kalib9

រថយន្តដើរដោយថាមពលពន្លឺព្រះអាទិត្យ​ ដំណើរការដោយមិនប្រើប្រេងសាំង ឬសាកអាគុយឡើយ!

អ្នកសាកស្រមៃមើលការធ្វើដំណើរគ្រប់ទីកន្លែងដែលអ្នកចូលចិត្តដោយមិនចាំបាច់ចំណាយប្រាក់លើប្រេងសាំង?

ម៉្យាងទៀតរថយន្តដ៏គួរអោយចាប់អារម្មណ៍នេះជាមួយនឹងការរចនាយ៉ាងស្រស់ស្អាតត្រូវបានបង្កើតឡើងសម្រាប់បទពិសោធន៍បើកបរ មិនតែប៉ុណ្ណោះវាបានកាត់បន្ថយតម្រូវការប្រេងឥន្ធនៈដែលជួយដល់បរិស្ថាន។

Iveco Daily Electric ដែលបង្កើតឡើងដោយក្រុមហ៊ុនDethleffs RV គឺជាអ្វីដែលយើងមិនធ្លាប់បានឃើញពីមុន។ រថយន្តនេះមានបន្ទះសឡាស្រូបពន្លឺព្រះអាទិត្យដែលត្រូវបានដំឡើងនៅលើដំបូលនិងផ្នែកជញ្ជាំងដែលមានទំហំសរុប 334 ហ្វីតការ៉េនៃបន្ទះស្រូបពន្លឺព្រះអាទិត្យដែលអាចផ្តល់ថាមពលរហូតដល់ 3.000 វ៉ាត់។

វាមានភាពងាស្រួលដោយពុំចាំបាច់មានកន្លែងសាកថ្ម រថយន្តនេះអាគុយ 228-Ah sodium-nickel-chloride ដែលបញ្ចូលថាមពលដោយបន្ទះសឡាដើរដោយពន្លឺព្រះអាទិត្យដែលបានបំពាក់លើរថយន្ត RV ដែលអាចសាកបានប្រហែល 1.500 ដង ឬប្រហែល 250.000 គីឡូម៉ែត្រ។

បន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើរថយន្តនេះក៏ជាកន្លែងផ្ទុកអេឡិចត្រូនិចជាមួយនឹងបង្អួចឆ្លាតវៃ ប្រព័ន្ធកំដៅដ៏អស្ចារ្យ និងបច្ចេកវិទ្យាជំនួយបើកបរផងដែរ។

 

Loading...

 

 

 

Loading...