kalib9

ស្នេហាពិត! ទោះបីនៅសល់ពេលមិនប៉ុន្មាន ប៉ុន្តែយើងនឹងប្រើពេលវេលាខ្លីនេះ​ រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ!

មនុស្សយើងតែងតែចង់ជួបស្នេហាពិតសំរាប់ជិវិតរបស់គេប៉ុន្តែពួកគេមិនទាន់យល់ថា តើអ្វីទៅជាស្នេហាពិតប្រាកដ? មនុស្សមួយចំនួនតែងតែគិតថាស្នេហាពិតគឺជាស្នេហាដែល មនុស្សពីរនាក់ស្រលាញ់គ្នាយ៉ាងស្មោះអស់ពីបេះដួងប៉ុន្តែ នៅពេលដែលពួកគេរៀបការនិងរស់ នៅជាមួយជាស្វាមីភរិយាពួកគេតែងតែឈ្លោះប្រកែកគ្នានិងនិយាយថាគេមិនល្អយ៉ាងនេះឬយ៉ាងនោះ ធ្វើអ្វីដែលខ្ញុំមិនចូលចិត្តរឺគេប្រែប្រួលខុសពីមុនមិនមែនមនុស្សដែលខ្ញុំស្រលាញ់ពីមុន។

ស្នេហាពិតគឺជាអ្វីៗដែល​មនុស្សពីរនាក់ដឹង​ពីចំនុច​​អវិជ្ផមាន​​វាងគ្នានិងគ្នា និងទទួល​យក ​អ្វីដែលអាក្រក់របស់គេបាន និងជួយដាស់តឿនគ្នាទៅវិញទៅមកស្តាប់ហេតុផលគ្នា និងព្យាយាមមិនធ្វើចំនុចណាដែលម្នាក់ទៀតមិនចូលចិត្ត។ មានតែការអត់ធ្មត់និងអធ្យាស្រ័យគ្នាទេទើបធ្វើឲ្យជីវិតគូគង់វង់យូរអង្វែង។

យ៉ាងណាមិញប្រៀបដូចជាគូស្នេហ៍មួយគូនេះ ទោះបីជាពួកគេដឹងថាសល់ពេលខ្លីដើម្បីរស់នៅក៏ដោយ ក៏ព្រមទទួលយកការពិត និងរស់នៅយ៉ាងរីករាយក្នុងរយះពេលខ្លីនេះ៕

Loading...

 

Loading...