kalib9

សួរថា ខ្លាចខ្មាសអ្នកណា ជួយការងារប្រពន្ធយើងសោះ ការងារក្នុងផ្ទះយើងសោះហ្នឹង …

មានមនុស្សមួយចំនួនគិតថា ការងារក្នុងផ្ទះជាការងារមនុស្សស្រី ចំណែកការងារក្រៅផ្ទះ ទើបជាការងាររបស់មនុស្សប្រុស។ ជាប្ដី ជាមេគ្រួសារ មានតួនាទីរកលុយយកមកផ្គត់ផ្គង់ក្នុងគ្រួសារ ចំណែកការងារក្នុងផ្ទះ ដាំបាយ ធ្វើម្ហូប រៀបចំផ្ទះ មើលថែទាំកូនចៅ ជាការងារប្រពន្ធ ដែលជាស្ត្រីមេផ្ទះ។

ក៏មានមនុស្សមួយចំនួនទៀតគិតថា មនុស្សប្រុសធ្វើការងារស្រីអន់ណាស់ មិនសមជាប្រុស ក៏មានប្ដីខ្លះ គិតថា មិនធ្វើទេការងារផ្ទះ ខ្លាចខ្មាសគេ ខ្លាចមិត្តភក្តិបនភឿនសើចចំអក ខ្លួនជាប្រុស សមធ្វើការងារស្រី …។

62238292_1423723991115452_5429599137643364352_n

 

ប៉ុន្តែការពិត គ្រប់ការងារទាំងអស់ គឺមិនដែលប្រកាន់ភេទ ឬតួនាទីជាប្ដី ឬប្រពន្ធឡើយ គឺមានតែមនុស្សទេដែលប្រកាន់ការងារ មនុស្សយើងទេដែលគិតតែខ្លួនឯង ខ្លាចខ្មាសគេចេះ ខ្មាសគេចុះ មិនសមចេះ មិនសមចុះ។

មិនថាមនុស្សប្រុស ឬស្រី ប្ដី ឬប្រពន្ធទេ គឺអាចធ្វើបានដូចគ្នាទាំងអស់។ មនុស្សប្រុស ឬប្ដី គប្បីចេះជួយកិច្ចការងារក្នុងផ្ទះ ជួយមើលថែទាំកូនចៅ ចំណែកមនុស្សស្រី នាងក៏អាចធ្វើការខាងក្រៅ អាចរកលុយបានដូចគ្នាដែរ។

62532862_1423723844448800_5582794045496754176_n

 

សម័យនេះហើយ គ្មានអ្នកណាគេប្រកាន់ការងារនោះទេ អ្វីក៏អាចធ្វើបានដែរ។ ជាប្ដីប្រពន្ធ ត្រូវចេះជួយសម្រាលការងារគ្នា មិនមែនចាំតែតាមតួនាទី ប្រកាន់ការងារ ចាំតែបន្ទោស មើលកំហុសនោះឡើយ។

Loading...

– ជួយការងារប្ដីយើង ប្រពន្ធយើងទេ គ្មានអ្វីត្រូវខ្មាសគេឡើយ។

– ធ្វើការងារ សម្អាត រៀបចំក្នុងផ្ទះយើងទេតើ ចាំបាច់អីត្រូវខ្លាចអ្នកណាមកសើចចំអក។

ប្ដីប្រពន្ធល្អ ត្រូវចេះជួយគ្នាទៅវិញទៅមក កុំខ្វល់ពីសម្ដីសើចចំអករបស់អ្នកខាងក្រៅ នៅក្នុងផ្ទះរបស់យើង ប្ដីប្រពន្ធរបស់យើង កុំទៅស្ដាប់ កុំទោខ្វល់ពីសម្ដីរបស់អ្នកណា ត្រុវចាំថា បើយើងមិនជួយប្ដីយើងប្រពន្ធយើង គ្មានអ្នកណាមកជួយគ្រួសារយើងទេ គេនោះបានតែនិយាយ ពេបជ្រាយ សើចចំអកតែប៉ុណ្ណឹង៕

62255033_1423723837782134_3244884230630539264_n

62364109_1423723884448796_4665676712275607552_n

64507697_1423723954448789_268360225352843264_n

 

អត្ថបទ ៖ ភី អេច

ផ្តល់សិទ្ធដោយ៖ Knongsork

Loading...