kalib9

តើមាននឹងអ្វីកើតឡើងចំពោះសុខភាព ប្រសិនបើឈប់រួមភេទ?

ការរួមភេទគឺជារឿងសំខាន់ដើម្បីរក្សាទំនាក់ទំនងល្អ។ ភាពតានតឹងដោយសារការងារ និងភាពរីកចំរើនបច្ចេកវិទ្យាចំពោះមនុស្ សគឺជាហេតុផលមួយចំនួនក្នុងការកាត់បន្ថយការរួមភេទ។ បញ្ហានេះនឹងវិវត្តបន្តិចម្ដងៗ ហើយមនុស្សនឹងគ្មានអារម្មណ៍រួមភេទច្រើនទេ។ តើមាននឹងអ្វីកើតឡើងចំពោះសុខភាព ប្រសិនបើឈប់រួមភេទ?

១, ក្លាយជាមនុស្សស្រងោតស្រង៉ាត់

ក្នុងជីវិតគូស្វាមីភរិយាភាគច្រើនផលប៉ះពាល់ដោយផ្ទាល់ដោយសារការកាត់បន្ថយការរួមភេទ គឺប៉ះពាល់ទំនាក់ទំនងជីវិតឯកជន។ វាប៉ះពាល់ដល់ការទុកចិត្តគ្នាទៅវិញទៅមក។ អារម្មណ៍នៃសុភមង្គល ការពេញចិត្ត និងអារម្មណ៍នៃសេចក្តីស្រលាញ់ពីអ្នកណាម្នាក់ក្នុងទំនាក់ទំនងស្នេហាកាន់តែតិចទៅៗ។ អ្នកជំនាញជឿជាក់ថា ការកាត់បន្ថយការរួមភេទធ្វើឲ្យដៃគូរម្ខាងទៀតមានអារម្មណ៍ថាទំានាក់ទំនងកាន់តែឆ្ងាយទៅៗ ហើយបន្តិចម្តងៗ អារម្មណ៍នៃក្តីស្រលាញ់ប្រែទៅជាធម្មតា។

២, ទំនាក់ទំនងអាចកាន់តែអាក្រក់

ប្រសិនបើអ្វីៗមិនល្អនោះ វានឹងពោរពេញដោយការមិនយល់ចិត្តគ្នា។ ហើយបន្តិចម្តងៗ ធ្វើឲ្យទំនាក់ទំនងល្អកាន់តែរួមតូចទៅៗ រវាងអ្នកទាំងពីរក្លាយទៅជារឿងធម្មតា។ ការឈ្លោះប្រកែកនឹងធ្វើឲ្យដៃគូទាំងពីរកាន់តែនៅឆ្ងាយពីរគ្នា ហើយនៅទីបំផុតសន្តិសុខនៃទំនាក់ទំនងក៏ក្លាយជាប្រេះឆា។

Loading...

៣, ប៉ះពាល់សុខភាពផ្លូវចិត្ត

ក្រុមអ្នកជំនាញជឿជាក់ថាគូស្វាមីភរិយាមិនរួមភេទ បានធ្វើយឲ្យមានការកាត់បន្ថយកំរិតអរម៉ូន ដូចជាអុកស៊ីតូស៊ីន។ មិនតែប៉ុណ្ណោះពួកគេក៏ចាប់ផ្តើមភ័យខ្លាចថាដៃគូរបស់គេទៅស្រលាញ់អ្នកផ្សេង ដើម្បីបំពេញនូវតម្រូវការផ្លូវភេទរបស់គាត់។ នេះបង្កើតឱ្យមានអារម្មណ៍សង្ស័យក្នុងទំនាក់ទំនង។ ការរួមភេទគ្រាន់តែជាការបង្ហាញនូវភាពស្និទ្ធស្នាលគ្នាទៅវិញទៅមកប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនចំណាយពេលចំណាយពេលជាមួយដៃគូរបស់អ្នកទេ ការថើបការផ្តល់អំណោយ និងអ្វីៗផ្សេងទៀតអាចធ្វើឱ្យគាត់មានអារម្មណ៍ថាមានសារៈសំខាន់។

៤, ភាពក្តៅក្រហាយនឹងកើតឡើង

ការរួមភេទគឺមានប្រយោជន៍ណាស់ក្នុងការរក្សាស្ថានភាពផ្លូវចិត្តរបស់យើងអោយបានធម្មតា។ យោងតាមការសិក្សារបស់ស្កុតឡេន មនុស្សដែលរួមភេទម្តង ឬពីរដងក្នុងមួយសប្ដាហ៍មានការសប្បាយរីករាយក្នុងការរួមភេទ។ ជួនកាលខួរក្បាលបញ្ចេញសារធាតុគីមីដែលមានអារម្មណ៍ល្អនៅពេលរួមភេទ។ សារធាតុគីមីទាំងនេះហៅថាអង់ដូហ្វីន និងអុកស៊ីតូស៊ីនធ្វើឱ្យយើងមានអារម្មណ៍ល្អ។ ទន្ទឹមនឹងនេះដែរអ្នកដែលឧស្សាហ៍រួមភេទក៏មិនសូវមានចិត្តឆាប់ខឹងដែរ។

Loading...