លោក Tran Minh Tien ជាម្ចាស់នៃសិប្បកម្មវៀតណាមមួយឈ្មោះថា “Ong Hut Co” បានផលិតទុយោដែលធ្វើពីដើមស្មៅហើយគាត់បានចែកចាយផលិតកម្មនេះតាមវីដេអូអនឡាញ។
ដើម្បីបង្កើតទុយោនេះ លោក Tien បានប្រមូលផលពីប្រភេទស្មៅមួយប្រភេទដែលមានឈ្មោះថា Lepironia Articulata ឬ "Gray Sedge" ដែលដុះនៅតំបន់ដីសើមក្នុងប្រទេសវៀតណាម។ ស្មៅប្រភេទនេះគឺល្អឥតខ្ចោះសម្រាប់ធ្វើជាទុយោ ពីព្រោះដើមរបស់វាមានប្រហោងហើយមានប្រវែងវែង។
លោក Tien និងបុគ្គលិករបស់គាត់ដំបូងលាងស្មៅ ហើយបន្ទាប់មកកាត់តម្រឹមវាប្រវែង 20 សង់ទីម៉ែត្រ។ បន្ទាប់មកស្មៅត្រូវបានសំអាតយ៉ាងហ្មត់ចត់បន្ថែមទៀតទាំងខាងក្នុងនិងខាងក្រៅ មុនពេលដែលវាត្រូវបានវិចខ្ចប់ជាបាច់ដោយប្រើស្លឹកចេក។
វាជាផលិតផលដ៏ល្អមួយសម្រាប់ការកាត់បន្ថយកាកសំណល់ប្លាស្ទិចនិងជាគំរូដ៏ល្អឥតខ្ចោះដែលបង្ហាញថាភាពងាយស្រួលរបស់យើងមិនចាំបាច់ទាល់តែត្រូវប្រើប្លាស្ទិកនោះទេ។
ក្រុមហ៊ុន “Ong Hut Co” បានផលិតនិងចែកចាយនៅវៀតណាម ប៉ុន្តែពួកគេសង្ឃឹមថានឹងពង្រីកបានឆាប់បំផុត។
មានកន្លែងផ្សេងទៀតដែលបានរចនាទុយោដែលត្រូវបានចាប់នៅក្នុងតំបន់ផ្សេងគ្នានៃពិភពលោក។ នៅប្រទេសសិង្ហបុរី មានភោជនីយដ្ឋានមួយដែលបានជ្រើសរើសដោយចាប់ផ្តើមប្រើទុយោ "rice staws" ដែលមានជីវជាតិចម្រាញ់និងអាចបរិភោគបាន។ ពួកវាត្រូវបានផលិតចេញពីការរួមបញ្ចូលគ្នានៃអង្ករនិងដំឡូង ហើយវាមានលទ្ធភាពធុនក្នុងរយៈពេលពី 4 ទៅ 10 ម៉ោងនៅក្នុងភេសជ្ជៈត្រជាក់ និងប្រហែល 2 ទៅ 3 ម៉ោងក្នុងភេសជ្ជៈក្តៅ។
លោក Law Yee Tee នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nlytech Biotech បាននិយាយថាក្រុមហ៊ុនកំពុងរំពឹងថានឹងឃើញ "rice staws" នៅក្នុងទីផ្សារកាន់តែច្រើននាពេលឆាប់ៗនេះ។
លោក Tee បានប្រាប់ CNALifestyle ថាៈ
"យើងកំពុងស្ថិតនៅក្នុងការបង្កើតផលិតកម្មដ៏ធំមួយនៅ Penang ។ ផលិតផលនេះត្រូវបានគេរំពឹងថានឹងត្រូវបានគេធ្វើពាណិជ្ជកម្មនៅទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញដែលនឹងចាប់ផ្តើមនៅខែឧសភាឆ្នាំ 2019 ។ ទុយោ "rice staws" នឹងមានតំលៃសមរម្យបើប្រៀបធៀបទៅនឹងប្រភេទទុយោធម្មជាតិផ្សេងៗទៀត"។
គ្មានការសង្ស័យទេថាការបំពុលដោយប្លាស្ទិចគឺជាបញ្ហាធ្ងន់ធ្ងរដែលមនុស្សត្រូវដោះស្រាយនៅលើភពផែនដីហើយជម្រើសនេះគឺជាផ្នែកមួយដ៏សំខាន់នៃដំណោះស្រាយ។
ដូចដែលបានរាយការណ៍ដោយមូលនិធិ Ellen MacArthur ប្រសិនបើអត្រានៃការបំពុលដោយផ្លាស្ទិចបច្ចុប្បន្ននៅតែបន្តនោះនឹងមានប្លាស្ទិចច្រើនទៀតនៅក្នុងមហាសមុទ្រគឺច្រើនជាងត្រីទៅទៀតនៅត្រឹមឆ្នាំ 2050 ។
នាពេលបច្ចុប្បន្នរថយន្ដដឹកសំរាមមួយគ្រឿងត្រូវបានចាក់ចូលទៅក្នុងមហាសមុទ្រជារៀងរាល់នាទី៕
ដោយៈ វីរៈ | ប្រភពៈ Thinking Comunity