kalib9

ខ្ញុំសងមិនអស់ទេ នាងលះបង់ច្រើនពេកហើយ! ថ្ងៃនេះ ជាថ្ងៃដែលខ្ញុំឈឺចាប់ និងសោកសៅខ្លាំងបំផុតក្នុងជីវិត

ខ្ញុំបានរៀបការជាមួយភរិយាខ្ញុំអស់រយៈពេល ១៥ឆ្នាំ តែយើងគ្មានកូនឡើយ។ យើងបានព្យាយាមអស់ពីសមត្ថភាពរបស់យើង យើងបានទៅមើលមន្ទីរពេទ្យជាច្រើន ប៉ុន្តែមិនមានលទ្ធផលផ្លែផ្កានោះទេ។ ទោះខ្ញុំមានលុយច្រើនប៉ុនណា ក៏មិនអាចទិញ ការអធិដ្ឋានរបស់ខ្ញុំ ឱ្យក្លាយជាការពិតបានដែរ។ តែថ្ងៃមួយនោះ ខ្ញុំពិតជាស្មានមិនដល់ ព្រះប្រោសប្រទានយើងហើយ ប្រពន្ធរបស់ខ្ញុំនាងមានផ្ទៃពោះ! វាពិតជាភ្ញាក់ផ្អើលណាស់! ខ្ញុំសឹងតែមិនជឿ ពេលដឹងដំណឹងដ៏ល្អមួយនេះ។ យើងនៅតែទទួលបានការសប្បាយរីករាយនៅពេលដែលគ្រូពេទ្យបានប្រកាសថាភរិយាខ្ញុំមិនត្រឹមតែមានផ្ទៃពោះតែនាងបានបង្កើតកូនភ្លោះថែមទៀតផង !!
28152710_106582453509826_2275848258993520640_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
  តែរឿងដ៏ស្លុត រឿងដែលខ្ញុំទទួលយកមិនបាននោះគឺ ថ្ងៃដែលភរិយាខ្ញុំសម្រាលកូនភ្លោះទាំងពីរ នាងពិតជាលះបង់ខ្លាំងណាស់ នាងលះបង់គ្រប់យ៉ាង វាឈឺចាប់ខ្លាំងណាស់ នាងប្រាកដជាឈឺណាស់ហើយ នាងឈឺដល់ថ្នាក់ទ្រាំលែងបាន ជាហេតុ ធ្វើឱ្យនាងបាត់ប់ជីវិត ព្រោះតែការសម្រាលកូនទាំងពីរនេះ។ ខ្ញុំបំភ្លេចមិនបានទេ នាងលះបង់ពេកហើយ ហេតុអ្វីទៅ?
DC1Ej8YXoAAoChS
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
  ផ្ដាំដល់បុរសទាំងអស់ សូមអរគុណដល់ប្រពន្ធរបស់អ្នក ជាពិសេសនៅពេលពួកគេមានផ្ទៃពោះ។ ពួកគេពិបាកណាស់ ក្នុងកំឡុងពេលពពោះ៩ខេ១០ថ្ងៃ ដើម្បីកូនរបស់អ្នក បាត់បង់សម្រស់របស់ពួកគេ ពួកគេបាត់បង់រូបរាងរបស់ពួកគេដើម្បីមើលថែទាំកូន។ បន្ទុកការងារមិនមែនជារឿងកំប្លែងទេ! ពួកគេឆ្លងកាត់ការឈឺចាប់ជាច្រើន! សូមថែរក្សា និងយល់ពីនាងឱ្យបានច្រើន កុំទុកនាងចោល ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ ដែលបានអានរឿងនេះក៏សូមឱ្យអ្នកសំណាងល្អ សុខភាពល្អ ឆ្លងផុតពីទុក្ខ ពីគ្រោះទាំងឡាយទាំងពួង៕
Amanda Oleander Relationship Illustrations 9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
  អត្ថបទ​ ៖ ភី​ អេច ផ្តល់សិទ្ធដោយ៖ ​Knongsrok
Loading...