kalib9

ធម្មជាតិពិតជាអស្ចារ្យ! ជ្រលងភ្នំដែលមើលទៅដូចជាសត្វឆ្កែកំពុងដេក ពីរូបភាពទេសភាពពណ៌បៃតងដ៏ស្រស់ស្អាត!

តៃវ៉ាន់ ៖ ធម្មជាតិគឺដូចជារឿងដ៏អស្ចារ្យមួយហើយចំពោះភ្នំមួយនេះគឺដូច្នោះឯងវាមានភាពអស្ចារ្យមួយ។ វាមានទីតាំងនៅកោះតៃវ៉ាន់ ជ្រលងហ្គុងហ្គា ទីក្រុងតៃប៉ិ អ្នកឡើងភ្នំបានឡើងភ្នំដ៏អស្ចារ្យនេះហើយបានដឹងថាវាមានលក្ខណៈដូចអ្វីមួយ។

គាត់បានចែករំលែករូបភាពនៅលើបណ្តាញសង្គមហើយយើងពិតជាភ្ញាក់ផ្អើលពីរបៀបដែលភ្នំដ៏ស្រស់ស្អាតនោះប្រហាក់ប្រហែលទៅនឹងសត្វឆ្កែដ៏ធំដែលកំពុងដេកនៅក្នុងធម្មជាតិ។ ស្ងប់ស្ងាត់ស្ថិតនៅចន្លោះជ្រលងភ្នំជាមួយនឹងស្រទាប់នៃទេសភាពពណ៌បៃតងវាមើលទៅស្ទើរតែដូចជាឆ្កែដ៏មហិមាដែលការពារនៅជ្រលង Taoyuan ដ៏ស្រស់ស្អាត។

តើអ្នកអាចមើលឃើញឆ្កែកំពុងដេកទេ?

នៅពេលដែលចែករំលែករូបភាពកាលពីខែកុម្ភៈឆ្នាំ 2015 នៅលើទំព័រហ្វេសប៊ុកអ្នកថតរូបលោក Chenguang Xiang បានប្រាប់ថាវាបង្ហាញពីភាពស្រដៀងគ្នានៃជ្រលងភ្នំទៅនឹងឆ្កែមួយក្បាលកំពុងដេក។

"ជ្រលង Taoyuan នៅភាគខាងជើងតៃវ៉ាន់មានឆ្កែដ៏ធំមួយដែលកំពុងដេកនៅលើវាលស្មៅដ៏ស្រស់ស្អាត"។

សម្លឹងមើលរូបភាពនេះមានមនុស្សជាច្រើនចាប់អារម្មណ៍ទៅលើភាពស្មុគស្មាញនៃភ្នំដែលមានរាងដូចសត្វឆ្កែ។ អ្នកខ្លះបានលើកឡើងពីរបៀបដែលពួកគេបានទៅកន្លែងនោះជាច្រើនដងប៉ុន្តែគ្រាន់តែដឹងអំពី "ឆ្កែដេក" នេះជាលើកដំបូងនៅពេលពួកគេបានឃើញរូបភាព។

ក្រៅពីជ្រលងភ្នំឆ្កែដេក លោក Xiang ក៏បានរកឃើញនូវភាពអស្ចារ្យមួយទៀតនៅក្នុងធម្មជាតិដែលជាថ្មដែលមើលទៅដូចជាប្រម៉ោយរបស់សត្វដំរី។

Loading...

ខណៈដែលរូបសំណាកយក្សដ៏ធំឈរពីធម្មជាតិនៅលើច្រាំងវាហាក់ដូចជាប្រម៉ោយដំរីលាតសន្ធឹងដើម្បីផឹកទឹកសមុទ្រ។ Xiang បានរកឃើញថ្មប្រម៉ោយដំរីនេះនៅពេលគាត់នៅកន្លែងមួយហៅថា Ruifang ។

បន្ទាប់ពីរូបថតគួរឱ្យចាប់អារម្មណ៍ទាំងនេះត្រូវបានបង្ហោះឡើង មនុស្សមួយចំនួនបានថតរូបភាពអស្ចារ្យមួយផ្សេងទៀតនៅតំបន់ Ruifang និងបានចែករំលែកវាលើអ៊ីនធឺណិត។ ពួកគេបានរកឃើញដុំថ្មមួយទៀតដែលមើលទៅដូចជាឆ្កែពីរឈរទល់មុខគ្នា។

ថ្មមើលទៅដូចសត្វឆ្កែពីរក្បាលដែលប្រឈមមុខគ្នាទៅវិញទៅមក។

ធម្មជាតិគឺពោរពេញទៅដោយភាពអស្ចារ្យហើយអ្នកត្រូវការភ្នែកទាំងពីរដើម្បីរកមើលភាពស្រស់ស្អាតរបស់វា។

តើលោកអ្នកធ្លាប់បានថតរូបភាពដែលស្រដៀងទៅនិងអ្វីដែលឬទេ? ចែករំលែកជាមួយពួកយើងនៅក្នុងខមិន។

 

ដោយ: វីរៈ | ប្រភព: Epoch Times

Loading...