kalib9

សាលារៀនមួយ ឲ្យសិស្សប្រមូលសំនល់ប្លាស្ទិក មកសាលារៀនរាល់អាទិត្យ ដើម្បីប្តូរជាថ្លៃសិក្សា!

វាគឺនៅឆ្នាំ 2013 នៅពេលដែល Mazin Mukhtar និង Parmita Sarma បានជួបគ្នាជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា។ ពួកគេមានបំណងប្រាថ្នាធម្មតាមួយដើម្បីជំរុញការផ្លាស់ប្តូរក្នុងវិស័យអប់រំ។ បីឆ្នាំក្រោយមកក្នុងឆ្នាំ 2016 ចំណង់ចំណូលចិត្តរបស់ពួកគេបាននាំឱ្យពួកគេសាងសង់ Akshar ជាសាលារៀនដោយឥតគិតថ្លៃ ប្រកបដោយនិរន្តភាពនៅចំកណ្តាលនៃរដ្ឋ Assam ។
Credit: The Better India
សាលារៀនតូចមួយនេះ ដែលចាប់ផ្តើមជាមួយសិស្ស 20 នាក់ ឥលូវនេះមានសិស្សជិត 100 នាក់ដែលមានអាយុចន្លោះពី 4 ទៅ 15 ឆ្នាំ។ គំនិតរបស់មនុស្សវ័យក្មេងទាំងនេះត្រូវបង្រៀនពីសារៈសំខាន់នៃការអប់រំនិរន្តរភាពបរិស្ថាន និងការផ្តល់ឱ្យសហគមន៍របស់ពួកគេដោយការចូលរួមឱ្យបានពេញលេញនៅក្នុងសកម្មភាពរបស់សាលា។ ចំនួនប្រជាជននៅក្នុងភូមិ Pamohi ភាគច្រើនជាជនដែលរៀនសូត្របានតិច។ ជាពិសេសកុមារត្រូវឪពុកម្តាយបញ្ជូនទៅធ្វើការការដ្ឋានយកថ្មនៅក្បែរ ៗ នេះដើម្បីទទួលបានប្រាក់ចំណូលបន្ថែមពី ១៥០ ទៅ ២០០ រ៉ូបពីក្នុងមួយថ្ងៃ។ ឥឡូវនេះកុមារទាំងនេះមានឱកាសរៀនសូត្រ។ អ្វីដែលពួកគេត្រូវធ្វើគឺប្រមូលកាកសំណល់ប្លាស្ទិកជំនួសថ្លៃសិក្សា។
  • បញ្ហាប្រឈមទី 1 ដែលគូស្វាមីភរិយាជួបប្រទះគឺការបញ្ចុះបញ្ចូលអ្នកភូមិឱ្យបញ្ជូនកូន ៗ មកសាលារៀន។
  • បញ្ហាប្រឈមទី 2 គឺការលុបបំបាត់ការប្រើប្រាស់កាកសំណល់ប្លាស្ទិកឲ្យបានទូលំទូលាយនៅក្នុងភូមិ។
យោងតាមលោក Parmita អ្នកភូមិនឹងប្រមូលសំរាមប្លាស្ទិកគជាគំនរ ហើយដុតវាដើម្បីបានកក់ក្តៅនៅក្នុងរដូវត្រជាក់។ ពួកគេមិនបានដឹងថាផ្សែងពុលដែលបានបញ្ចេញពីប្លាស្ទិចដែលដុតនោះមានគ្រោះថ្នាក់ដល់បរិស្ថានក៏ដូចជាសុខភាពរបស់ពួកគេទេ។ ពួកយើងបានរកឃើញដំណោះស្រាយដ៏ល្អបំផុតក្នុងការផ្តល់ការអប់រំនិងការបង្កើតការយល់ដឹងដោយប្រើកាកសំណល់ប្លាស្ទិចសម្រាប់គោលបំណងល្អប្រសើរជាងមុន។ សិស្សម្នាក់ៗនឹងយកកាបូបនិង ដប់ប្លាស្ទិកចំនួន 25 ជាប្រចាំសប្តាហ៍ជាថ្លៃឈ្នួលក្នុងការសិក្សា ហើយប្លាស្ទិកទាំងអស់នេះត្រូវបានកែច្នៃឡើងវិញ។ សិស្សជួយគ្រូកែច្នៃកាកសំណល់ប្លាស្ទិកដែលអាចជួយក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធល្អៗនៅក្នុងសាលារៀន។
Credit: The Better India
គំនិតផ្តួចផ្តើមទាំងនេះទទួលបានការឆ្លើយតបដ៏អស្ចារ្យពីអ្នកភូមិដែលពួកគេស្ម័គ្រចិត្តចូលរួមក្នុងការកែច្នៃដើម្បីជួយឱ្យមានការរីករាលដាលនៃការយល់ដឹងដោយដាក់សញ្ញានៅផ្ទះនិងហាងរបស់ពួកគេ។ បន្ថែមលើនេះទៀតកម្មវិធីសិក្សារបស់សាលារៀនគ្រប់គ្រងគំរូការរៀនពីមិត្តភក្ដិម្នាក់ទៅមិត្តម្នាក់ទៀត។ សិស្សដែលមានអាយុច្រើនអាចបង្រៀនសិស្សមានអាយុតិច ហើយនិងទទួលបានរង្វាន់ជារូបិយប័ណ្ណសម្រាប់ក្មេង។ បន្ទាប់មករូបិយប័ណ្ណនេះអាចយកទៅប្តូរនៅហាងក្បែរនោះសម្រាប់ស្បែកជើង អាហារសម្រន់ របស់ក្មេងលេង សំលៀកបំពាក់។ ល។ សិស្សរបស់ Akshar ត្រូវបានបង្រៀនដោយកម្រិតចំណេះដឹងរបស់ពួកគេជំនួសឱ្យចំណាត់ថ្នាក់។ នៅប្រទេសឥណ្ឌាក្មេងៗជាច្រើនមានសំណាងគ្រប់គ្រាន់ដែលជួលគ្រូបង្រៀនឯកជនបង្រៀននៅផ្ទះ ឬការបង្រៀននៅផ្ទះពីឪពុកម្តាយ។ ពួកគេត្រូវការវា ... Mazin និង Parmita គ្រោងនឹងបង្កើតសាលា Akshar ចំនួន 100 កន្លែងបន្ថែមទៀតក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ជាមួយនឹងចក្ខុវិស័យដែលបានកំណត់ពួកគេ យើងប្រាកដណាស់ថាពួកគេអាចសម្រេចបាននូវគោលដៅរបស់ពួកគេដើម្បីបន្តការបំផុសគំនិតភូមិមួយក្នុងពេលតែមួយ! នេះជាវីដេអូមួយដែលបង្ហាញពីអ្វីដែលសាលា Akshar មានៈ  

ប្រភព: The Better India | ដោយៈ វីរៈ

Loading...