kalib9

មនុស្ស​ធ្វើ​ជា​ឈើ​ឬ​ឈើ​ធ្វើ​ជា​មនុស្ស? រូបភាព​ទាំងនេះ​ជា​ចម្លើយ​ពិត!

អាមេរិក៖ ប្រិយមិត្ត​អ្នកអាន​​​ស្គាល់​ច្បាស់​ណាស់​ពី​រូប​ចម្លាក់​ធ្វើ​ពី​ថ្ម ធ្វើ​ពី​ឈើ​ ឬ​ធ្វើ​ពី​ដែក​ជាដើម។ តែ​លើក​នេះ វិចិត្រករ​អាមេរិក​មួយ​រូប​លោក Chris White បាន​សម្រេច​ចេញ​នូវ​សមិទ្ធផល​ដ៏​វិសេស​វិសាល​ជា​ច្រើន​ដោយ​អ្នក​មហាជន​ឃើញ​ហើយ​គិត​ថា​គ្រាន់​តែ​ជា​ឈើ​ធម្មតា។

ផ្ទុយ​ទៅ​វិញ​ ទាំង​នេះ​សុទ្ធ​តែ​បំភាន់​​ភ្នែក​ទេ។​ ជាក់​ស្តែង រូប​ចម្លាក់​ទាំង​អស់​នេះ​ត្រូវ​ការ​ធ្វើ​ពី​ដីឥដ្ឋ​​​ដើម្បី​បង្កើត​ជា​ទម្រង់​មុខ ខ្លួន និង​អវយវៈ​ផ្សេងៗ។

 

ចុះ​ទម្រង់​ដូច​ឈើ​ស្ងួត​វិញ​មក​ពី​ណា? ការ​ពិត​គឺ​លោក​លាប់​ថ្នាំ​ពី​លើ​នោះ​ទេ តែ​ដោយ​សារ​ទេពកោសល្យ​របស់​លោក ទើប​នរណាៗ​ក៏​គិត​ថា​រូប​ចម្លាក់​ទាំង​នេះ​ធ្វើ​ពី​ឈើ​សុទ្ធ​ដែរ។

 

Loading...

 

ដើម្បី​សម្រេច​នូវ​រូប​នីមួយ​ៗ លោក​ Chris ត្រូវ​ចំណាយ​ពេល​រហូត​ដល់ ៦ សប្តាហ៍​ឯណោះ​! សេចក្តី​ព្យាយាម​ និង​ចិត្ត​អំណត់​របស់​លោក​ពិត​ជា​គួរ​ឲ្យ​គេ​កោត​សរសើរ​ណាស់។

តើ​អ្វី​ជា​សារ​បង្កប់​មួយ​ដែល​លោក​ចង់​ឲ្យ​មហាជន​ដឹង​គឺ​លោក​មាន​បំណង​ឲ្យ​ មនុស្ស​គ្រប់គ្នា​នឹក​ឃើញ​ពី​សារសំខាន់​នៃ​ធម្មជាតិ (ព្រៃឈើ) នោះ​ហើយ ព្រោះ​វា​ជា​ជម្រក និង​ខែល​ការពារ​​សម្រាប់​មនុស្ស​យើង​រាល់​គ្នា​ ហើយ​កុំ​ថា​ទោះ​មាន​វីឡា​តែ​បើ​អស់​ធម្មជាតិ​ក៏​យើង​​មិន​អាច​រស់​នោះ​លើ​ផែន​ដី​បន្ត​ទៀត​បាន​ដែរ។ ​

នេះ​គឺ​ពហុជំនាញ​មែន គឺ​ចាក់​ដីឥដ្ឋ​ឲ្យ​ចេញ​ជា​ទម្រង់ និង​ដាក់​ពណ៌​ស្ទើរ​តែ​ដូច​ឈើ​ពិត​ទាំង​ស្រុង។​​​​​

ប្រភព​ Vice

Loading...