kalib9

តើ​ជាតិ​ស្ករ​ឬ​ខ្លាញ់​ដែល​ធ្វើ​ឲ្យ​អ្នក​ឡើង​ឬ​ស្រក​ទម្ងន់?

យើង​អាច​​គិត​ថា​ហូរ​ខ្លាញ់​​ច្រើន​ឡើង​ខ្លាញ់​ ហូប​ស្ករ​ច្រើន​​លើស​ស្ករ​។ តែ​ជាក់​ស្តែង​ បញ្ហា​មួយ​នេះ​មិន​សាមញ្ញ​ដូច​ការ​គិត​របស់​យើង​នោះ​ទេ។ បើ​យើង​សង្កេត​មើល​អ្នក​ចូល​ចិត្ត​ទទួល​ទាន​សុរា​ យើង​ច្បាស់​ជា​ឃើញ​ថា​គាត់​ភាគ​ច្រើន​មាន​ក្បាល​ពោះ​ធំ​សុទ្ធ​តែ​ខ្លាញ់ តែ​សុរា​ពុំ​មាន​ជាតិ​ខ្លាញ់​អ្វី​ដូច​សាច់​ជ្រូក​បី​ជាន់ ឬ​ដំឡូង​បារាំង​បំពង​ នោះ​ឡើយ។ ដើម្បី​ស្វែង​យល់​ឲ្យ​ច្បាស់​តែ​ម្តង ជា​បឋម​យើង​គួរ​យល់​ពី​ដំណើរ​ការ​បំបែក​ជាតិ​ខ្លាញ់ និង​ស្ករ​នៅ​ក្នុង​ខ្លួន​យើង​ នោះ​យើង​នឹង​ដឹង​ថា​ត្រូវ​ប្រយ័ត្ន​មួយ​ណា​ជាង​មួយ​ណា​នោះ។

ជាតិ​ខ្លាញ់

ខ្លាញ់​ជា​ធាតុ​សំខាន់​មែនទែន​សម្រាប់​សារពាង្គកាយ​យើង​ ព្រោះ​វា​ផ្តល់​ថាមពល​ រក្សា​កម្តៅ​ និង​​ជាតិ​ធាតុ​ផ្សំ​នៃ​កោសិកា​នីមួយៗ​របស់​យើង​តែ​ម្តង។ តែ​បើ​យើង​យក​ពាក្យ​ ខ្លាញ់ តែ​មួយ​មុខ​មក​និយាយ​ គឺ​ពុំ​ទាន់​គ្រប់គ្រាន់​នោះ​ឡើង​ព្រោះ​ខ្លាញ់​មាន​ច្រើន​ប្រភេទ​​ពោល​គឺ​ ​ប្រភេទ​ឆ្អែត​ ​និង​មិន​ទាន់​ឆ្អែត។

ខ្លាញ់​ឆ្អែត​ជាទូទៅ​មាន​សភាព​រឹង​នៅ​ក្រោម​សីតុណ្ហភាព​ធម្មតា​។ ប្រភេទ​ខ្លាញ់​នេះ​ពុំ​ល្អ​សម្រាប់​សុខភាព​ឡើយ។ អាហារ​ដែល​សំបូរ​ទៅ​ដោយ​ខ្លាញ់​ឆ្អែត​រួម​មាន​ សាច់​ជ្រូក សាច់គោ​ជាប់​ខ្លាញ់ សាច់​មាន់​ជាប់​ស្បែក​ ក្រែម​ ការ៉េម ប័រ ដែល​ប្រើ​ក្នុង​ការ​ដុត​ ឬ​អាំង​សាច់ម្ហូប​ដែល​បាន​ចៀន និង​បំពង នំនែក​ដែល​ត្រូវ​បាន​វេច​ខ្ចប់​​​ នំ​ស្រួយ​ជាដើមនិង​​ផលិតផល​​ដែល​ផ្សំ​ចេញ​ពី​ទឹក​ដោះ​គោ​មួយ​ចំនួន។ ការ​ទទួល​ទាន​​អាហារ​ដែល​សំបូរ​ទៅ​ដល់​ខ្លាញ់​ឆ្អែត​ច្រើន​មិន​ឲ្យ​យើង​ឡើង​ធាត់​ភ្លាមៗ​នៅទេ តែ​នាំ​ឲ្យ​ជាតិ​កូលេសស្តើរ៉ូល​ឡើង​ច្រើន​ដែល​ជា​ដើម​ហេតុ​នេះ​ឲ្យ​មាន​ជម្ងឺ​បេះដូង ក៏​ដូចជា​ជម្ងឺ​លើស​សម្ពាធ​ឈាម​ផង​ដែរ។

ខ្លាញ់​មិន​ឆ្អែត​​ជា​ទូទៅ​មាន​សភាព​រាវ ឬ​ទន់​ពេល​ស្ថិត​ក្រោយ​សីតុណ្ហភាព​ធម្មតា។ អាហារ​ដែល​សំបូរ​ដោយ​ខ្លាញ់​មិន​ឆ្អែត​រួម​មាន ប្រេង​​អូលីវ​ ប្រេង​​ផ្កា​ឈូក​រ័ត្ន ប្រេង​ល្ង​ ផ្លែ​ប័រ សណ្តែក សណ្តែក​ដី សណ្តែក​សៀង សណ្តែក​ខ្មៅ

ត្រី ស៊ុត ជាដើម។ តែ​យើង​គួរ​ដឹង​ដែរ​ថា​ស៊ុត​ក៏​ផ្ទុក​ជាតិ​កូលេសស្តើរ៉ូល​ដែរ​ តែ​ក្នុ​ង​បរិមាណ​តិច​បំផុត​ដែល​ពុំ​ជិះ​ឥទ្ធិពល​អវិជ្ជមាន​លើ​រាង​កាយ​ទេ។

ខ្លាញ់​មិន​ឆ្អែត​ ជា​ពិសេស​ប្រភេទ​

មាន​ក្នុង​ត្រី សណ្តែក​ ស៊ុតមាន​ក្នុ​ង​ប្រេង​ឆា​ផ្សំ​ពី​ផ្កា​​ឈូករ័ត្ន ​និង​ពី​ល្ង​មាន​សារៈសំខាន់​ណាស់​ដោយសារ​តែ​រាងកាយ​យើង​ពុំ​អាច​សំយោគ​ខ្លាញ់​ប្រភេទ​នេះ​បាន​ទេ។ អត្ថប្រយោជន៍​គឺ​ជួយ​ដល់​ការ​លូតលាស់​របស់​ខួរក្បាល និង​ការ​គ្រប់គ្រង​ការ​រលាក់​នៅ​ក្នុង​រាង​កាយ។ និយាយ​ឲ្យ​ខ្លី​ទៅ​ ខ្លាញ់​មិន​ឆ្អែត​ល្អ​ជាង​ខ្លាញ់​ឆ្អែត។ បើ​អាច​ធ្វើ​បាន​ គួរ​កាត់​បន្ថយ​អាហារ​ដែល​ផ្ទុយ​ខ្លាញ់​ឆ្អែត​ដូច​បាន​រៀប​រាប់​ខាង​លើ​​ដើម្បី​សុខភាព​ល្អ​ទៅ​ថ្ងៃ​ក្រោយ។

ជាតិ​ស្ករ

ស្ករ​មាន​ច្រើន​ប្រភេទ​ ដូច​ជា​​ កាបូអ៊ីត្រាត​មាន​ក្នុង​បាយ​​ ស្ករ​ត្នោត​ គ្លុយកូស​ ហ្វ្រុកតូស​ និង​ស្ករ​ស​ជា​ដើម។ ​ក្នុង​បរិបទ​នេះ​ យើង​និយាយ​អំពី​ជាតិ​ស្ករ​ដែល​បន្ថែម​លើ​អាហារ​ឲ្យ​ផ្អែម​ និង​ជាតិ​ស្ករ​ដែល​មាន​ក្នុង​ភេសជ្ជៈ ប៉ូវ​កម្លាំង និង​ធម្មតាឬ​នំនែក​ផ្សេងៗ។

Loading...

ការ​ទទួល​ទាន​ជាតិ​ស្ករ​ច្រើន​នាំ​ឲ្យ​សារពាង្គកាយ​យើង​ទទួល​កាឡូរី​ច្រើន​​ តែ​បាន​សារធាតុ​ចិញ្ចឹម​​​ដូចជា​វីតាមីន សារធាតុ​រ៉ែ​ផ្សេងៗ​តិចតួច​បំផុត។ កាឡូរី​ច្រើន​នេះ​ហើយ​ទើប​នាំ​ឲ្យ​​យើង​ឡើង​ទម្ងន់។ ​ដំណាក់​កាល​ដំបូង​ ទទួល​ទាន​ស្ករ​ច្រើន​​នឹង​ធ្វើ​ឲ្យ​​មាន​កំណើន​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​។ បើ​យើង​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ ​ការ​ឡើង​ជាតិ​ស្ករ​ត្រឹម​រយៈ​ពេល​ខ្លី​មិន​ជា​អ្វី​ទេ តែ​បើ​យើង​ពុំ​សូវ​មាន​សកម្មភាព​រាងកាយ ហើយ​ទទួល​ទាន​ជាតិ​ស្ករ​ច្រើន​ទៀត​នោះ វា​នឹង​បណ្តាល​ឲ្យ​រាង​កាយ​ចាប់​ផ្តើម​មាន​ការ​​ប្រឆាំង​នឹង​​​​អ័រម៉ូន​អាំសុយលីន​ និង​លិបទីន។

អ័រម៉ូន​អាំងសុយលីន​ដើរតួ​ជា​អ្នក​នាំ​ស្ករ​ទៅ​កាន់​កោសិកា​ដើម្បី​ប្រើប្រាស់​ជា​ថាមពល​។ ​តែ​ការ​ប្រើប្រាស់​ថាមពល​ពី​ស្ករ​ដោយ​កោសិកា​នេះ​មាន​មាន​ដំណើរ​ទៅ​ក្នុង​កម្រិត​មួយ​ក្នុង​ពេល​រាងកាយ​ត្រូវការ​។ ក្នុង​ករណី​មាន​ជាតិ​ស្ករ​ច្រើន​ពេក​ក្នុង​ឈាម​ក្នុង​រយៈពេល​យូរ​ កោសិកា​នឹង​ចាប់​ផ្តើម​លែង​ដំណើរ​ការ​ស្រប​តាម​ការ​បញ្ជា​របស់​អ័រម៉ូន​អាំងសុយលីន​ទៀត​ហើយ​ ​ដូច្នេះ​លំពែង​នឹង​ត្រូវ​ព្យាយាម​បញ្ចេញ​អ័រម៉ូន​នេះ​បន្ថែម​ទៀត​ជា​បន្តបន្ទាប់។ តែ​​​ការ​ប្រឆាំង​នឹង​អ័រម៉ូន​អាំងសុយលីន​នេះ​កើន​ឡើង​ពី​កម្រិត​ទាប​ទៅ​កម្រិត​ខ្ពស់​បន្តិច​ម្តងៗ​ រហូត​ដល់​កម្រិត​​អតិបរមា​ដែល​លំពែង​អាច​ផលិត​អាំងសុយ​លីន​បាន។ នេះ​ជា​ដើម​ហេតុ​នេះ​ជម្ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​ ២។ ខណៈ​ពេល​ដែល​កោសិកា​កំពុង​ប្រឆាំង​នឹង​អាំសុយលីន​ក្នុង​ការ​ទាញ​យក​ជាតិ​ស្ករ​ពី​ឈាម​ ការ​បម្លែង​ជាតិ​ស្ករ​ទៅ​ជា​ជាតិ​ខ្លាញ់​នៅ​តែ​បន្ត។ មួយ​វិញ​ទៀត ជាតិ​ស្ករ​ច្រើន​ក្នុង​ឈាម​ និង​ការ​ប្រឆាំង​នឹង​អ័រម៉ូន​អាំងសុយលីន​ធ្វើ​ឲ្យ​អ័រម៉ូន​លីបទីន​ដែល​មាន​តួនាទី​គ្រប់គ្រង​ថាមពល​ និង​ដុត​ជាតិ​ខ្លាញ់​ លែង​ដំណើរ​ការ​បាន​ដូច​ដើម​។​ ជា​លទ្ធផល​ ​​​អ្នក​ដែល​បរិភោគ​ជាតិ​ស្ករ​ច្រើន​​ក្នុង​រយៈ​ពេល​យូរ​អាច​នឹង​ប្រឈម​មុខ​នឹង​ជម្ងឺ​ទឹក​នោម​ផ្អែម​ផង​ និង​ធាត់​ជ្រុល​ផង​ដែរ។

ជាង​ចុង​ក្រោយ​នេះ យើង​គួរ​ចាំ​ក្នុង​ចិត្ត​ថា​ បើ​ហូប​កាន់​តែ​សាប​ សុខភាព​កាន់​តែ​ល្អ។

 

 

ឯកសារ​យោង

www.healthline.com

www.endocrineweb.com

www.businessinsider.com

www.mydr.com

www.heart.org

Loading...