kalib9

តម្លៃ​ទាប​ គុណភាព​ខ្ពស់​! អ្នក​ចូល​ចិត្ត​ចេក​នឹង​ទទួល​អត្ថប្រយោជន៍​ទាំង​ ១០ នេះ!

រុក្ខជាតិ​ហូប​ផ្លែ​ដែល​ដុះ​នៅ​តំបន់​ត្រូពិច​មួយ​នេះ​មិន​ត្រឹម​តែ​អាច​យក​ទៅ​ក្លែង​ជា​ជា​បង្អែម ទឹក​ក្រឡុក ស្រា​​​ និង​ដំណាប់​ប៉ុណ្ណោះ​ទេ តែ​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​សុខភាព​ដល់​ច្រើន​មែនទែន​។​

មុន​នឹង​ចូល​ដល់​ការ​​បរិយាយ​ពី​ប្រយោជន៍​ទាំង​នោះ ​យើង​​អាច​រំលឹក​ពី​ធាតុ​ផ្សំ​នៃ​ផ្លែ​ចេក​​ដែល​ផ្តល់​នូវ​រស់​ជាតិ និង​ពណ៌​របស់​វា។ ផ្លែ​ចេក​ផ្ទុក​សារធាតុ​ ប្រូតេអ៊ីន​ ប៉ូតាស្យូម​ កាបូអ៊ីដ្រាត​ សរសៃ​ វ៉ីតាមីន​ C និង B6 ណីយ៉ាស៊ីន​ (ប្រឆាំង​អុក​ស៊ីត​កម្ម) ផូស្វ័រ​ កាល់ស្យូម​ ម៉ាញេស្យូម​ ទង់ដែង​ និង​ម៉េនហ្កេណែស​ជា​ដើម​។ បន្ថែម​ពី​ផ្ទុក​កាឡូរី​ទាប​ហើយ​​ផ្លែ​ចេក​ពុំ​មាន​ជាតិ​​កូលេសស្តើរ៉ូល​ ​ឡើយ។

.​ ជួយ​រក្សា​សម្ពាធ​ឈាម​ឲ្យ​ទាប

ធ្លាប់​ឮ​គេ​ថា​ហូប​ជាតិ​ប្រៃ​ច្រើន​ឆាប់​លើស​ឈាម​ទេ? នេះ​គឺ​ដោយសារ​សារធាតុ​សូដ្យូម​។​ សារ​ធាតុ​​​ប៉ូតាស្យូម​នៅ​​ផ្លែ​ចេក​មាន​តួនាទី​ផ្ទុយ​ពី​សូដ្យូម​ ១៨០ ដឺក្រេ​តែ​ម្តង​គឺ​បន្ថយ​សម្ពាធ​ឈាម​តាម​រយៈ​ការ​បន្ទាប​កម្រិត​តានតឹង​នៃ​សរសៃ​ឈាម​។ ពេល​ដែល​សរសៃ​ឈាម​អាច​អនុញ្ញាត​ឲ្យ​ឈាម​រត់​បាន​ស្រួល​ នោះ​សរីរាង្គ​ផ្សេងៗ​ក្នុង​សារពាង្គកាយ​យើង​នឹង​មាន​ដំណើរ​ការ​យ៉ាង​រលូន​ និង​បញ្ចេញ​អស់​សក្ដានុពល​របស់​របស់​ខ្លួន​។ បន្ថែម​ពី​នេះ​ទៅ​ទៀត​ សារធាតុ​សរសៃ​នៅ​ក្នុង​ផ្លែ​ចេក​ជួយ​បណ្តេញ​ជាតិ​កូលេសស្តើរ៉ូល​ពី​ក្នុង​សរសៃ​ឈាម​របស់​យើង​ ហើយ​ជា​លទ្ធផល​គឺ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជម្ងឺ​បេះដូង​ជា​ពិសេស​អ្នក​​មាន​វ័យ​ចំណាស់។

. ជួយ​កាត់បន្ថយ​បញ្ហា​ទល់​លាមក

​​​​​សារធាតុ​សរសៃ​ដដែល​នោះ​ជួយ​ដល់​ចលនា​នៃ​ពោះ​វៀន​របស់​យើង​ហើយ​បន្ធូរ​ភាព​លំបាក​ក្នុង​ការ​បន្ទោបង់។ មួយ​វិញ​ទៀត ដោយសារ​ការ​សម្រួល​នៃ​ការ​ទុល​លាមក​នេះ​ហើយ​ទើប​​ ចេក​ក៏​អាច​ហានិភ័យ​​​ជំងឺ​ឫសដូងបាត​ដែរ។

​​​. ​សម្រួល​ដល់​ជំងឺ​ទឹក​នោម​ផ្អែម

ផ្លែ​ចេក​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប៉េចតាំង​ (pectin) ដែល​ជួយ​រាងកាយ​ក្នុង​ការ​ទប់ទល់​នឹង​ឥទ្ធិពល​នៃ​ជាតិ​ស្ករ​បាន​។​ ម៉្យាង​វិញ​ទៀត​ សារធាតុ​សរសៃ​នៅ​ក្នុង​ផ្លែ​ចេក​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។

. ជួយ​ប្រព័ន្ធ​ចងចាំ​ និង​សម្រួល​ផ្លូវ​អារម្មណ៍

នៅ​ក្នុង​ផ្លែ​ចេញ​មាន​​អាស៊ីត​អាមីណេ​ ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​អ័រម៉ូន​ដូប៉ាមីន​ដែល​ជា​កត្តា​ចំបង​ធ្វើ​ឲ្យ​មនុស្ស​យើង​ទទួល​បាន​នូវ​អារម្មណ៍​ស្រស់ស្រាយ​ និង​លែង​មាន​ភាព​ធុញថប់​។ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​ជួយ​ឲ្យ​យើង​ចងចាំ​បាន​ល្អ​ដែរ​។ ទាក់ទង​នឹង​ប្រព័ន្ធ​ចងចាំ​នេះ​ដែរ​ វីតាមីន B6 ជួយ​ឲ្យ​យើង​គេ​បាន​លក់​ស្រួល​ទៀត ដែល​រឹត​តែ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ចង​ចាំ​ល្អ​មួយ​កម្រិត​ទៀត​ផង។

. ជួយ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ខ្លះ​គ្រាប់​ឈាម​ក្រហម

ដូច​បាន​ជម្រាប​កាល​ពី​ដើម​មក ផ្លែ​ចេក​ផ្ទុក​ជាតិ​ដែក​​ច្រើន​។ វត្តមាន​នៃ​ជាតិ​ដែក​នេះ​​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ឲ្យ​សារពាង្គកាយ​បង្កើត​គ្រាប់​ឈាម​ក្រហម​។ ​​ដូច្នេះ​ ហើយ​សម្រាប់​កំពុង​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ ឬ​ទើប​បាត់​បង់​ឈាម​ច្រើន​ដោយសារ​មូលហេតុ​អ្វី​ផ្សេង​ គួរ​ទទួល​ទាន់​ផ្លែ​ចេក​ឲ្យ​បាន​ច្រើន​ទើប​ល្អ។ យ៉ាងណា​មិញ​ សម្រាប់​អ្នក​មាន​សុខភាព​ល្អ​ស្រាប់​ហើយ​វិញ​ ជាតិ​ដែក​នៅ​តែ​ជួយ​ឲ្យ​សារពាង្គកាយ​បញ្ជូន​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​សំខាន់ៗ​ដើម្បី​ឲ្យ​​មាន​ដំណើរ​ការ​ល្អ។

. ជួយ​សម្រក​ទម្ងន់

ជា​ធម្មតា​ ចេក​មួយ​ផ្លែ​មាន​តែ​ ៩០ កាឡូរី​ មាន​ជាតិ​សរសៃ​ច្រើន​ និង​ពុំ​មាន​ជាតិ​ខ្លាញ់​ឡើយ។ បរិមាណ​កាឡូរី​តិច​​មិន​នឹង​ងាយ​ឲ្យ​យើង​ឡើង​ទម្ងន់​ឡើង​ ទោះបី​យើង​ទទួលទាន​ចេក​ច្រើន​ផ្លែ​ក៏​ដោយ។ មួយ​វិញ​ទៀត​ សារធាតុ​សរសៃ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត​​ ហើយ​មិន​ងាយ​ឃ្លាន​វិញ​លឿន​ដែរ។ ចំនុច​នេះ​ល្អ​បំផុត​សម្រាប់​អ្នក​កំពុង​ត្រូវ​ការ​សម្រក​ទម្ងន់​។ អ្នក​ប្រហែល​ជា​ដឹង​ថា​ សម្រាប់​អ្នក​ហាត់​កីឡា​ និង​ចង់​ហាត់​ដើម្បី​ឡើង​សាច់ដុំ​ គេ​ណែនាំ​ឲ្យ​ទទួល​ទាន់​ចេញ​ ២ ទៅ ៣ ផ្លែ ប្រហែល​ ១ ម៉ោង​មុន​ហាត់​ប្រាណ​ព្រោះ​ចេក​​ជួយ​ឲ្យ​រាងកាយ​ដុត​ជាតិ​ខ្លាញ់​ច្រើន​ហើយ​លឿន​ដើម្បី​ទាញ​យក​ថាមពល​ (​ពាក្យ​បច្ចេកទេស​ថា​មេតាបូលីស​)

. ជួយ​ឆ្អឹង​​ឲ្យ​រឹង​មាំ

​​យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​ដឹង​ហើយ​ថា​ផ្លែ​ចេក​ជួយ​ឆ្អឹង​ឲ្យ​លូតលាស់​ល្អ​​ និង​រឹង​មាំ​ មិន​ថា​សម្រាប់​ក្មេងៗ ឬ​មនុស្ស​ចាស់​ក៏​ដោយ។ តែ​ចំនុច​មួយ​ទៀត​ គឺ​ចេក​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ថែម​ទៀត​​ផង។

. ជួយ​កាត់​បន្ថយ​ការ​រលាក់

ផ្លែ​ចេក​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក់​បែប​ធម្មជាតិ។ ដូច្នេះ​ហើយ​ ចេក​អាច​ជួយ​សម្រាល​បញ្ហា​មួយ​ចំនួន​ដូចជា​ ការ​រលាក​ ការ​ក្រហាយ​ និង​ការ​ឈឺ​ដែល​បណ្តាល​មក​ពី​ជំងឺ​រលាក់​សន្លាក់។

. ជួយ​ភ្នែក

ផ្លែ​ចេក​ផ្ទុយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ធាតុ​រ៉ែ​មួយ​ចំនួន​ទៀត​ជួយ​ទ្រទ្រង់​សុខភាព​ភ្នែក​មនុស្ស​យើង​។ ការ​បរិភោគ​ចេក​ជា​ប្រចាំ​អាច​ជួយ​កាត់​បន្ថយ​ ការ​ចុះ​អន់ថយ​នៃ​ប្រស្រីភ្នែក​ ហានិភ័យ​នៃ​ការ​ឡើង​បាយ​ភ្នែក និង​ជំងឺ​ខ្វាក់​មាន់។

១០. ជួយ​កាន់​បន្ថយ​អាស៊ីត​ក្រពះ

នេះ​គឺ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​កំពុង​ជួប​ប្រទះ​នឹង​​បញ្ហា​ឡើង​អាស៊ីត​ក្រពះ​ព្រោះ​ចេក​ជួយ​បន្សាប​បាន។ ​ដោយ​ហេតុ​នេះ​ហើយ​ ចេក​ក៏​មាន​ចំណែក​ក្នុង​ការ​ជួយ​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​ដែរ។

 

ប្រភព​ Organic Facts

​​​

   
Loading...