kalib9

ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ ម្ញូបភ្នែករហូត 900 ដឺក្រេ ក្រោយពីបានចំណាយពេលអស់ជាច្រើនម៉ោង លេងទូរស័ព្ទចាប់តាំងពីនាងមានអាយុ ១ ឆ្នាំមកម្ល៉េះ!

ចិន៖ សព្វថ្ងៃនេះវាក្លាយជារឿងធម្មតាទៅហើយដែលឪពុកម្តាយប្រគល់ស្មាតហ្វូននិងគ្រឿងអេឡិចត្រូនិចដល់កូន ៗ របស់ពួកគេ ដើម្បីអោយប្រាកដថាកូន ៗ នៅស្ងៀមហើយមិនយំ និងមិនរំខានដល់ឪពុកម្តាយ។

ទោះជាយ៉ាងណាក៏ដោយឪពុកម្តាយគួរតែព្យាយាមដាក់កំហិតលើកូន​ ៗ ចំពោះការមើលទូរស័ព្ទ ឬគ្រឿងអេឡិចត្រូវនិច ដោយសារតែវាកំពុងធ្វើឱ្យគ្រោះថ្នាក់ច្រើនជាងផលល្អ ដូចជាអ្វីដែលបានកើតឡើងដល់ក្មេងស្រីតូចម្នាក់នេះមកពីទីក្រុង Yangzhou ខេត្ត Jiangsu ប្រទេសចិន។ ក្មេងស្រីនេះត្រូវបានគេស្គាល់ថាឈ្មោះ Xiao Man អាយុ 2 ឆ្នាំកន្លះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺភ្នែកម្ញូប ឬការមើលឃើញជិតបំផុតតាំងពីក្មេង។

ពេលវេលាដ៏យូររបស់នាងក្នុងការចំណាយសម្លឹងមើលទូរសព្ទ័ ភ្នែកក្មេងស្រីតូចនេះឥឡូវបានឡើងដល់ទៅ 900 ដឺក្រេទៅហើយ។

រឿងដែលកើតឡើងលើក្មេងស្រីនេះ ចាប់ផ្តើមនៅពេលនាងមានអាយុតែ 1 ឆ្នាំ។ នៅពេលនោះឪពុកម្តាយរបស់ Xiao Man បានអនុញ្ញាតឱ្យនាងលេងស្មាតហ្វូន។ ដូចក្មេងៗភាគច្រើនដែរ Xiao Man ស្ងប់ស្ងាត់និងស្ងៀមស្ងាត់ជាពិសេសនៅពេលនាងកំពុងលេងទូរស័ព្ទ។ គ្រាន់តែជាងមួយឆ្នាំក្រោយមក Xiao Man ស្រាប់តែចាប់ផ្តើមមានបញ្ហាភ្នែកនិងខឹងយ៉ាងខ្លាំង។ ដោយគិតថាវាជាទម្លាប់អាក្រក់ដែលក្មេងតែងតែធ្វើ ទើបគ្រួសាររបស់នាងមិនបានគិតថាវាជារឿងធ្ងន់ធ្ងរទេ។

ថ្ងៃមួយឪពុកម្តាយបានសម្រេចចិត្តនាំយក Xiao Man ទៅពិនិត្យហើយនោះគឺជាពេលដែលពួកគេបានដឹងថាកូនស្រីតូចរបស់ពួកគេបានវិវត្កន៍ដល់កម្រិតភ្នែកម្ញូប។

អ្វីដែលអាក្រក់បំផុតនោះ គ្រូពេទ្យបានបង្ហាញថាការខូចខាតភ្នែករបស់នាងមិនអាចកែប្រែបានទេព្រោះនាងក្មេងពេក មិនគួរឲ្យប្រើឧបករណ៍អេឡិចត្រូនិកដូចជាស្មាតហ្វូននោះទេ។

វេជ្ជបណ្ឌិតក៏បានលើកឡើងផងដែរថាវាអាចទៅរួចដែលជំងឺ Myopia របស់នាងកាន់តែធ្ងន់នៅពេលនាងធំឡើង។ វេជ្ជបណ្ឌិតក៏បានណែនាំផងដែរថាក្មេងៗដែលមានអាយុក្រោម 3 ឆ្នាំមិនគួរអនុញ្ញាតឱ្យប្រើឧបករណ៍អេឡិចត្រូនិកនោះទេហើយក្មេងដែលមានអាយុចន្លោះពី 3 ទៅ 6 ឆ្នាំគួរតែប្រើវាក្នុងរយៈពេលត្រឹមតែ 30 នាទីប៉ុណ្ណោះជារៀងរាល់ថ្ងៃ។

ដោយសារបញ្ហានេះគឺជាបញ្ហាធ្ងន់ធ្ងរ មាតាបិតាគួរតែតាមដានរោគសញ្ញាទាំងនេះចំពោះកូនរបស់ពួកគេព្រោះវាអាចជាសញ្ញានៃបញ្ហាទាក់ទងនឹងបញ្ហាភ្នែករបស់ពួកគេ:

Loading...

1. ព្រិចភ្នែកញឹកញាប់

2. ចងចិញ្ចើមញឹកញាប់

3. ត្រដុសភ្នែកញឹកញាប់

5. មើលអេក្រង់ស្មាតហ្វូន និងទូរទស្សន៍យ៉ាងយកចិត្តទុកដាក់

ឪពុកម្តាយត្រូវប្រាកដថាមិនអនុញ្ញាតឱ្យកូនៗ របស់អ្នកប្រើឧបករណ៍អេឡិចត្រូនិចទាំងនេះទេដើម្បីចៀសវាងផលប៉ះពាល់ដល់ភ្នែកកុមារ៕

 

ដោយ៖ វីរៈ | ប្រភព៖ Goodtime

Loading...