kalib9

ក្មេងស្រីអាយុ 10 ឆ្នាំ បានឈ្នះពានរង្វាន់សិល្បៈ Kaohsiung ប៉ុន្តែនាងបានធ្វើអោយមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលនិយាយថា “គាត់មិនមែនជាម្តាយរបស់ខ្ញុំ ប៉ុន្តែគាត់…”

"គាត់មិនមែនជាម្តាយរបស់ខ្ញុំទេ" ។ នោះគឺជាអ្វីដែល Yang Yah Ting ក្មេងស្រី អាយុ 10 ឆ្នាំបាននិយាយនៅពេលពិធីករកម្មវិធីនៅពិធីប្រគល់ពានរង្វាន់បានសួរនាងថាតើនាងចង់និយាយពាក្យខ្លះដើម្បីអរគុណម្តាយរបស់នាងដែរឬទេ។

ក្មេងស្រីនេះទើបតែទទួលបានពានរង្វាន់ជាលើកដំបូងពីពានរង្វាន់សិល្បៈ Kaohsiung សម្រាប់គំនូររបស់នាងដែលហៅថា "ម្តាយ" ។ វាជាគំនូរដ៏ស្រស់ស្អាតមួយដោយមានម្តាយមួយខ្នងពត់កោងទៅមុខដើម្បីការពារទារករបស់នាងនៅពេលដែលទារកដេកដោយសុខសាន្ដនៅខាងក្រោមនាង។

ជាមួយនឹងការបំផុសគំនិតទាំងអស់ដែលពិតជាបានមកពីម្តាយរបស់នាង អ្នកទាំងអស់គ្នាមិនបានរំពឹងថាក្មេងស្រី Yang Yah Ting នឹងនិយាយពាក្យបែបនេះទេ។

នាងនិយាយទៅកាន់អ្នកស្តាប់នៅខាងមុខរបស់នាងថា "គាត់មិនមែនជាម្តាយរបស់ខ្ញុំទេ" ។

កាលពី 10 ឆ្នាំមុនទារកម្នាក់ត្រូវបានគេយកមកទុកនៅក្នុងសាលារៀនដែលម្តាយរបស់ Yang Yah Ting ធ្វើការ។ នារីម្នាក់បាននិយាយថា "នាយក Chang, ទារកតូចនេះត្រូវការការយកចិត្តទុកដាក់ថែរក្សាពីអ្នកជាបន្ទាន់"

វាជាក្ដីស្រឡាញ់នៅដើមដំបូងសម្រាប់អ្នកស្រី Chang នៅពេលដែលនាងបានបីកាន់លើកដំបូង Yang Yah Ting នៅក្នុងដៃរបស់នាង។

ការមើលឃើញក្មេងស្រីដែលគួរឱ្យស្រលាញ់នេះនឹងធ្វើអោយដួងចិត្តមានក្តីស្រឡាញ់សម្រាប់មនុស្សគ្រប់គ្នា។ តើនាងបានបញ្ចប់នៅទីនេះដោយរបៀបណា?

យុវនារីរូបនោះបានពន្យល់ប្រាប់អ្នកស្រី Chang ថា "ឪពុកម្តាយរបស់នាងជាប់ពន្ធនាគារដោយសារគ្រឿងញៀនហើយនាងត្រូវទទួលរងការរំលោភបំពានក្នុងគ្រួសារ" ។ "នាងមានជំងឺខួរក្បាល។ អវយវៈរបស់នាងក៏មានបញ្ហាផងដែរ។ "

នៅពេលឮបែបនេះចិត្តរបស់អ្នកស្រី Chang មានអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំង។ នាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ឱ្យទារកនូវការថែទាំ និងសេចក្តីស្រឡាញ់ដែលនាងត្រូវការប៉ុន្តែរឿងមួយនៅតែជាបញ្ហា។

បុគ្គលិកម្នាក់នៅសាលាបណ្តុះបណ្តាលកូនក្មេងបានប្រាប់អ្នកស្រី Chang ថា "នាយក Chang ទារកនេះត្រូវការជំនួយបន្ថែមច្រើនណាស់"

"តើទារកនេះអាចទៅកន្លែងណាទៀតបានក្រៅពីកន្លែងយើង?" Chang បានឆ្លើយតប។

ចាប់តាំងពីពេលនោះមកអ្នកស្រី Chang បានលះបង់ពេលវេលាទាំងអស់ដើម្បីថែរក្សាទារក Yang Yah Ting ។

នាងបាននាំទារកនេះទៅជួបគ្រូពេទ្យដើម្បីទទួលការព្យាបាលបន្ថែមទៀតហើយថែមទាំងបានផ្តល់ការម៉ាស្សាជាទៀងទាត់ដល់ទារកដើម្បីជំរុញឲ្យអវយវៈពិការរបស់នាងអាចកំរើកដូចទារកដទៃ។

អរគុណចំពោះការផ្តល់ក្តីស្រឡាញ់ និងការខិតខំប្រឹងប្រែងរបស់នាងចំពោះទារក Yang Yah Ting បានធំឡើងជាក្មេងស្រីតូចម្នាក់។

Loading...

ដៃរបស់នាងដែលត្រូវបានគេនិយាយថាពិការនៅពេលឥឡូវនេះអាចកាន់ខ្មៅដៃហើយអាចសរសេរ និងគូរបានហើយ!

ជាអកុសលមិនមែនមនុស្សគ្រប់គ្នាយល់ពីការលះបង់របស់អ្នកស្រី Chang ដើម្បីងាកទៅរកជីវិតរបស់ Yang Yah Ting នោះទេ។

ស្វាមីរបស់នាងមានអារម្មណ៍មិនស្រួលនៅពេលនាងបាននាំ Yang Yah Ting ទៅរស់នៅក្នុងផ្ទះរបស់ពួកគេនៅពេលក្មេងស្រីនោះធ្លាក់ខ្លួនឈឺ ប៉ុន្តែនាងនឹងនៅតែធ្វើអ្វីៗសម្រាប់ក្មេងស្រីតូចនេះ។

រួមទាំងការការពារក្មេងស្រីពីការបាក់រលំជញ្ជាំងផ្ទះ និងដំបូលនៅពេលដែលសាលាបឋមសិក្សាបានដួលរលំដោយសារការរញ្ជួយដីដ៏ធំមួយ។

ហេតុអ្វីបានជាព្រះជាម្ចាស់ដាក់ទោសចំពោះមនុស្សល្អបែបនេះ។

ក្មេងស្រី Yang Yah Ting បានរស់រានមានជីវិតពីការរញ្ជួយដីប៉ុន្តែមិនមានការផ្លាស់ប្តូរ។

អ្នកស្រី Chang ដែលជាម្តាយចិញ្ចឹមបានស្លាប់ខណៈពេលនៅគ្របពីលើរាងកាយរបស់ទារកតូចដើម្បីការពារ Yang Yah Ting ក្នុងអំឡុងពេលរញ្ជួយដី ធ្វើឲ្យក្មេងស្រី Yang Yah Ting មានការដឹងគុណជារៀងរហូត។

"គាត់មិនមែនជាម្តាយរបស់ខ្ញុំទេ។ គាត់មានគុណលើសពីម្ដាយរបស់ខ្ញុំទៅទៀត"។

“She’s not my mother. She is greater than my mother.”

សូមមើលរឿងពេញនៅខាងក្រោមនេះ៖

 

ដោយ៖ វីរៈ

Loading...