kalib9

ខ្ញុំក្អេងក្អាង ខ្ញុំអំនួតក្នុងរឿងស្នេហា តែមកដល់ពេលនេះ ទើបខ្ញុំដឹងថា កន្លងមកដែលខ្ញុំឈ្នះ គឺឈ្នះព្រោះតែភាពអាត្មានិយមរបស់ខ្លួនឯងប៉ុណ្ណោះ!

ខ្ញុំក្អេងក្អាង ខ្ញុំអំនួតក្នុងរឿងស្នេហា តែមកដល់ពេលនេះ ទើបខ្ញុំដឹងថា កន្លងមកដែលខ្ញុំឈ្នះ គឺឈ្នះព្រោះតែភាពអាត្មានិយមរបស់ខ្លួនឯងប៉ុណ្ណោះ តែខ្ញុំបែជាមិនអាចយកឈ្នះលើចិត្តមនុស្សម្នាក់នេះបាន។

អំនួតរបស់ខ្ញុំគឺ បើខ្ញុំតាមញ៉ែអ្នកណាហើយ មិនដែលថាមិនបាននោះទេ ខ្ញុំញ៉ែគេទាល់តែបាន បានហើយក៏បែកដោយគ្មានស្រណោះ ព្រោះខ្ញុំគិតថា វាគ្រាន់ជារឿងលេងសើចរបស់ខ្ញុំ ខ្ញុំក៏មិនខ្វល់ដែរ ថាគេត្រូវឈឺចាប់ដោយសារតែខ្ញុំ ហើយខ្ញុំក៏បដិសេធមនុស្សជាច្រើន ព្រោះតែចាប់ផ្ដើមដំបូង ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនពេញចិត្តគេ ហើយមនុស្សដែលខ្ញុំញ៉ែ មិនដែលថា មិនចិត្តទន់នោះឡើយ តែគ្រប់មនុស្សទាំងនោះ ខ្ញុំមិនដែលប្រើពាក្យថា ខ្ញុំស្រឡាញ់គេនោះទេ ព្រោះគេគ្រាន់តែជាមនុស្សខ្ញុំលេងសើច។

Loading...

ប៉ុន្តែម្ដងនេះ ខ្ញុំត្រូវបរាជ័យ មនុស្សដែលខ្ញុំគិតថាច្បាស់លាស់ជាមួយ ខ្ញុំហ៊ានទាំងសារភាពប្រាប់គេពីចិត្តខ្លួនឯង ហ៊ានទាំងនិយាយពាក្យថា #ស្រឡាញ់គេខ្លាំង តាំងពីជួបលើកដំបូង តែចម្លើយដេលខ្ញុំទទួលបាននោះគឺ #មិត្តល្អ មិនដែលគិតទេថា ខ្ញុំនឹងមានថ្ងៃនេះ ត្រូវគេបដិសេធ មានអារម្មណ៍ថាឈឺខ្លះដែរ តែក៏ព្រមគោរពតាមការសម្រេចចិត្តរបស់គេ ហើយពាក្យដែលខ្ញុំប្រាប់ខ្លួនឯង វាក៏រឹតតែចម្លែក គឺខ្ញុំបែរជាព្រមរង់ចាំគេទៅវិញ។ មនុស្សធ្លាប់តែខូច បែរជាត្រូវមកចប់ត្រឹមមនុស្សម្នាក់ លែងទាក់ទងអ្នកណា ព្រោះតែរង់ចាំមនុស្សតែម្នាក់ទៅវិញ #ខ្ញុំពិតជាចាញ់ម្នាក់នេះមែន #មនុស្សចុងក្រោយ

ផ្តល់សិទ្ធដោយ : Panha PH

Loading...