និងជួយរក្សាតុល្យភាពថ្មប៉ប្រះទឹក និងផ្កាថ្មទៀតផង!

ស្ត្រីម្នាក់នៅផ្សារក្នុងក្រុងម៉ានីលដើម្បីដើរទិញឥវ៉ាន់ គ្រឿងទេសប្រចាំសប្តាហ៍ នៅពេលភ្លាមៗនោះនាងបានឃើញវត្ថុចុងក្រោយដែលនាងរំពឹងថានឹងឃើញនៅក្នុងផ្នែកអាហារសមុទ្រស្រស់ៗ។

នៅលើបណ្តាញហ្វេសប៊ុកចុះថ្ងៃទី 14 ខែមេសាដែលជារឿងផ្ទុះល្បីដោយគណនីឈ្មោះ Reg O. Carlotta បានសរសេរថានាងមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងនៅពេលឃើញតូបលក់ត្រីបែជាលក់ត្រីសេក នៅក្នុងត្រីស្រស់និងអាហារសមុទ្រ។

Carlotta បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់នាង ៖

"ព្រឹកនេះខ្ញុំបានទៅផ្សារ (ផ្សារ Alabang) ដើម្បីទិញសាច់និងអាហារសមុទ្សសម្រាប់រយៈពេលមួយសប្ដាហ៍ពីព្រោះវាជាថ្ងៃសៅរ៍ចុងសប្ដាហ៍។ ខ្ញុំចូលចិត្តនិយាយលេងជាមួយអ្នកលក់។ នៅលើផ្លូវដែលខ្ញុំដើរក្នុងផ្សារ ខ្ញុំបានដើរឆ្លងកាត់តូបដែលបានលក់ត្រីសេក PARROT FISH !!! "។

បន្ទាប់មក Carlotta បានបន្តថាវាល្អបំផុតដែលមិនបរិភោគត្រីសេក Parrot Fish ទោះបីជាវាជាការរីករាយផ្នែកម្ហូបអាហារនៅក្នុងផ្នែកខ្លះនៃពិភពលោកក៏ដោយ។

"មានហេតុផលសំខាន់ដែលយើងមិនគួរញ៉ាំវាហើយយើងគួរតែអប់រំអ្នកនេសាទឱ្យឈប់ចាប់ត្រីដ៏ស្រស់ស្អាតទាំងនេះ!" ។

នេះបើយោងតាមលោក Carlotta, ត្រីសេកជួយសង្រ្គោះថ្មប៉ប្រះទឹក ផ្កាថ្ម ពីការលុកលុយរបស់សារាយ។ ពួកវាក៏ជួយស៊ីផ្កាថ្មដែលបានងាប់ហើយចំណាយពេលភាគច្រើនរបស់ពួកវាខាំសារាយចេញពីថ្មប៉ប្រះទឹក។

និយាយម្យ៉ាងទៀតត្រីសេកជួយធ្វើឱ្យថ្មប៉ប្រះទឹកស្អាតមិនឱ្យងាប់ដោយសារាយ។

Loading...

Carlotta បានបន្ថែមថា៖

" ត្រីសេកធ្វើឲ្យខ្សាច់មានសភាពពណ៌សល្អ និងច្រើន! ត្រីសេកនីមួយៗផលិតខ្សាច់សបានរហូតដល់ 320 គីឡូក្រាមក្នុងមួយឆ្នាំ"។

ចំនួនរបស់ពួកវាត្រូវបានថយចុះហើយចំនួនសារាយសមុទ្រមានការកើនឡើង ដូច្នេះមិនគួរនេសាទត្រីសេកនៅគ្រប់ទីកន្លែងក្នុងតំបន់សមុទ្រការាបៀនទេ។ ត្រីទាំងនេះស៊ីសារាយសមុទ្រ បង្កើតខ្សាច់ពណ៌ស ដូច្នេះត្រូវអភិរក្ស។ របាយការណ៍ថ្មីមួយបានសន្និដ្ឋានថាថ្មប៉ប្រះទឹកដែលសម្បូរត្រីសេកនៅទសវត្សរ៍ឆ្នាំ 1980 គឺជាថ្មប៉ប្រះទឹកដែលមានសុខភាពល្អនាពេលបច្ចុប្បន្ន។

យោងតាមគេហទំព័រ Virgin.com បានឱ្យដឹងថាថ្មប៉ប្រះទឹក ផ្កាថ្មជាច្រើនកំពុងងាប់ហើយកម្រិតសារាយមានកំរិតខ្ពស់ ត្រីសេកមិនមែនជាត្រីសម្រាប់អាហារមនុស្សទេ។

បន្ទាប់មក Carlotta បានបញ្ចប់ការបង្ហោះរបស់នាងដោយរំលឹកអ្នករាល់គ្នាកុំឱ្យនេសាទ និងញ៉ាំត្រីសេក។

"និយាយថាទេចំពោះការនេសាទត្រីសេក! កុំទិញត្រីសេក! ដូច្នេះត្រីប្រភេទនេះនឹងមិនត្រូវបានគេនេសាទទៀតទេ"។

ជាក់ស្តែងមានការសិក្សាមួយចំនួនដែលលើកទឹកចិត្តឱ្យមនុស្សមិនបរិភោគត្រីសេក។

របាយការណ៍នេះបាននិយាយថានៅក្នុងផ្នែកខ្លះនៃសមុទ្រការាបៀនដែលត្រីសេកត្រូវបានការពារមានភាពប្រសើរ និងកើនឡើងនៃចំនួនថ្មប៉ប្រះទឹក។

វាពិតជាមិនគ្មានបញ្ហាអ្វីទេបើសិនជាអ្នកមិនបរិភោគត្រីសេក ព្រោះមានជម្រើសអាហារសមុទ្រជាច្រើនទៀតដែលយើងអាចញ៉ាំបាន។ ដូច្នេះចូរយើងធ្វើជាផ្នែករបស់យើងដើម្បីជួយសង្គ្រោះត្រីថ្មប៉ប្រះទឹកពីការស្លាប់ដោយការមិនបរិភោគត្រីសេក៕

Loading...