kalib9

ច្បាប់ថ្មីនៅហ្វីលីពីន តម្រូវឱ្យសិស្សទាំងអស់ដាំដើមឈើចំនួន ១០ដើម មុនពេលពួកគេអាចទទួលសញ្ញាបត្របញ្ចប់ការសិក្សាបាន

ច្បាប់ថ្មីមួយនៅក្នុងប្រទេសហ្វីលីពីននឹងតម្រូវឱ្យសិស្សទាំងអស់ដាំដើមឈើយ៉ាងហោចណាស់ចំនួន 10 ដើមជាលក្ខណៈចាំបាច់សម្រាប់បញ្ចប់ការសិក្សាដែលអាចបើកផ្លូវសម្រាប់ការដាំដើមឈើរាប់ពាន់លានដើមនៅក្នុងប្រទេសកោះអាស៊ីអាគ្នេយ៍មួយនេះ។

"ច្បាប់សម្រាប់បរិស្ថាន" នឹងតម្រូវឱ្យនិស្សិតបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សា វិទ្យាល័យនិងមហាវិទ្យាល័យ ដើម្បីចូលរួមក្នុងប្រពៃណីនៃការដាំដើមឈើនៅពេលបញ្ចប់ការសិក្សាខណៈពេលដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសកលផងដែរ។

យោងតាមកាសែត The Independent បានឱ្យដឹងថាអ្នកគាំទ្រច្បាប់ដែលត្រូវបានបង្កើតឡើងដោយអ្នកតំណាងរាស្រ្តមកពីគណៈបក្ស Magdalo Party លោក Gary Alejano សង្ឃឹមថាច្បាប់ថ្មីនេះនឹងអាចបង្កើតឲ្យមានដើមឈើ 525 ពាន់លានដើមត្រូវបានដាំនៅក្នុងជំនាន់មួយ។

Loading...

នៅក្នុងកំណត់ហេតុលោក Alejano បានសរសេរថា:

"ជាមួយនឹងសិស្សជាង 12 លាននាក់ដែលបានបញ្ចប់ការសិក្សានៅថ្នាក់បឋម ហើយជិត 5 លាននាក់បានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ ហើយជិត 500.000 នាក់បានបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យជារៀងរាល់ឆ្នាំ។ គំនិតផ្តួចផ្តើមនេះនឹងត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវដើម្បីធានាថាយ៉ាងហោចណាស់ដើមឈើថ្មីចំនួន 175 លានដើម ត្រូវបានដាំដុះជារៀងរាល់ឆ្នាំ។ ក្នុងកំឡុងពេលមួយជំនាន់មិនតិចជាង 525 ពាន់លានដើម ដែលអាចត្រូវបានដាំនៅក្រោមការផ្តួចផ្តើមនេះ ... សូម្បីតែជាមួយនឹងអត្រារស់រានមានជីវិតត្រឹមតែ 10 ភាគរយក៏ដោយ នេះនឹងមានន័យថាដើមឈើបន្ថែមចំនួន 525 លានដើម នឹងអាចកើតឡើងសម្រាប់យុវជនដើម្បីរីករាយ សម្រាប់មនុស្សជំនាន់ក្រោយ និងជាគំរូសម្រាប់មេដឹកនាំនាពេលអនាគត"។

ច្បាប់នេះក៏ធានាថាដើមឈើទាំងនេះនឹងត្រូវបានដាំនៅក្នុងព្រៃកោងកាង ដីព្រៃឈើ និងតំបន់ការពារអណ្តូងរ៉ែអសកម្ម ឬបោះបង់ចោល ដែនដីបុព្វបុរសដែលជាកម្មសិទ្ធិរបស់ជនជាតិដើមភាគតិច ដីធ្លីស៊ីវិនិងយោធា និងតំបន់ទីក្រុងដែលត្រូវបានគេដាក់សម្រាប់ការដាំដុះតំបន់បៃតងក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។ នេះបើយើងតាមព័ត៌មានABS-CBN News ។

តើលោកអ្នកយល់ថាច្បាប់នេះល្អដែរឬទេ? តើប្រទេសយើងគួរបង្កើតច្បាប់នេះដែរឬទេ? បញ្ចេញយោបល់របស់អ្នកនៅក្នុងមតិខាងក្រោម៕

ដោយ: វីរៈ

Loading...