kalib9

នៅពេលដែលយើងស្រលាញ់មនុស្សម្នាក់ខ្លាំង គ្រប់ពេល គ្រប់វេលា ឱ្យតែនឹកឃើញដល់ …!

នៅពេលដែលយើងស្រលាញ់មនុស្សម្នាក់ខ្លាំង គ្រប់ពេល គ្រប់វេលា ឱ្យតែ ...

• នឹកឃើញដល់ស្នាមញញឹមរបស់គេ យើងក៏ញញឹម

• នឹកឃើញដល់សម្លេងសើចរបស់គេ ក៏យើងញញឹម

• នឹកឃើញដល់សម្លេងនិយាយរបស់គេ ក៏យើងញញឹម

• នឹកឃើញដល់សម្ដីរបស់គេ ក៏យើងញញឹម

• នឹកឃើញដល់ទង្វើរបស់គេ ក៏យើងញញឹម

• នឹកឃើញដល់ការយកចិត្តទុកដាក់របស់គេ ក៏យើងញញឹម

Loading...

និយាយទៅឱ្យតែនឹកឃើញដល់គេ គ្រប់យ៉ាងនៃគេ សុទ្ធតែជាហេតុផលឱ្យយើងញញឹម ញញឹមម្នាក់ឯង ញញឹមដូចឆ្កួត គឺអាចវិវិត្តទៅរកភាពឆ្កួតដោយសុវត្ថិភាព។

ជឿទៅ ថាស្នាមញញឹមនៃការស្រលាញ់នរណាម្នាក់ គឺមានក្ដីសុខណាស់ បើទោះជាការស្រលាញ់នោះ ជាការស្រលាញ់គេតែម្នាក់ឯងក៏ដោយ៕

#ក្ដីសុខឯកជន

ផ្តល់សិទ្ធដោយ : TSR Sharing

Loading...